អត្ថបទពាណិជ្ជកម្ម
សំណព្វចិត្ត​ណាខ្លះ រង់ចាំ​ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10|10+ ឥឡូវ​មាន​លក់​នៅ​ប្រទេស​កម្ពុជា​ហើយ​!
23, Aug 2019 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩៖ នៅ​ទីបំផុត ពេលវេលា​ដែល​អតិថិជន​ទាំងអស់ រង់ចាំ​យ៉ាង​អន្ទះសា​បំផុត​នោះ បានមក​ដល់​ហើយ​។ ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10|10+ បានដាក់​លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែសីហា​នេះហើយ​។
 
​ក្រោយពី​ព្រឹត្តិការណ៍​ដាក់​បង្ហាញ និង​ការដាក់ឱ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន​រួចមក ចំនួន​អតិថិជន​យ៉ាងច្រើន​លើសលុប​បាន​អញ្ជើញ​មកដល់​ក្រុមហ៊ុន និង​តាម​ដេប៉ូ​ផលិតផល សាម​សុង ដើម្បី​សាកសួរ​កាលបរិច្ឆេទ​ជាក់លាក់ នៃ​ការ​ដាក់លក់​ជា​ផ្លូវការ ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy Note 10 និង 10+ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
 
​ដូច្នេះ​ដើម្បី​ឆ្លើយតប​តាម​ការស្រឡាញ់ គាំទ្រ ក៏ដូចជា​ការជឿជាក់​លើ​កំពូល​បច្ចេកវិទ្យា​ដ៏​ពិសេស​អស្ចារ្យ ដែលមាន​តែមួយ​គ្មាន​ពីរ​ក្នុង​លោក ក្រុមហ៊ុន សាម​សុង ក៏​ប្រញាប់ប្រញាល់ បញ្ចេញ​ឱ្យដល់​ដៃ​អតិថិជន​ទាំងអស់ ឱ្យ​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។ គួរបញ្ជាក់​ផងដែរ​ថា ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 10 និង 10+ ដាក់លក់​ក្នុង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នេះ​តែម្តង ជាមួយនឹង​លក្ខណៈពិសេស ប្លែក និង​ទំនើប​ទាន់សម័យ​ដូចខាងក្រោម​៖ 

* Samsung Galaxy Note 10:
 
- Screen: ទំហំ​អេក្រង់ 6.3 អ៊ី​ញ​
- Sim Slot: មាន​រន្ធ​ដាក់​ស៊ីម​កាត 2 
- Front Camera: មាន​កាមេរ៉ា​មុខ 1 គ្រាប់​ទំហំ 10 MP
- Back Camera: កាមេរ៉ា​ក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP
- RAM: 8GB
- ROM: 256GB
- Battery: ថាមពល​ថ្ម 3,500 mAh
- Microphone: មាន 3 គ្រាប់​៖ ខាងលើ ខាងក្រោម និង​ចំហៀង​
- Color: មាន ២ ពណ៌​៖ ប្រាក់ និង​ផ្កាឈូក 
- Price: តម្លៃ 899 ដុល្លារ​
 
* Samsung Galaxy Note 10+:
 
- Screen: ទំហំ​អេក្រង់ 6.8 អ៊ី​ញ​, ប្រភេទ Dynamic AMOLED 
- Sim Slot: មាន​រន្ធ​ដាក់​ស៊ីម​កាត 2 
- Front Camera: មាន​កាមេរ៉ា​មុខ 1 គ្រាប់​ទំហំ 10 MP
- Back Camera: កាមេរ៉ា​ក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP និង DepthVision Camera (​សម្រាប់​ថតរូប ឬ វីដេអូ ដែល​ធ្វើឱ្យ​ព្រាល​ផ្ទៃ​ខាងក្រោយ​)
- RAM: 12GB
- ROM: 256GB និង អាច​បន្ថែម​មេម៉ូរី​ខាងក្រៅ​បាន 1T
- Fingerprint (Under Display): ដោះ​សោរ​លើ​អេក្រង់​
- Battery: ថាមពល​ថ្ម 4,300 mAh
- Microphone: មាន 3 គ្រាប់​៖ ខាងលើ ខាងក្រោម និង​ចំហៀង​
- Color: មាន ៣ ពណ៌​៖ ពណ៌​ស ពណ៌​ខ្មៅ និង​ពណ៌​ប្រាក់ 
- Price: តម្លៃ 1,059 ដុល្លារ​
 
​មិនទាន់​អស់​នៅឡើយ​ទេ​ណា​! សម្រាប់​អតិថិជន​ដែលមាន​ចង់​បង់​រំលស់ កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច​នេះ ក្រុមហ៊ុន​ក៏មាន​ការផ្តល់ជូន​ការបង់​រំលស់​ដោយ​គ្មាន​ការប្រាក់​(០%) រយៈពេល​៩​ខែ​ផងដែរ (​បង់​៣០%​មុន សល់​៧០%​បង់​រំលស់​៩​ខែ​) ការបង់​រំលស់​នឹង​ផុតកំណត់ ថ្ងៃទី​២៣  សីហា​២០១៩​។ លើសពីនេះទៅទៀត ក៏មាន​ការផ្តល់ជូន​ស៊ីម​កាត​លេខ​ពិសេស ពី​Callcard ដែល​អាច​ប្រើប្រាស់​អ៊ី​ធឺ​ណិ​ត​ដោយ​ឥតគិតថ្លៃ រហូតដល់ 180GB ផងដែរ​។ 
 
​ដូច្នេះ​សូម​រួសរាន់​ឡើង​! កុំឱ្យ​ឱកាស​ក្លាយជា​ម្ចាស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​រំលង​ឱ្យសោះ​។ នៅមាន​លក្ខណៈពិសេស​អស្ចារ្យ​ជាច្រើន​ទៀត ដែល​ពិពណ៌នា​មិនទាន់​អស់​សម្រាប់ Samsung Galaxy Note 10 និង 10+ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន ដែល​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com