អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សា​រ៉ា​យ៉ាក​ម្ពុ​ជា រៀបចំ​សិក្ខាសាលា​ស្តីពី​«​ការធ្វើ​អនាម័យ​ដៃ​ដែល​ត្រឹមត្រូវ​»​ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ​កម្ពុជា​
21, Aug 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ៖ ក្រុមហ៊ុន សា​រ៉ា​យ៉ាក​ម្ពុ​ជា ដែលជា​ក្រុមហ៊ុន​ផ្តល់​សារៈ​យ៉ាងខ្លាំង​ទៅលើ​ផ្នែកអនាម័យ បានរៀបចំ​សិក្ខាសាលា​ស្ដីអំពី «​របៀប​នៃ​ការធ្វើ​អនាម័យ​ដៃ​យ៉ាង​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការចម្លង​រោគ​ក្នុង​មូលដ្ឋាន​ព្យាបាល និង​ថែទាំ​សុខភាព​នៅ​កម្ពុជា​»​។​សិក្ខាសាលា​នេះ រៀបចំឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ និង​មានការ​ចូលរួម​ភ្ញៀវកិត្តិយស និង​វត្តមាន​ពី​ក្រុមគ្រូពេទ្យ​យ៉ាងច្រើន ពិសេស​វាគ្មិន​ដែល​បទពិសោធន៍ ដែល​បាន​បកស្រាយ​ពី​របៀប​នៃ​ការធ្វើ​អនាម័យ​ដៃ​យ៉ាង​ត្រឹមត្រូវ ក៏ដូចជា​ផលប៉ះពាល់​នៃ​ខ្វះខាត​នៃ​ការធ្វើ​អនាម័យ​នេះ​។​
 
​ដោយសារតែ​មើលឃើញ​ពី​កង្វះខាត​នៃ​ការធ្វើ​អនាម័យ​ដៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទើប​ក្រុមហ៊ុន​សា​រ៉ា​យ៉ា ដែលជា​ក្រុមហ៊ុន​ក្នុង​ការជួយជ្រោមជ្រែង​ឲ្យ​មានការ​កើនឡើង​នូវ​អនាម័យ​ជុំវិញ​ពិភពលោក ពិសេស​ផ្ដោត​សំខាន់​ទៅលើ​ផ្នែក​អាម័យ​៤ សំខាន់ ដូចជា​ចំណីអាហារ អនាម័យ​សាធារណៈ អនាម័យ​ផ្នែក​សុខាភិបាល និង​ការប្រើប្រាស់​អនាម័យ​ក្នុងផ្ទះ រៀបចំ​សិក្ខាសាលា​ស្ដីអំពី​«​របៀប​នៃ​ការធ្វើ​អនាម័យ​ដៃ​យ៉ាង​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការចម្លង​រោគ​ក្នុង​មូលដ្ឋាន​ព្យាបាល និង​ថែទាំ​សុខភាព​នៅ​កម្ពុជា​» នេះ​ឡើង​។​


 
​ក្រុមហ៊ុន​សា​រ៉ា​យ៉ា បាន​សង្កេតឃើញថា កង្វះ​អនាម័យ បានធ្វើ​ឲ្យ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​នឹង​ឆ្លង​ជំងឺ ហើយ​ពេលខ្លះ​មាន​ជំងឺ​តិច​តូច បាន​រាលដាល​តែ​កាន់តែ​ធ្វើ​ធ្ងន់​ឡើង​។ 
 
