កីឡាអន្តរជាតិ
អន្តរជាតិ
Wolves នាំមុខ Torino ៣-២ សង្ឃឹម​បង្ហាញខ្លួន​នៅ Europa League ជាថ្មី​រយៈពេល​ជិត​៤០​ឆ្នាំក្រោយ
23, Aug 2019 , 10:53 am        
រូបភាព
Wolverhampton Wanderers បាន​ក្លាយជា​ក្រុម​មានប្រៀប​ដើម្បី​បន្តទៅ​វគ្គ​ចែក​ពូ​ល ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Torino ៣-២ ក្នុងការ​ប្រកួត​វគ្គ Play-off ជើង​ទី​១ នៃ​ពានរង្វាន់ UEFA Europa League នៅ​រាត្រី​ថ្ងៃទី​២២ ខែសីហា​។​


 
​ឱកាស​ច្រើន​សម្រាប់ Wolves ក្នុង​ការឈាន​ទៅកាន់​វ​គ្គ​ចែក​ពូ​ល​នៃ​ក្របខណ្ឌ​ទី​២​អឺរ៉ុប​រដូវ​កាល ២០១៩-២០ ក្រោយ​ពួកគេ​រកបាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​ដល់​ទៅ​៣​គ្រាប់​។ ៣​គ្រាប់​របស់​ក្រុម​ពី Premier League ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Diogo Jota និង Raul Jimenez បន្ទាប់ពី Gleison Bremer ខ្សែការពារ Torino ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​។ 
 
​ចំណែក​ពីរ​គ្រាប់​របស់​ក្រុម​ពី​លី​គ​កំពូល​អ៊ីតាលី Torino សម្រេចបាន​ដោយ Lorenzo De Silvestri និង Andrea Belotti ពី​ការ​ទាត់​ប៉េ​ណា​ល់​ទី​។ 
 
​ក្រុម​រហស្សនាម​ចចក​ខ្មៅ Wolves ធ្លាប់​បង្ហាញខ្លួន​ក្នុង​យុទ្ធនាការ​អឺរ៉ុប​នេះ​លើកដំបូង​តាំងពី​រដូវ​កាល ១៩៨០-៨១​ម្លេះ​។ ប្រើ​សិន​បើ​ពួកគេ អាច​ទប់​ត្រឹម​ស្មើ ឬ​របូត​តែ​១​គ្រាប់​ក្នុង​ដី​ខ្លួនឯង​សម្រាប់​ជំនួប​ជើង​ទី​២ នោះ Wolves នឹង​អាច​បង្ហាញខ្លួន​ជាថ្មី​នៅ​រយៈពេល​ជិត​៤០​ឆ្នាំក្រោយ​។​
 
​ក្រុម​ទាំងពីរ​ត្រូវ​ជួបគ្នា​នៅ​កីឡដ្ឋាន Molineux នា​ថ្ងៃទី ២៩ ខែសីហា ក្នុងជំនួប​កាត់ក្តី​ជើង​ទី​២ ដើម្បី​យក​មួយក្រុម​ទៅ​វគ្គ​ចែក​ពូ​ល​។​
 
​លទ្ធផល​គូ​ដទៃទៀត​មាន​ដូចខាងក្រោម​៖
 




Tag:
 Wolves
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com