អត្ថបទពាណិជ្ជកម្ម
ចូលរួម​ទាំងអស់គ្នា​ល្ងាច​នេះ ជាមួយ​កម្មវិធី​ប្រគំ​តន្ត្រី Cambodian Idol Junior Concert
21, Aug 2019 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​គឺជា​សប្តាហ៍​ទី ៣ ហើយ​សម្រាប់​កម្មវិធី​នៃ​ការប្រកួត​ចម្រៀង​ឈានចូល​ទៅកាន់ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol Junior រដូវ​កាល​ទី ១ ផងដែរ​។​
 
​ចំពោះ​ស​ប្តា​ហ៌​ទី ២ ដែល​បានធ្វើការ​ជម្រុះ​នៅឯ​ទី​រួម​ខេត្តសៀមរាប​ផ្សារ​ទំនើប The Heritage Walk នា​ថ្ងៃ អាទិត្យ ទី ១៨ ខែ សីហា ឆ្នាំ ២០១៩ សង្កេតឃើញថា​ប្អូនៗ​ជា​បេក្ខជន​ជាច្រើន​បានមក​ដាក់ពាក្យ​ចូលរួម​ប្រឡង​មាន​កំណើន​កើន​លើសពី​សប្តាហ៍​ទី​១ ដែល​បាន​ធ្វើឡើង​នៅ​ទី​រួម​ខេត្តបាត់ដំបង​។​
 
​សម្រាប់​ប្អូនៗ​ដែល​មិនទាន់បាន​ដាក់ពាក្យ​នៅក្នុង​ការប្រឡង​សូម​រួសរាន់​ឡើង ដែល​វគ្គ​ជម្រុះ​បន្ទាប់​នឹងធ្វើ​ឡើង​នៅ​ខេត្ត ស្វាយរៀង នៅឯ LBN ASIAN Hotel នា​ថ្ងៃ ព្រហស្បតិ៍​ទី ២២ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ​។ សម្រាប់​កម្មវិធី​ចាប់ផ្តើម​ពី​ម៉ោង ៨:០០ ព្រឹក​តទៅ​! ពាក្យ​ចូលរួម​ប្រឡង​មាន​ដាក់លក់​នៅ LBN ASIAN Hotel ផ្ទាល់ អ្នក​អាច​ទិញ​ភ្លាម ដាក់ពាក្យ​ភ្លាម ប្រលង​ភ្លាម !


 
​សូម​ត្រៀមខ្លួន​ធ្វើការ​ចុះឈ្មោះ​ចូលរួម​ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការ​នៃ​ការប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​រដូវ​កាល​ទី ១ Cambodian Idol Junior Concert  ទាំងអស់គ្នា​។ កម្មវិធី​នេះដែរ​ត្រូវបានធ្វើ​ការឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ផងដែរ​។ ចំពោះ​អ្នក​ដែល​បាន​ជ័យលាភី​លេខ ១ នឹង​ទទួលបាន​ប្រាក់រង្វាន់​រហូតដល់​១០០ លាន​រៀល ពី​កម្មវិធី Cambodian Idol Junior​។​
 
​សម្រាប់​នៅ​រសៀល​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ នេះ​វិញ​ដែរ នឹងមាន​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Cambodian Idol Junior Concert ដែល​បើក​ឲ្យ​បងប្អូន​ធ្វើការ​ចូលរួម​ទស្សនា​ដោយ​ស៊េរី ចាប់ពី​ម៉ោង ៧:០០ យប់​តទៅ​នៅ​ស្ទូ​ឌី​យ៉ូ ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ជាន់​ទី ៤​។ ដែលមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ដែលជា​គណៈកម្មការ​ទាំង​បី​រូប​មាន លោក ព្រាប សុវត្ថិ​, ឆន សុវណ្ណ​រាជ និង សុខ ស្រី​នាង រួមទាំង​តារាចម្រៀង​វ័យក្មេង​ទាំងពីរ​រូប​ទៀត​មានដូចជា ពេជ្រ​ថៃ និង ឡុង​លី​គ័​ង្គ​។​
 
​សូម​សម្រេច​ក្ដី​ប្រាថ្នា​របស់​បុត្រ​ធីតា​អ្នក​ឥឡូវនេះ​! សម្រាប់​កម្មវិធី Cambodian Idol Junior នេះ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​៖ vivo S1 ស្វែងរក​ស្តាយ​ថ្មី​របស់​អ្នក ដោះ​សោរ​ដោយ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់ | AI សែ​ល​ហ្វី 32 MP៕
















 

Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com