អត្ថបទពាណិជ្ជកម្ម
កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី ABC Lions of Fashion ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​
21, Aug 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩  ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បានរៀបចំ​កម្មវិធី​អបអរសាទរ ការប្រកួតប្រជែង​ក្នុង​កម្មវិធី ABC Lions of Fashion នៅ​ភោជនីយដ្ឋាន​ភូមិ​យើង  ដោយ​បានទទួល​ការចូលរួម​ពី មិត្ត​យុវវ័យ​យ៉ាងច្រើន​កុះករ​។
 
​កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី ABC Lions of Fashion បានចាប់ផ្តើម​តាំងពី​ម៉ោង ៧ យប់​រហូតដល់​ម៉ោង​១១​យប់ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​កម្ពុជា លោក នី កូ អមដោយ​ពិធី​ការិនី​ដ៏​ស្រស់ស្អាត កញ្ញា ជី​មី ម៉េង​។ បេ​ក្ខ​នារី​ទាំង​១០​រូប ក្នុង​សម្លៀកបំពាក់​ដែល​ច្នៃ​ម៉ូត​ដោយ យុន រតនៈ ទន្ទឹមនឹងនេះ បេ​ក្ខ​នារី​ដែល​កំពុងតែ​ប្រឡង ដើម្បី​ដណ្តើម​ជ័យលាភី ក្នុង​កម្មវិធី​ប្រកួត​បង្ហាញ​ម៉ូត ABC Lions of Fashion  បាន​ដើរ​បង្ហាញ​ម៉ូត ជាមួយ​ក្រុម​បង្ហាញ​ម៉ូត​ដ៏​ល្បី ឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​។ 


 
​លើសពីនេះទៅទៀត អតិថិ​ន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី ទទួល​ឆ្នោត​ផ្សងសំណាង​មួយ​សន្លឹក​ភ្លាម ជាមួយ​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ Samsung Galaxy A80 ដោយ​គ្រាន់តែ​ទិញ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ៤ ដប ឬ​កំប៉ុង​។ ដើម្បី​បង្ក​បរិយាកាស​កាន់តែ​សប្បាយរីករាយ និង​កាន់តែ​រំភើប មាន​រៀបចំ​កម្មវិធី​លេង       ហ្គេម​សប្បាយៗ និង​ចែក​រង្វាន់​អនុស្សាវរីយ៍​ពិសេស ជូន​អតិថិជន ខណៈពេលដែល​កំពុងតែ​ក្រេប​ភ្លក់​រសជាតិ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់ នៃ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត​។​
 
​កម្មវិធី​ពិសេស​នេះ រៀបចំ​ក្នុង​បំណង​ដើ​ម្ប​ឧទ្ទេសនាម បេក្ខជន បេ​ក្ខ​នារី ផ្នែក​បង្ហាញ​ម៉ូត​ចំនួន ១០ នាក់ ជាពិសេស​អំពាវ​អំ​នាវ​ឲ្យ​អតិថិជន និង​សាធារណជន ចូលរួម​បោះឆ្នោត ឬ Vote គាំទ្រ​បេក្ខជន​បេ​ក្ខ​នារី​ដែល​ពួកគេ​ពេញចិត្ត​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ៖https://www.facebook.com/ABC.ExtraStoutCambodia/ ។ 


 
​កម្មវិធី ABC Lions of Fashion គឺជា​កម្មវិធី​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ទទួលស្គាល់​ស្នាដៃ​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត ដែលជា​តារា​ទើបតែ​រះ នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​ប្រកួត​នេះ ត្រូវបាន​រៀបចំឡើង ដោយ​សហការ​ជាមួយ​ស្ថាប័ន ដែល​ឈានមុខ​គេ នៅក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​របស់​កម្ពុជា​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​ផ្តោតលើ​ការធានា​នូវ​ស្តង់ដារ​សមស្រប នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់ ទស្សនា​វ​ដ្តី សូវ​រី​ន ដែលជា​ទស្សនា​វ​ដ្តី​ម៉ូដ​ឈានមុខ​គេ​នៅ​កម្ពុជា Arise Agency ដែលជា​ទីភ្នាក់ងារ​បង្ហា​ញ​ម៉ូត​ដែល​នាំមុខគេ និង វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI)    ដែលជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ដែលមាន​ទំនាក់ទំនង​ជាមួយ GMAC ។​
 
​សូម​បន្ត​តាមដាន កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី ABC Lions of Fashion​។ រាល់​សន្លឹកឆ្នោត​ដែល​បាន​ប្រមូល​ក្នុងអំឡុងពេល​កម្មវិធី​ពិសេស​នេះ នឹងត្រូវ​បាន​យកមក​បូកសរុប ហើយ​បេក្ខជន​បេ​ក្ខ​នារី ផ្នែក​បង្ហាញ​ម៉ូត​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ នឹង​ឈ្នះ​ជ័យលាភី​។ សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​គាំទ្រ​បេក្ខជន​បេ​ក្ខ​នារី​របស់​យើង ក្នុង​កម្មវិធី ABC Lions of Fashion!!!  
 
​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/ 
​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ ៕















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com