អត្ថបទពាណិជ្ជកម្ម
ប្លែក និង​កក្រើក​ជាមួយ​កម្មវិធី​ប្រឡង​ចម្រៀង​បែប Digital ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ OPPO
21, Aug 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធ្លាប់តែ​ឮ​កម្មវិធី​ប្រឡង​ចម្រៀង​បែប​ធម្មតាៗ ប៉ុន្តែ​ឥឡូវនេះ ស្រាប់តែ​មានកម្ម​វិធី​ប្រឡង​ចម្រៀង​ថ្មី​បែប Digital ទៀត​។ ពិតជា​ប្លែក​ខ្លាំង​មែនទែន​! នោះ​កម្មវិធី​ប្រឡង​ចម្រៀង​ថ្មី ដែលមាន​ឈ្មោះថា The Mask Singer Cambodia ដែល​ចាប់ផ្តើម​បើក​ដំណើរ​ការលក់​ពាក្យ ចូល​ប្រឡង​ហើយ​បងប្អូន​។ កាន់តែ​ពិសេស​នោះ​កម្មវិធី​នេះ គឺ ស្ថិតក្រោម​ការឧបត្ថម្ភ​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​កន្លងមក ក្រុមហ៊ុន​ស្មាន​ហ្វូ​ន OPPO ក៏​ធ្លាប់​សហការ​ផ្តាច់មុខ ជាមួយនឹង​ក្រុមហ៊ុន​ហង្ស​មាស​ដែរ ដូចជា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក I Can see your voice Cambodia និង​កម្ម​វី​ធី​ធំៗ​ជាច្រើន​ទៀត​។ ប៉ុន្តែ​លើក​នេះ រឹតតែ​ប្លែក និង​កក្រើក នៅពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប លើ​ការផលិត​ទូរស័ព្ទដៃ​ដ៏​ធំ បាន​សហការគ្នា​រៀបចំ​កម្មវិធី​ប្រឡង​ចម្រៀង បែប Digital មួយ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​លោកអ្នក សាក​ស្រមៃ​បន្តិច​មើល៍ ថា​វា​នឹងមាន​អ្វីខ្លះ​កើតឡើង និង​មាន​ភាព​អស្ចារ្យ​ប៉ុនណា ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទដៃ នឹង​ការបញ្ចេញ​សំនៀង​នោះ​។ 
 
​កម្មវិធី The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទ OPPO​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍ ចំពោះ​ជ័យលាភី​ដែល​ឈ្នះ​ចុងក្រោយ​នឹង​ទទួលបាន​ទឹកប្រាក់​សុទ្ធ ១០០,០០០,០០០​រៀល ឬ​ស្មើនឹង​ប្រមាណ​២​ម៉ឺន ៥​ពាន់​ដុល្លា​អាមេរិក​។ ថា​មិនត្រូវ អាចមាន​រង្វាន់​ទូរស័ព្ទដៃ OPPO ទៀត​ក៏​ថា​បាន​! គឺ​មិនតិច​ទេ​បងប្អូន​អើយ ហើយ​កម្មវិធី​នេះ នឹង​ចាប់ផ្តើម​ធ្វើការ​ប្រឡង​ជម្រុះ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​សៀមរាប តាកែវ កំពង់ចាម ក្រុងព្រះសីហនុ និង​រាជធានី​ភ្នំពេញ មុននឹង​ឈានដល់​ការប្រកួតប្រជែង​តាម​វគ្គ​នីមួយៗ និង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​ផងដែរ​។ 
 
​លក្ខខណ្ឌ​នៃ​ការចូល​ប្រឡង​ចម្រៀង​បែប Digital នេះ គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​បិត​របាំងមុខ ទៅតាម​ស្ទីល​របស់​ពួកគេ​រៀងៗ​ខ្លួន និង​បង្ហាញ​សមត្ថភាព​ពិត ការបញ្ចេញ​សំឡេង​ពិត​របស់​ពួកគេ នៅលើ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ នៅមុខ​មហាជន​រាប់លាន​នាក់​ដូច្នោះ​ដែរ​។ ចាប់ពី​ថ្ងៃនេះ​ទៅ បងប្អូន​ដែលមាន​បំណង​ចូល​ប្រឡង​ក្នុង​កម្មវិធី The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទ OPPO នេះ អាច​ទៅរក​ពាក្យ​ដាក់​ប្រឡង​បាន នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ OPPO តាម​ខេត្ត​គោលដៅ និង​នៅ​រាជធានី ព្រមទាំង​នៅ​ក្រុមហ៊ុន​ហង្ស​មាស​បាន​យ៉ាង​ងាយស្រួល​។ នៅ​ចំ​អី​ទៀត បងប្អូន​ដែល​គិតថា​ខ្លួន​មាន​សមត្ថភាព​អាចធ្វើ​បាន សូម​រួសរាន់​ឡើង​។ ព័ត៌មាន​លម្អិត​បងប្អូន​ចូល​ទៅកាន់ ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​នេះ​បាន https://www.facebook.com/OPPOCAMBODIA/videos/467705184073752/ ៕ 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com