អត្ថបទពាណិជ្ជកម្ម
សញ្ញា​បណ្ណ​សាជីវកម្ម អេ​ប៊ី​អេ ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា
23, Aug 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​23 ខែសីហា ឆ្នាំ​2019 – បន្ទាប់ពី​បាន​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​សាជី​វក​ម្ម ដោយ​ជោគជ័យ​កាលពី​ដើមខែ​នេះ សញ្ញា​បណ្ណ​សាជីវកម្មរ​បស់​ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (​ធនាគារ ABA) ត្រូវបាន​ចុះបញ្ជី​លក់ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ហើយ​។ ការចុះបញ្ជី​នេះ គឺជា​ការអនុញ្ញាត សម្រាប់​ការចាប់ផ្តើម​សកម្មភាព​ជួញដូរ​ផងដែរ​។ សញ្ញា​បណ្ណ​សាជីវកម្ម អេ​ប៊ី​អេ នឹង​ត្រូវបាន​ជួញដូរ​ក្រោម​និមិត្តសញ្ញា “ABAA22A”​។
 
​សញ្ញា​បណ្ណ​សាជីវកម្ម អេ​ប៊ី​អេ ត្រូវបាន​បោះផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន 84.821 ប៊ី​លាន​រៀល (​ប្រហាក់ប្រហែល​នឹង 21 លាន​ដុល្លារ​អាមេរិក​)​។ សញ្ញា​បណ្ណ​នេះ មាន​រយៈពេល 3 ឆ្នាំ និង​មាន​អត្រា​គូ​ប៉ុង​ប្រចាំឆ្នាំ 7.75%​។​


 
​សញ្ញា​បណ្ណ​សាជីវកម្ម អេ​ប៊ី​អេ គឺជា​សញ្ញា​បណ្ណ​ដំបូង​គេ​បង្អស់ ដែល​ដាក់លក់​សម្រាប់​វិនិយោគិន​រូបវ័ន្ត​បុគ្គល បន្ថែម​ពី​ការលក់​ទៅ​ឲ្យ​វិនិយោគិន​ស្ថាប័ន ដែល​នេះ​ជា​កត្តា​ជួយ​ជំរុញ​សកម្មភាព​ជួញដូរ​ក្នុង​ទីផ្សារ​បន្ទាប់​។ សញ្ញា​បណ្ណ​សាជីវកម្ម អេ​ប៊ី​អេ ក៏​ជា​មូល​ប​ត្រ​បំណុល​ដំបូង​គេ​បង្អស់ ដែល​បាន​បោះផ្សាយ​ដោយ​ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស និង​ជា​សញ្ញា​បណ្ណ​សាជីវកម្មរ​បស់​កម្ពុជា​ទីមួយ ដែល​ទទួលបាន​ចំណាត់ថ្នាក់ “B” ពី​ភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង S&P Global Ratings​។ 
 
​ធនាគារ ABA នឹង​ប្រើប្រាស់​សាច់ប្រាក់ ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ទាំងនេះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អាជីវកម្ម​ខ្នាតតូច និង​សហគ្រាស​ខ្នាតតូច និង​មធ្យម នៅតាម​ជនបទ រួមទាំង​សហគ្រិន​ជា​ស្ត្រី នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​តែមួយគត់ សម្រាប់​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​សាជី​វ​កម្មនេះ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com