កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo, Beckham និង Messi ជា​កីឡាករ​បាល់ទាត់​ដែលមាន​ជាងគេ​លើ​លោក​
22, Aug 2019 , 9:19 am        
រូបភាព
​កីឡាបាល់ទាត់ ជា​ប្រភេទ​កីឡា​ដែល​អាច​រក​កម្រៃ​បាន​ច្រើនជាងគេ​មួយ​ក្នុងចំណោម​កីឡា​ផ្សេងទៀត​ដែល​ពេញនិយម​បំផុត​លើ​លោក​។ កីឡាបាល់ទាត់​មានការ​ប្រកួត​លី​គជា​ផ្លូវការ​ជាង ២០០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ដោយ​ក្នុងនោះ​លី​កនៅ​តំបន់​អឺរ៉ុប​ទទួលបាន​ប្រជាប្រិយភាព​ជាងគេ​។ កីឡា​នេះដែរ​ក៏ត្រូវ​បាន​គេ​ប៉ាន​ស្មានថា​មាន​អ្នក​ចូលចិត្ត​លេង​ដល់​ទៅ ២៥០​លាន​នាក់​ឯណោះ​ដែលជា​ចំនួន​ច្រើន​បំផុត​បើ​ធៀប​នឹង​កីឡា​ដទៃ​។​

 
​ដោយសារ​ប្រជាប្រិយភាព​នៃ​វិស័យ​កីឡាបាល់ទាត់ និង​ភាពច្បាស់លាស់​របស់​កីឡាករ​នេះហើយ ទើប​នាំ​ឲ្យ​ពួកគេ​មានឈ្មោះ​ល្បីល្បាញ​និង​ក្លាយខ្លួនជា​សេដ្ឋី​មានទ្រព្យ​សម្បត្តិ​វាល់​លាន​ដុល្លារ​។​
 
Wealthygorilla ថ្មីៗ​នេះ​បានចេញ​ផ្សាយ​ពី​សមាសភាព​កីឡាករ​១០​រូប​ក្នុង​បញ្ជី​កីឡាករ​បាល់ទាត់​មាន​ទ្រព្យធន​ច្រើនជាងគេ​បំផុត​លើ​លោក ក្នុងនោះ Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Juventus រួមជាមួយ​អតីត​កីឡាករ​និង​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham ឈរ​នៅលើ​កំពូល​តារាង​ដោយមាន​ទ្រព្យសរុប ៤៥០​លាន​ដុល្លារ​អាមេរិក​ដូចគ្នា គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ Lionel Messi ខ្សែប្រយុទ្ធ​ឆ្នើម Barcelona ស្ថិតនៅ​លេខ​រៀ​ងទី​៣​ដោយ​មានប្រាក់​​ស​រុ​ប​ ៤០០​លាន​ដុល្លារ​។​
 
​ប្រាក់​ទាំងអស់នេះ ពួកគេ​មិនមែន​រកបាន​តែ​ក្នុង​វិស័យ​បាល់ទាត់​នោះទេ ពោលគឺ​រកបាន​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ជំនួញ​របស់​ពួកគេ​រៀងៗ​ខ្លួន​។​
 
​ខាងក្រោម​នេះ​ជាបញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ចំនួន ១០ រូប​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ​៖
 
១. Cristiano Ronaldo សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ ៣៤​ឆ្នាំ មាន​ប្រាក់​សរុប ៤៥០​លាន​ដុល្លារ​អាមេរិក​។​
 
២. David Beckham សញ្ជាតិ​អង់គ្លេស វ័យ​៤៣​ឆ្នាំ មាន​ប្រាក់​សរុប ៤៥០​លាន​ដុល្លារ​អាមេរិក​។​
 
៣. Lionel Messi សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣១​ឆ្នាំ មាន​ប្រាក់​សរុប ៤០០​លាន​ដុល្លារ​អាមេរិក​។​
 
៤. Dave Whelan អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស វ័យ​៨២​ឆ្នាំ មាន​ប្រាក់​សរុប ២២០​លាន​ដុល្លារ​អាមេរិក​។​
 
៥. Alexandre Pato ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៩​ឆ្នាំ ដែល​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប São Paulo រកប្រាក់​សរុប​បាន ១៤៥​លាន​ដុល្លារ​អាមេរិក​។​
 
៦. Wayne Rooney វ័យ​៣៣​ឆ្នាំ ជា​អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស និង Manchester United ដែល​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប D.C. United នៅ​អាមេរិក រកប្រាក់​សរុប​បាន ១៤៥​លាន​ដុល្លារ​អាមេរិក​។​
 
៧. Gareth Bale ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល​សិ៍ និង Real Madrid វ័យ​២៩​ឆ្នាំ រកប្រាក់​សរុប​បាន ១២៥​លាន​ដុល្លារ​អាមេរិក​។​
 
៨. Francesco Totti អតីត​ខ្សែប្រយុទ្ធ​ឆ្នើម AS Roma និង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី វ័យ​៤២​ឆ្នាំ រកប្រាក់​សរុប​បាន ១០២,៦​លាន​ដុល្លារ​អាមេរិក​។​
 
៩. Pele វីរ​បុ​រ​ប្រេ​ស៊ី​ល វ័យ​៧៨​ឆ្នាំ​រូបនេះ រកប្រាក់​សរុប​បាន ១០០​លាន​ដុល្លារ​អាមេរិក​។​
 
១០. Eden Hazard ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Real Madrid និង​ជម្រើសជាតិ​បែលហ្ស៊ិក វ័យ​២៨​ឆ្នាំ រកប្រាក់​សរុប​បាន ១០០​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 កីឡាករ​បាល់ទាត់​មានទ្រព្យ​ច្រើន​បំផុត​
  Cristiano Ronaldo
  David Beckham
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com