អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង និង​សមាគម​ធានារ៉ាប់រង​កម្ពុជា រួមគ្នា​រៀបចំ​សិក្ខា​សា លា​ស្ដីពី​«​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ និង​វិស័យ​ធានារ៉ាប់រង​»
23, Aug 2019 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង (CDX) និង​សមាគម​ធានារ៉ាប់រង​កម្ពុជា (IAC) បាន​សហការគ្នា រៀបចំ​សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ «​ការរួបរួម​គ្នា​ដើម្បី​ភាពល្អប្រសើរ នៃ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ និង​វិស័យ​ធានារ៉ាប់រង​»​។ សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែសីហា សណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោម​អធិបតីភាព លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំៗ​ផងដែរ​។ សិក្ខាសាលា​នេះ គឺជា​កំណត់ត្រា​លើកទីមួយ ដែល​ក្រុមហ៊ុន​ធំៗ​ពីរ មកពី​ផ្នែក​ពីរ​ផ្សេងគ្នា​គឺ ឧបករណ៍​និ​ស្ស​ន្ទ និង​ធានារ៉ាប់រង បាន​ពួតដៃគ្នា​លើកស្ទួយ​ការវិនិយោគ​។
 
​សិក្ខាសាលា​នេះ ជាការ​រៀបចំ​យ៉ាង​ពិសេស ដើម្បី​ផ្តល់នូវ​តំណ​ភ្ជាប់ រវាង​វិស័យ​ទាំងពីរ និង​ឱកាស​អាជីវកម្ម សម្រាប់​វិស័យ​ធានារ៉ាប់រង​។ សិក្ខាសាលា​នេះ ក៏បានផ្តល់​នូវ​ចំណេះដឹង អំពី​ការវិនិយោគ ក៏ដូចជា​ជំនាញ ព្រមទាំង​បង្ហាញ​អំពី​ជម្រើស​ផ្សេងៗ នៃ​ការវិនិយោគ និង​យុទ្ធសាស្ត្រ​សម្រាប់​ការជួញដូរ ដែល​នាំ​ឲ្យ​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​។​


 
​លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិ​ច​ឆេង បាន​សម្តែង​ក្តី​ត្រេកអរ ចំពោះ​កិច្ចសហការ​រវាង ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិ​ច​ឆេង និង​សមាគម​ធានារ៉ាប់រង​កម្ពុជា​។ លោក Lawrence Kook ជឿជាក់ថា តាមរយៈ​កិច្ចសហការ​នេះ ឱកាស​វិនិយោគ និង​លទ្ធផល​វិជ្ជមាន​ផ្សេងៗ​ទៀត នឹងត្រូវ​បានបង្ហាញ​កាន់តែ​ទូលំទូលាយ​។ លោក Lawrence Kook ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​បាន​ផ្តល់នូវ​កិត្តិយស​ក្នុងការ​ថ្លែង​សុន្ទរកថា បើក​សិក្ខាសាលា និង​ចំពោះ​ការដឹកនាំ ក្នុងការ​អភិវឌ្ឍ​ន៍ទី​ផ្សារ​ឧក​រណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ដែល​បង្កើតជា​មូល​ដា្ឋ​ន​គ្រឹះ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឧ​បក​ណ៍​និ​ស្ស​ន្ទ មាន​ភាព​រួចរាល់ សម្រាប់​ពង្រីក​វិសាលភាព​អាជីវកម្ម និង​ដៃគូ  សហប្រតិបត្តិការ​។ 


 
​ការផ្តល់​ចំណេះដឹង និង​ជំនាញ នៃ​ការវិនិយោគ​ដល់​សាធារណជន គឺជា​បេសកកម្ម​ចម្បង​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​តែមួយគត់ ដែល​បាន​មាន​វត្ត​មាននៅ​គ្រប់​គោលដៅ​ទាំងអស់ នៃ​សិក្ខា​សិលា​តាម​បណ្ដា​ខេត្ត ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។ ក្នុងឆ្នាំនេះ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង ក៏មាន​គោលដៅ​រៀបចំ​សិក្ខាសាលា នៅ​គ្រប់​បណ្ដា​ខេត្ត​ក្រុង​ទាំងអស់​នៅ​កម្ពុជា ហើយនឹង​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​ខ្នាត​អន្តរជាតិ​ដ៏​ធំ​មួយ នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស ជាថ្មី​ម្ដងទៀត នៅក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com