​កញ្ញា UMEZAWA បានលើកឡើង​ក្នុង​បទ​បង្ហាញ​របស់ខ្លួន​ថា ក្នុង​ឆ្នាំ​២០១៥ មាន​អ្នកជំងឺ ៣,២៦៣ នាក់ ដែល​ចូល​មន្ទីរពេទ្យ ក្នុងនោះ​អ្នកជំងឺ​១០២ អ្នក​បាន​ធ្ល​ង​នៅ​មេរោគ HAI (​ដែលជា​មេរោគ​អ្នកជំងឺ​ឆ្លង​ពេល​នៅ​មន្ទីរពេទ្យ ដោយ​ការ​ធ្វេស​ប្រហែល​នូវ​ការធ្វើ​អនាម័យ​ដៃ​)​។ ក្នុងនោះ អត្រា​នៃ​ឆ្លង ៤.៦ ក្នុង​អ្នកជំងឺ ១,០០០ ក្នុង​មួយថ្ងៃ​។  បើតាម កញ្ញា UMEZAWA ជាធម្មតា នៅពេលដែល​ធ្ល​ង​នៅ​មេរ​រោគ HAI អាចធ្វើ​ឲ្យ​អ្នកជំងឺ ស្នាក់នៅ​មន្ទីរពេទ្យ​រហូតដល់ ២៥ ថ្ងៃ ខណៈ​អ្នក​ដែល​គ្មាន​មេរោគ HAI ស្នាក់នៅ​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ​។ តាម​ការប៉ាន់ស្មាន ការចំណាយ​ទៅលើ​អ្នក​ឆ្លង​មេរោគ HAI ទាំង ១០២ នាក់​នេះ​មា ន​តម្លៃ​ជិត ៣០ ម៉ឺន​ដុល្លារ​។​
 
​កញ្ញា UMEZAWA ក៏បាន​បន្ថែមថា​៖« ពិភពលោក នឹងមាន​អ្នកជំងឺ​ស្លាប់ ប្រមាណ ១០​លាន​នាក់ ក្នុង​ឆ្នាំ​២០៥០ ដោយសារ​ការឆ្លង HAI នេះ ហើយ​អត្រា GDP ក៏​ធ្លាក់ចុះ​ពី ២ ភាគរយ ទៅ ៣.៥ ភាគយ ព្រមទាំង​ខាតបង់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក ១០០ លាន​ដុល្លារ បើសិនជា​គ្មាន​ចំណាត់ការ​ចំពោះ​ការធ្វើ​អនាម័យ​ដៃ​បាន​ត្រឹមត្រូវ​ទេនោះ នៅពេល​អ្នកជំងឺ​ចូល​មន្ទីរពេទ្យ​ម្ដងៗ​នោះ​»​។ 


 
​នៅក្នុង​សិក្ខាសាលា​នោះដែរ លោក Ryu Matsumoto នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សា​រ៉ា​យ៉ា​បាន​ប្រសាសន៍​ដែរ​ថា ក្រុមហ៊ុន​សា​រ៉ា​យ៉ា គឺមាន​គោលដៅ​ធ្វើយ៉ាងណា ឲ្យ​អនាម័យ​លើ​ពិភពលោក មាន​ភាពប្រសើរឡើង ហើយ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ ក្រុមហ៊ុន​របស់លោក​បាន​ពង្រីក​ដៃគូ​របស់ខ្លួន ដល់​ទៅ ២៥ ប្រទេស ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ដើម​។​
 
​គួររំលឹកថា ក្រុមហ៊ុន សា​រ៉ា​យ៉ា ត្រូវបាន​គេ​រកឃើញ​នៅ​ទីក្រុង Osaka ក្នុង​ឆ្នាំ​១៩៥២​។ ក្រុមហ៊ុន​សា​រ៉ា​យ៉ា បាន​បង្កើត​នូវ សាប៊ូទឹក និង​ប្រអប់ ដើម្បី​ឆ្លើយតប​ទៅនឹង​អ្នកជំងឺ​អាសន្នរោគ ជាច្រើន​ដែល​កើតឡើង បន្ទាប់ពី​សង្គ្រាមលោក​ទី​២​។ ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន សា​រ៉ា​យ៉ា មាន​ភាព​រីកចម្រើន និង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ​១ នៅក្នុង​វិស័យ​អនាម័យ​នៅ​ប្រទេស​ជប៉ុន​៕
























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com