អត្ថបទពាណិជ្ជកម្ម
កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion ទទួលបានការចាប់អារម្មណ៍ខ្លាំង
× កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្រាបៀរ ABC អិចស្ត្រាស្តោត បានរៀបចំកម្មវិធីអបអរសាទរ ការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នៅភោជនីយដ្ឋានភូមិយើង ដោយបានទទួលការចូលរួមពី មិត្តយុវវ័យយ៉ាងច្រើនកុះករ។
កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion បានចាប់ផ្តើមតាំងពីម៉ោង ៧ យប់រហូតដល់ម៉ោង១១យប់ ដោយមានការអញ្ជើញចូលរួម ពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា លោក នី កូ អមដោយពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ជីមី ម៉េង។ បេក្ខនារីទាំង១០រូប ក្នុងសម្លៀកបំពាក់ដែលច្នៃម៉ូតដោយ យុន រតនៈ ទន្ទឹមនឹងនេះ បេក្ខនារីដែលកំពុងតែប្រឡង ដើម្បីដណ្តើមជ័យលាភី ក្នុងកម្មវិធីប្រកួតបង្ហាញម៉ូត ABC Lions of Fashion បានដើរបង្ហាញម៉ូត ជាមួយក្រុមបង្ហាញម៉ូតដ៏ល្បី ឈ្មោះប្រចាំប្រទេសកម្ពុជា។
លើសពីនេះទៅទៀត អតិថិនដែលបានចូលរួមក្នុងកម្មវិធី ទទួលឆ្នោតផ្សងសំណាងមួយសន្លឹកភ្លាម ជាមួយឱកាសឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy A80 ដោយគ្រាន់តែទិញស្រាបៀរ ABC អិចស្ត្រាស្តោត ៤ ដប ឬកំប៉ុង។ ដើម្បីបង្កបរិយាកាសកាន់តែសប្បាយរីករាយ និងកាន់តែរំភើប មានរៀបចំកម្មវិធីលេង ហ្គេមសប្បាយៗ និងចែករង្វាន់អនុស្សាវរីយ៍ពិសេស ជូនអតិថិជន ខណៈពេលដែលកំពុងតែក្រេបភ្លក់រសជាតិដ៏ឈ្ងុញឆ្ងាញ់ នៃស្រាបៀរ ABC អិចស្ត្រាស្តោត។
កម្មវិធីពិសេសនេះ រៀបចំក្នុងបំណងដើម្បឧទ្ទេសនាម បេក្ខជន បេក្ខនារី ផ្នែកបង្ហាញម៉ូតចំនួន ១០ នាក់ ជាពិសេសអំពាវអំនាវឲ្យអតិថិជន និងសាធារណជន ចូលរួមបោះឆ្នោត ឬ Vote គាំទ្របេក្ខជនបេក្ខនារីដែលពួកគេពេញចិត្តតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ៖
https://www.facebook.com/ABC.ExtraStoutCambodia/ ។
កម្មវិធី ABC Lions of Fashion គឺជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត ដែលជាតារាទើបតែរះ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេ នៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជា៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលផ្តោតលើការធានានូវស្តង់ដារសមស្រប នៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ និង វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលមានទំនាក់ទំនងជាមួយ GMAC ។
សូមបន្តតាមដាន កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion។ រាល់សន្លឹកឆ្នោតដែលបានប្រមូលក្នុងអំឡុងពេលកម្មវិធីពិសេសនេះ នឹងត្រូវបានយកមកបូកសរុប ហើយបេក្ខជនបេក្ខនារី ផ្នែកបង្ហាញម៉ូតដែលទទួលបានការគាំទ្រច្រើនជាងគេ នឹងឈ្នះជ័យលាភី។ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្របេក្ខជនបេក្ខនារីរបស់យើង ក្នុងកម្មវិធី ABC Lions of Fashion!!!
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com