អត្ថបទពាណិជ្ជកម្ម
ប្លែក និងកក្រើកជាមួយកម្មវិធីប្រឡងចម្រៀងបែប Digital ឧបត្ថម្ភផ្តាច់មុខដោយ OPPO
× ភ្នំពេញ៖ ធ្លាប់តែឮកម្មវិធីប្រឡងចម្រៀងបែបធម្មតាៗ ប៉ុន្តែឥឡូវនេះ ស្រាប់តែមានកម្មវិធីប្រឡងចម្រៀងថ្មីបែប Digital ទៀត។ ពិតជាប្លែកខ្លាំងមែនទែន! នោះកម្មវិធីប្រឡងចម្រៀងថ្មី ដែលមានឈ្មោះថា The Mask Singer Cambodia ដែលចាប់ផ្តើមបើកដំណើរការលក់ពាក្យ ចូលប្រឡងហើយបងប្អូន។ កាន់តែពិសេសនោះកម្មវិធីនេះ គឺ ស្ថិតក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនស្មាតហ្វូន OPPO ដែលកំពុងមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា។
កន្លងមក ក្រុមហ៊ុនស្មានហ្វូន OPPO ក៏ធ្លាប់សហការផ្តាច់មុខ ជាមួយនឹងក្រុមហ៊ុនហង្សមាសដែរ ដូចជាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក I Can see your voice Cambodia និងកម្មវីធីធំៗជាច្រើនទៀត។ ប៉ុន្តែលើកនេះ រឹតតែប្លែក និងកក្រើក នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើប លើការផលិតទូរស័ព្ទដៃដ៏ធំ បានសហការគ្នារៀបចំកម្មវិធីប្រឡងចម្រៀង បែប Digital មួយជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកអ្នក សាកស្រមៃបន្តិចមើល៍ ថាវានឹងមានអ្វីខ្លះកើតឡើង និងមានភាពអស្ចារ្យប៉ុនណា ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ នឹងការបញ្ចេញសំនៀងនោះ។
កម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទ OPPOនេះ នឹងផ្តល់អត្ថប្រយោជន៍ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធ ១០០,០០០,០០០រៀល ឬស្មើនឹងប្រមាណ២ម៉ឺន ៥ពាន់ដុល្លាអាមេរិក។ ថាមិនត្រូវ អាចមានរង្វាន់ទូរស័ព្ទដៃ OPPO ទៀតក៏ថាបាន! គឺមិនតិចទេបងប្អូនអើយ ហើយកម្មវិធីនេះ នឹងចាប់ផ្តើមធ្វើការប្រឡងជម្រុះ នៅតាមបណ្តាខេត្តមួយចំនួនដូចជាសៀមរាប តាកែវ កំពង់ចាម ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ មុននឹងឈានដល់ការប្រកួតប្រជែងតាមវគ្គនីមួយៗ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ផងដែរ។
លក្ខខណ្ឌនៃការចូលប្រឡងចម្រៀងបែប Digital នេះ គឺតម្រូវឲ្យបេក្ខជនទាំងអស់បិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងបង្ហាញសមត្ថភាពពិត ការបញ្ចេញសំឡេងពិតរបស់ពួកគេ នៅលើឆាកតន្ត្រីដ៏ធំសម្បើមខ្នាតអន្តរជាតិ នៅមុខមហាជនរាប់លាននាក់ដូច្នោះដែរ។ ចាប់ពីថ្ងៃនេះទៅ បងប្អូនដែលមានបំណងចូលប្រឡងក្នុងកម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទ OPPO នេះ អាចទៅរកពាក្យដាក់ប្រឡងបាន នៅគ្រប់ហាងលក់ទូរស័ព្ទ OPPO តាមខេត្តគោលដៅ និងនៅរាជធានី ព្រមទាំងនៅក្រុមហ៊ុនហង្សមាសបានយ៉ាងងាយស្រួល។ នៅចំអីទៀត បងប្អូនដែលគិតថាខ្លួនមានសមត្ថភាពអាចធ្វើបាន សូមរួសរាន់ឡើង។ ព័ត៌មានលម្អិតបងប្អូនចូលទៅកាន់ ទំព័រហ្វេសប៊ុក ផ្លូវការនេះបាន
https://www.facebook.com/OPPOCAMBODIA/videos/467705184073752/ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com