ក្រុមហ៊ុន​អ៊ីនធឺណិត ឌី​ជី គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​ទៅលើ​បច្ចេកទេស គុណភាព និង​សេវាកម្ម​
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អ៊ីនធឺណិត ឌី​ជី គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​ទៅលើ​បច្ចេកទេស គុណភាព និង​សេវាកម្ម​
21, Aug 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ឌី​ជី ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ កំពុង​ទទួល​បានការ​ពេញនិយម​ពី​សំណាក់​អ្នកប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត នៅ​ទីក្រុង​ភ្នំពេញ​។​
 
​ជាក់ស្ដែង ឥឡូវនេះ​ក្រុមហ៊ុន ឌី​ជី បានទទួល​ការគាំទ្រ​ពី​អតិថិជន​ថា ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ល្អ​ដាច់​គេ នៅ​ប្រទេស​កម្ពុជា ទាំង​ការផ្ដល់ជូន​នូវ​បច្ចេកទេស​ប្រើប្រាស់​ប្រភេទ​ខ្សែកាប​អុ​ប​ទិ​ក (Fiber optic To The Home) ក្នុងការ​ដំឡើង ដែលជា​បច្ចេកវិទ្យា​ទំនើប​ថ្មី និង​មាន​គុណភាព​ដ៏​ល្អ​សម្រាប់​ការតភ្ជាប់​បណ្តាញ​អ៊ីនធឺណិត តាម​បណ្ដា​គេហដ្ឋាន នៅក្នុង​រាជធានី​ភ្នំពេញ​។​


 
​ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ឌី​ជី មិន​ត្រឹមតែ​ផ្តល់​ឲ្យ​នូវ​តម្លៃ​សមរម្យ ជាមួយ​ល្បឿន​អ៊ីនធឺណិត​លឿន ក្នុងការ​ដោ​ន​ឡូត (Download) និង​ការ​អាប់​ឡូត​ឯកសារ​ជាច្រើន (Upload) សម្រាប់​អតិថិជន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ក៏បាន​បន្ថែម​សេវា​ទូរទស្សន៍​ទំនើប Digi TV (OTT TV) ដែលជា​សេវា​កម្សាន្ត​ល្អ​បំផុត សម្រាប់​គ្រួសារ​របស់​អ្នក​ដែល​លោកអ្នក​ចំណាយ​ត្រឹមតែ $8.8/​ខែ ។ លោកអ្នក​នឹង​ទទួល​សេវា​ទូរទស្សន៍ ទំនើប​ជាមួយ​មុខងារ​ជាច្រើន​ដូចជា : រូបភាព​កម្រិត HD, ប៉ុស្តិ៍​ផ្សាយ​ផ្ទាល់​រហូតដល់ ១២០+ ជាមួយនឹង​មុខងារ​មើល​សារ​ឡើងវិញ និង​មើល​វី​ឌី​អូ តាម​តម្រូវការ​ព្រមទាំង​ការមើល Youtube,Youku ដោយផ្ទាល់​លើ​ទូរទស្សន៍​របស់​អ្នក​។​


 
​ស្របគ្នា​នេះដែរ ក្រុមហ៊ុន​បាន​ផ្តល់ជូន​សេវាកម្ម​ដល់​អតិថិជន​យ៉ាង​ល្អ និង​ការ​គាំពារ​ពី​ក្រុមហ៊ុន​បានធ្វើ​ឲ្យ ឌី​ជី ក្លាយ​ជាទី​ចាប់អារម្មណ៍ និង​ទទួលបាន​នូវ​ការគាំទ្រ​កាន់តែច្រើន​បន្ថែមទៀត ពី​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ។​
 
​ក្រុមហ៊ុន​ឌី​ជី ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការផ្តល់​សេវាកម្ម​របស់ខ្លួន ដល់​អតិថិជន​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ ព័ត៌មាន​បន្ថែម​ពី​ឌី​ជី សូម​ចូលទៅ​កាន់​៖ www.digi.com.kh ឬ ទូរស័ព្ទ​មកកាន់​ផ្នែក​លក់ ៖ 098 888 992  |  089 888 992 ៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com