អត្ថបទពាណិជ្ជកម្ម
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជននៅចុងឆ្នាំ ២០១៩
× ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩៖ The One Mall ដែលជាផ្សារទំនើបដ៏ធំក្នុងតំបន់កោះពេជ្រ ចំកណ្តាលរាជធានីភ្នំពេញ នឹងលេចចេញជារូបរាង ហើយនឹងផ្តល់ជូននូវជម្រើសយ៉ាងសម្បូរបែប ក៏ដូចជាបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ដល់អ្នកទិញទំនិញទាំងឡាយ។
The One Mall ជាផ្សារទំនើបដ៏ធំមួយដែលមានកម្ពស់បីជាន់ និងស្ថិតក្នុងដំណាក់កាលនៃការសាងសង់ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់។ The One Mall មានទីតាំងដ៏អំណោយផល ដោយស្ថិតនៅជាទីប្រជុំជន ប្រមូលផ្តុំទៅដោយសាលារៀនសណ្ឋាគារ និងក្រុមហ៊ុនអាជីវកម្មជាច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd។ ក្រោយពេលបញ្ចប់ការសាងសង់ The One Mall ដែលនឹងក្លាយជាផ្សារទំនើបមួយ ដែលមានភាពលេចធ្លោ និងទាក់ទាញបំផុត នៅកណ្តាលរាជធានីភ្នំពេញ នឹងផ្តល់ជូននូវការលក់ទំនិញគ្រប់មុខជាច្រើនប្រភេទ រួមទាំងផលិតផលម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការផ្តល់ជូននូវរបៀបរបបរស់នៅ ក្នុងភាពស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបទពិសោធន៍ នៃការកម្សាន្តយ៉ាងសម្បូរបែបមួយកម្រិតទៀតដល់សាធារណជនទាំងឡាយ។
លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បានមានប្រសាសន៍ថា៖«ឆ្លើយតបទៅនឹងកំណើនតម្រូវការ នៃបទពិសោធន៍ក្នុងការរស់នៅ ប្រកបដោយភាពស៊ីវិល័យរបស់ប្រជាជននៅកម្ពុជា ផ្សារទំនើប The One បានប្រមូលផ្តុំការលក់ទំនិញរាយ ដោយផ្អែកលើបទពិសោធន៍ និងសកម្មភាពជាក់ស្តែងនៅក្នុងទីក្រុង ហើយក៏បានផ្តល់ជូននូវឱកាសរួមគ្នាមួយ សម្រាប់អ្នកលក់ទំនិញរាយទាំងឡាយ ដើម្បីលក់ផលិតផលម៉ាកល្បីៗរបស់ពួកគាត់ផងដែរ។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យនេះ យើងរំពឹងថា នឹងសម្រេចបានការផ្តល់ជូននូវការលក់ទំនិញរាយគ្រប់ប្រភេទ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលអតិថិជនតែងតែប្រាថ្នាចង់បាន»។
លោកបានបន្តថា៖ «ការសម្រេចចិត្តក្នុងការវិនិយោគផ្សារទំនើបដ៏ធំ និងស៊ីវិល័យនៅកណ្តាលទីក្រុងមួយនេះ គឺជាការឆ្លើយតបទៅនឹងទម្លាប់ក្នុងការចំណាយ លើតម្រូវការឥតឈប់ឈររបស់ប្រជាជនកម្ពុជា ដែលមានការកើនឡើងជាលំដាប់ ស្របពេលដែលផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ក៏មានកំណើនគួរឲ្យកត់សម្គាល់ ខណៈកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៀតសោត ក៏មានស្ថិរភាពផងដែរ។ ទាំងនេះហើយ ដែលជាកត្តាបង្កើនឱកាសថ្មីៗជាច្រើន សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ ការវិនិយោគរបស់យើងនាពេលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យើងកំពុងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ ពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជាផងដែរ»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com