ជាតិ
សិល្បះ
តារាចម្រៀងរ៉េប គង់ ពិសិដ្ឋ ហៅ MC JR ទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ តារាចម្រៀងរ៉េប គង់ ពិសិដ្ឋ ហៅ MC JR ទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ។ រូបថត Mc Junior Piseth
×
ដោយ៖ ឆាយ រង្សី
លោក គង់ ពិសិដ្ឋ តារាចម្រៀងរ៉េប ដែលមានឈ្មោះក្រៅហៅថា MC JR បានទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ កាលពីថ្ងៃទី២១ ខែសីហា ដោយសាររោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់មិត្តភក្តិសិល្បកររូបនេះ ដែលបម្រើការនៅអង្គការ TinyToons Cambodia។
MC JR ជាសមាជិកម្នាក់នៅក្រុមសិល្បករ «ខ្មែរតស៊ូ» ដោយលោកត្រូវបានគេស្គាល់ច្រើនតាមរយៈការច្រៀងរ៉េបក្នុងបទចម្រៀង «ក្រមុំបីស្តាយ»។ បទក្រមុំបីស្តាយ ស្ថិតក្នុងចំណោមបទដ៏ពេញនិយម កាលពីអំឡុងឆ្នាំ២០១៨ ដែលមានតារាចម្រៀង វុទ្ធា និងអមដោយសំឡេងរ៉េបរបស់ MC JR ហើយមានការចូលទស្សនាជិត២០លាន (views) នៅលើទំព័រ Youtube របស់ KlapYaHanz។
តាមប្រភពជិតស្និទ្ធ តារារ៉េបរូបនេះ បានបាត់បង់ជីវិតដោយសារតែជំងឺឈាមសស៊ីឈាមក្រហម និងរលាកក្រពះ ។ សព លោក គង់ ពិសិដ្ឋ ត្រូវបានតំកល់ធើ្វបុណ្យតាមប្រពៃណី នៅវត្តយសសុវណ្ណរាម ហៅវត្តឫស្សីស្រស់ ខណ្ឌច្បារអំពៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com