ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ដាប់​មិនសូវ​ឮ​មែន​ទេ​? កុំ​រំលង​អាហារ​ទាំងនេះ​
23, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សឹងតែ​គ្រប់គ្នា​ប្រហែលជា​បានឮ​អំពី​អាហារ​ជួយ​ពង្រឹង​សាច់ដុំ បង្កើន​ការមើលឃើញ ធ្វើឱ្យ​សក់​រឹងមាំ ស្បែក​ស្រស់ស្អាត និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​មាននូវ​ប្រភេទ​អាហារ​មួយចំនួន​អាចជួយ​បង្កើន​ការ​ស្ដាប់ឮ​បាន​?


 
 ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ប្រសិទ្ធិភាព​បង្កើន​ការ​ស្ដាប់ឮ ៖
 
១. ផ្លែ​ចេក​
 
​ការទទួល​ទាន​ផ្លែ​ចេក​មិន​ត្រឹមតែ​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួមទាំង​សារធាតុ​រាវ​ក្នុង​រាងកាយ និង​ត្រចៀក​ដែល​បង្កើន​ការ​ស្ដាប់ឮ​ផងដែរ​។​
 
២. ដំឡូង​ផ្អែម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បង្កើន​ការ​ស្ដាប់ឮ​គួរឱ្យកត់សម្គាល់​។​
 
៣. ផ្កា​ខាត់ណា​ខៀវ​
 
​ក្រៅពី​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ ផ្កា​ខាត់ណា​ខៀវ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate ដែល​ល្អ​សម្រាប់​សុខភាព​ត្រចៀក និង​ការ​ស្ដាប់ឮ​។ វីតាមីន B9 ក្នុង​ផ្កា​ខាត់ណា​ខៀវ​ក៏មាន​ប្រសិទ្ធភាព​ទប់ស្កាត់​បញ្ហា​ហឹ​ង​ត្រចៀក​ផងដែរ​។​
 
៤. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ folate ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​បញ្ហា​ហឹ​ង​ត្រចៀក និង​បង្កើន​ការ​ស្ដាប់ឮ​។​

៥. សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​បាត់បង់​ការ​ស្ដាប់ឮ​ដោយសារ​ផលប៉ះពាល់​នៃ​សំឡេង​រំខាន​ខ្លាំង​បាន​យ៉ាង​ប្រសើរ​។​
 
៦. គ្រឿង​សមុទ្រ​
 
​ជា​ប្រភព​នៃ​ជាតិ​ស័ង្កសី​ដែល​ទប់ស្កាត់​ការឆ្លង​មេរោគ​ក្នុង​ត្រចៀក​និង​បង្កើន​ការ​ស្ដាប់ឮ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com