អន្តរជាតិ
ភរិយាលោក លី សៀនឡុង ការពារស្វាមីជុំវិញរឿងទទួលប្រាក់បៀវត្សច្រើនលើសមេដឹកនាំដទៃ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងភរិយាលោក គឺលោកស្រី Ho Ching (ប្រភពរុប៖ FB លោកលី)
× លោកស្រី Ho Ching ដែលជាភរិយាលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លីសៀនឡុង បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សរសេរការពារប្រាក់បៀវត្សស្វាមីលោកស្រី ដែលមានចំនួនច្រើនហួសហេតុដល់ទៅ៧ខ្ទង់។
ឆ្លើយតបនឹងអត្ថបទនេះ លោកស្រី Ho Ching បានសរសេរនៅថ្ងៃទី២១ ខែសីហាថា ប្រព័ន្ធបើកប្រាក់បៀវត្សនៅសិង្ហបុរី មានលក្ខណៈគួរឲ្យកត់សម្គាល់ ព្រោះថាវាពុំមានអត្ថប្រយោជន៍អ្វីផ្សេងទៀតក្នុងអំឡុងពេលកាន់អំណាច ឬក្រោយចប់អាណត្តិ ព្រមទាំងគ្មានប្រាក់សោធននិវត្តន៍ផងដែរ។
លោកស្រី សរសេរបែបនេះ៖ «ក្នុងប្រទេសជាច្រើន ពួកគេ នឹងមានអត្ថប្រយោជន៍ច្រើនផ្សេងទៀត អំឡុងកាន់តំណែង ដូចជា មានអ្នកបម្រើ និងជាងកាត់សក់ផ្ទាល់ខ្លួន, ការធ្វើដំណើរដោយឥតគិតថ្លៃតាមរយៈអាកាសចរណ៍ជាតិ ឬសូម្បីតែវិស្សមកាលជាលក្ខណៈគ្រួសារថែមទៀតផង ហើយសម្រាប់សហរដ្ឋអាមេរិក ក៏នឹងរាប់បញ្ចូលអត្ថប្រយោជន៍មួយចំនួន ក្រោយចប់អាណត្តិផងដែរ»។
មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគរដ្ឋ Temasek Holdings Ltd ផងនោះ លោកស្រី Ho បានបញ្ជាក់ទៀតថា មន្ត្រីដែលបម្រើការក្នុងសេវាសង្គម និងសាធារណៈ ត្រូវការចំណេះ ជំនួញ និងការតាំងចិត្តខ្ពស់ ក្រៅពីគុណសម្បត្តិផ្សេងៗទៀត។ ត្រង់ចំណុចនេះ លោកស្រី សង្កត់ធ្ងន់ថា ដោយសារការមានគុណសម្បត្តិល្អប្រសើរទាំងនេះ រដ្ឋាភិបាល ពុំត្រូវការកេងចំណេញកម្លាំងញើសឈាមពួកគេ ដោយផ្តល់ប្រាក់បៀវត្សតិចតួចដល់ពួកគេឡើយ។
សូមបញ្ជាក់ថា តាមរយៈវេបសាយរបស់រដ្ឋាភិបាលសិង្ហបុរី ប្រាក់បៀវត្សប្រចាំឆ្នាំរបស់លោក លី សៀនឡុង ស្មើនឹងជាង ១,៥៨លានដុល្លារ (ជាង១៣ម៉ឺនដុល្លារ ក្នុងមួយខែ)។ កន្លងទៅ បុរីរដ្ឋសិង្ហបុរី បានអះអាងថា ប្រាក់បៀវត្សថ្នាក់រដ្ឋមន្ត្រីខ្ទង់លានដុល្លារបែបនេះ បានជួយបង្ការការប្រពឹត្តអំពើពុករលួយ ព្រមទាំងទាក់ទាញ និងរក្សាទុកមនុស្សមានទេពកោសល្យក្នុងក្របខណ្ឌរដ្ឋផងដែរ៕
Tag:
សិង្ហបុរី
លីសៀនឡុង
ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com