អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអ៊ីនធឺណិត ឌីជី គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ទៅលើបច្ចេកទេស គុណភាព និងសេវាកម្ម
× ឌីជី ដែលជាក្រុមហ៊ុនអ៊ីនធឺណិត បង្កើតឡើងក្នុងឆ្នាំ២០០៨ កំពុងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់សេវាកម្មអ៊ីនធឺណិត នៅទីក្រុងភ្នំពេញ។
ជាក់ស្ដែង ឥឡូវនេះក្រុមហ៊ុន ឌីជី បានទទួលការគាំទ្រពីអតិថិជនថា ជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតល្អដាច់គេ នៅប្រទេសកម្ពុជា ទាំងការផ្ដល់ជូននូវបច្ចេកទេសប្រើប្រាស់ប្រភេទខ្សែកាបអុបទិក (Fiber optic To The Home) ក្នុងការដំឡើង ដែលជាបច្ចេកវិទ្យាទំនើបថ្មី និងមានគុណភាពដ៏ល្អសម្រាប់ការតភ្ជាប់បណ្តាញអ៊ីនធឺណិត តាមបណ្ដាគេហដ្ឋាន នៅក្នុងរាជធានីភ្នំពេញ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនឌីជី មិនត្រឹមតែផ្តល់ឲ្យនូវតម្លៃសមរម្យ ជាមួយល្បឿនអ៊ីនធឺណិតលឿន ក្នុងការដោនឡូត (Download) និងការអាប់ឡូតឯកសារជាច្រើន (Upload) សម្រាប់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានបន្ថែមសេវាទូរទស្សន៍ទំនើប Digi TV (OTT TV) ដែលជាសេវាកម្សាន្តល្អបំផុត សម្រាប់គ្រួសាររបស់អ្នកដែលលោកអ្នកចំណាយត្រឹមតែ $8.8/ខែ ។ លោកអ្នកនឹងទទួលសេវាទូរទស្សន៍ ទំនើបជាមួយមុខងារជាច្រើនដូចជា : រូបភាពកម្រិត HD, ប៉ុស្តិ៍ផ្សាយផ្ទាល់រហូតដល់ ១២០+ ជាមួយនឹងមុខងារមើលសារឡើងវិញ និងមើលវីឌីអូ តាមតម្រូវការព្រមទាំងការមើល Youtube,Youku ដោយផ្ទាល់លើទូរទស្សន៍របស់អ្នក។
ស្របគ្នានេះដែរ ក្រុមហ៊ុនបានផ្តល់ជូនសេវាកម្មដល់អតិថិជនយ៉ាងល្អ និងការគាំពារពីក្រុមហ៊ុនបានធ្វើឲ្យ ឌីជី ក្លាយជាទីចាប់អារម្មណ៍ និងទទួលបាននូវការគាំទ្រកាន់តែច្រើនបន្ថែមទៀត ពីប្រជាជននៅទីក្រុងភ្នំពេញ ។
ក្រុមហ៊ុនឌីជី ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់សេវាកម្មរបស់ខ្លួន ដល់អតិថិជនយ៉ាងយកចិត្តទុកដាក់បំផុត ។ ព័ត៌មានបន្ថែមពីឌីជី សូមចូលទៅកាន់៖ www.digi.com.kh ឬ ទូរស័ព្ទមកកាន់ផ្នែកលក់ ៖ 098 888 992 | 089 888 992 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com