អត្ថបទពាណិជ្ជកម្ម
Grab បញ្ចុះតម្លៃគោលសម្រាប់តុកតុក ក្នុងយុទ្ធនាការថ្មី
× ក្រុមហ៊ុន Grab កម្ពុជា បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន បានបញ្ចុះតម្លៃគោលរាល់ការជិះតុកតុក នៅក្នុងទីក្រុងភ្នំពេញ ដោយមានគោលបំណងផ្ដល់ជូនសេវាដ៏ល្អបំផុត ជាមួយនឹងតម្លៃសមរម្យសម្រាប់អ្នកដំណើររបស់ខ្លួន ក៏ដូចជាធានាថា ប្រាក់ចំណូលរបស់ដៃគូបើកបរ នៅអាចរក្សាដដែល ឬមានការកើនឡើង។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ។
ជាមួយនឹងយុទ្ធនាការថ្មីនេះ តម្លៃគោលជាអប្បបរមា សម្រាប់ការកក់តុកតុក តាមរយៈកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃរបស់ Grab នឹងត្រូវបានចុះតម្លៃពី ៣.០០០ រៀល មកនៅត្រឹម ២.៥០០ រៀល ហើយតម្លៃក្នុងគីឡូបន្ទាប់ គឺនៅរក្សាដដែល ដែលក្នុងមួយគីឡូម៉ែត្រ គឺ ១.០០០ រៀល។ Grab បញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ (ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា) ក្រុមហ៊ុន នឹងបញ្ចុះកម្រៃជើងសារពី១៥% មកនៅត្រឹមតែ ៥% ប៉ុណ្ណោះ។ ជាមួយនឹង ការផ្តល់ជូនដ៏ពិសេសនេះ Grab មានបំណងផ្តល់ភាពងាយស្រួលមួយកម្រិតទៀត ទៅលើជម្រើសនៃសេវាដឹកជញ្ជូនដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនមានប៉ះពាល់ដល់ដៃគូបើកបររបស់ខ្លួន។
ស្របពេលដែល Grab បានឈានចូលដល់ឆ្នាំទី២ នៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧មក ក្រុមហ៊ុនតែងតែបានវាយតម្លៃ និងធ្វើការវិវត្តន៍ លើគំរូតម្លៃរបស់ខ្លួនជានិច្ច ដើម្បីធានាថាក្រុមហ៊ុន ពិតជាបានផ្តល់តម្លៃដ៏សមរម្យបំផុតនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងមួយនេះ។
ក្រៅពីការផ្ដល់តម្លៃសមរម្យ ឈានមុខគេ ក្នុងទីផ្សារ Grab ក៏បានផ្តល់សេវាដល់អ្នកដំណើរ និងដៃគូបើកបរផងដែរ ជាមួយនឹងមុខងារថ្មីៗបំផុតនៅក្នុងកម្មវិធី ដោយផ្តោតទៅលើភាពងាយស្រួល សុវត្ថិភាពសម្រាប់អ្នកដំណើរ និងដៃគូបើកបរ។ ជាមួយនេះដែរ Grab ក៏បានផ្តល់ឲ្យដៃគូបើកបរ នូវអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយឲ្យពួកគាត់ ប្រកបការងារកាន់តែមានប្រសិទ្ធភាព និងផលិតភាពការងារផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com