ជាតិ
គេសាងសង់ផ្ទះលូ សម្រាប់ទេសចរស្នាក់នៅ នាឧទ្យានគិរីរម្យ
× កំពង់ស្ពឺ៖ នាយយ៉ាន បានទៅដល់ឧទ្យានជាតិគិរីរម្យជាថ្មីម្ដងទៀត ដែលកាលពីជាង១០ឆ្នាំមុន យ៉ានបានទៅទីនោះម្ដងរួចមកហើយ។ គិរីរម្យនាពេលបច្ចុប្បន្ន គឺខុសពីគិរីរម្យកាលពីជាង១០ឆ្នាំមុន។ រមណីយដ្ឋានគិរីម្យមានការអភិវឌ្ឍច្រើន ដែលបង្កើតកន្លែងសម្រាប់ទស្សនាជាច្រើន និងមានសេវាកម្មផ្សេងៗ។ តែអ្វីដែលយ៉ានចាប់អារម្មណ៍ និងចង់ដឹងនោះគឺ ផ្ទះលូ ដែលមានរូបភាពជាបន្ទប់ៗ ដែលធ្វើពីលូ។ ក្រុមហ៊ុនមួយបានវិនិយោគសាងសង់ផ្ទះលូចំនួន៤០ លើដីប្រមាណ១ហិកតា សម្រាប់ជួលឲ្យភ្ញៀវស្នាក់នៅ។
ដើម្បីជ្រាបព័ត៌មានបន្ថែម សូមស្ដាប់បទយការណ៍របស់នាយយ៉ាន ដូចតទៅនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com