អត្ថបទពាណិជ្ជកម្ម
មកធ្វើការសំណង់ដើម្បីសន្សំលុយឲ្យប្រពន្ធ ឥឡូវត្រូវរង្វាន់ម៉ូតូពីគោជល់ស្មើរើសបានមាស២តម្លឹង
× ភ្នំពេញ៖កម្មករសំណង់ម្នាក់ បានស្កាត់ពីខេត្តស្វាយរៀង មកធ្វើការសំណង់នៅភ្នំពេញ ដើម្បីសន្សំលុយឲ្យប្រពន្ធពេលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃភ្ជុំបិណ្ឌ ប៉ុន្តែជាសំណាងណាស់ ដោយសារបុរសរូបនេះ បានត្រូវរង្វាន់ម៉ូតូពីភេសជ្ជៈប៉ូវកម្លាំង គោជល់។ សំណាងនេះ ស្មើរើសបានមាស២តម្លឹង។
អ្នកឈ្នះរង្វាន់មានឈ្នោះ សុខ សារិន អាយុ ៣៤ឆ្នាំ មករស់នៅ និងធ្វើការសំណង់នៅបុរីមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ថាដោយសារជីវភាពខ្វះខាត លោកបានធ្វើចំណាកស្រុក មករស់នៅធ្វើសំណង់តែម្នាក់ឯង នៅរាជធានីភ្នំពេញ។ លោកថា លោកទើបតែមកធ្វើការនៅភ្នំពេញ បានប្រហែល៤ខែប៉ុណ្ណោះ ដើម្បីបានប្រាក់ខ្លះសម្រាប់គ្រួសារនៅស្រុកកំណើត។ លោកថា លោក និងក្រុមការងារចូលចិត្តពិសាគោជល់ ព្រោះលោកធ្វើការប្រើកម្លាំង និងហាលក្ដៅច្រើន។
នៅមុនពេលត្រូវរង្វាន់ លោកបានទៅទិញគោជល់ពិសាមុនពេលបាយថ្ងៃត្រង់ នៅហាងលក់ចាប់ហួយមួយនៅក្បែរការដ្ឋាន។ លោកបានទិញគោជល់ពីរកំប៉ុង ហើយចែកឲ្យក្រុមការងារលោកមួយកំប៉ុង សំណាងលោកដែរ ដែលមិនឲ្យកំប៉ុងត្រូវរង្វាន់ទៅឲ្យក្រុមការងារ កុំអីសំណាងត្រូវបានទៅគេជាមិនខាន។ ក្រោយត្រូវរង្វាន់លោក និងក្រុមការងារ ពិតជាសប្បាយរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះពីមុនលោកមិនដែលមានសំណាង អ្វីពីមុនមកទេ ហើយបានទូរសព្ទមកក្រុមហ៊ុន ដើម្បីសួរបញ្ជាក់។ ភ្លាមៗក្រុមហ៊ុនបានឲ្យក្រុមការងារ បានចុះមកដល់កន្លែងធ្វើការរបស់គាត់តែម្ដង។ ក្រោយពិនិត្យក្រវិលរួចរាល់ ឃើញថាក្រវិលនេះពិតជាត្រឹមត្រូវពិតមែន និងឲ្យរូបលោករង់ចាំថ្ងៃបើករង្វាន់ក្នុងពេលឆាប់ខាងមុខនេះ។
អ៊ីចឹងបានគេថា សំណាងពិតជាមានមែន សម្រាប់អ្នកដែលមិនទាន់មានសំណាង កុំទាន់អស់សង្ឃឹម ព្រោះថាគោជល់នៅមានរង្វាន់ជាច្រើនគ្រឿងទៀតរង់ចាំលោកអ្នកដូចជា ឡានម៉ាស្ដា អេឃ្លីបឆ្នាំ២០១៩ លុយសុទ្ធ ៥០០០ ដុល្លារ ៥០០ ដុល្លារ ១០០ ដុល្លារ និងរង្វាន់មួយកំប៉ុង ជាច្រើនរង្វាន់ទៀតដែលនៅរង់ចាំលោកអ្នក។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com