អត្ថបទពាណិជ្ជកម្ម
ឱកាស​ឈ្នះ​ម៉ូតូ និង​រង្វាន់​ដ៏​ស​ន្ធឹកស​ន្ធា​ប់ ដោយ​គ្រាន់តែ​បង់​វិក្កយបត្រ​តាមរយៈ តារា​ផេ​
23, Aug 2019 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ឈាន​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក៏ដូចជា​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​គាំទ្រ និង​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​ផង​នោះ ក្រុមហ៊ុន តារា​ផេ បានដាក់​ចេញ​នូវ​ប្រូ​ម៉ូ​សិន​ដ៏​ធំ​សម្បើម គឺ​កម្មវិធី​«​បង់​វិក្កយបត្រ ឈ្នះ​រង្វាន់​»​។ កម្មវិធី​នេះ នឹង​ផ្តល់ជូន​អតិថិជន​ដែល​ប្រើប្រាស់ សេវាកម្ម​តារា​ផេ ទាំងអស់ នូវ​ឱកាស​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ Zoomer X ដ៏​ថ្មី​សន្លាង អម​ជាមួយនឹង​កាដូ​ពិសេសៗ​ដទៃទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សរុប 55 រង្វាន់ រាល់ពេល​អតិថិជន​ប​ង់​វិក្កយបត្រ​របស់ខ្លួន តាមរយៈ​ភ្នាក់ងារ​តារា​ផេ ឬ​កម្មវិធី​តារា​ផេ App​។​
 
​ប្រូ​ម៉ូ​សិន​នេះ​មាន​រយៈពេល 3 ខែ គឺ​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ រហូតដល់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ដើម្បី​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ អតិថិជន​គ្រាន់តែ​បង់​វិក្កយបត្រ​ណាមួយ តាមរយៈ​តារា​ផេ App ឬ ភ្នាក់ងារ​តារា​ផេ នោះ​អតិថិជន នឹងមាន​ឱកាស​ចូលរួម​ក្នុង​ការចាប់​រង្វាន់​ប្រចាំខែ ដោយ​ស្វ័យប្រវត្តិ​។ សេវាកម្ម ដែលមាន​សុពលភាព​ចូលរួម​ក្នុង​ការចាប់​រង្វាន់​ប្រចាំខែ រួមមាន​៖ 
 
1. សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​(​ដៃគូ​សហការ​រួមមាន​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​, និង​ដៃគូ​សេវាករ​របស់​តារា​ផេ នៅ​គ្រប់​ទី​រួម​ខេត្ត​-​ក្រុង ទូទាំងប្រទេស​)​។​
2. ការបង់ថ្លៃ​សេវាសាធារណៈ ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
3. សេវា​សង​ប្រាក់កម្ចី​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ (​ធនាគារ កាណាឌីយ៉ា​, ធនាគារ ប្រៃសណីយ៍​កម្ពុជា​, គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ​)​។​
4. សេវា​បង់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង (​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង​ក្រុមហ៊ុន​ធានារ៉ាប់រង BIMA)​។​
5. និង​សេវា​បង់​វិក្កយបត្រ​ដទៃទៀត​
 
​រីឯ​រង្វាន់​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​វិញ រួមមាន​រង្វាន់​ធំ ម៉ូតូ Zoomer X ចំនួន 1 រង្វាន់​, ទូរទស្សន៍ Samsung Smart TV 32” ចំនួន ៣ រង្វាន់​, ទូរស័ព្ទដៃ Samsung A70 ចំនួន ៣​រង្វាន់​, Power Bank ចំនួន ៣ រង្វាន់​, កង្ហារ​បញ្ឈរ​ចំនួន 5 រង្វាន់​, ប័ណ្ណ​សាច់ប្រាក់ 10 ម៉ឺន​រៀល ចំនួន 10 រង្វាន់​, កាបូបស្ពាយ Xiaomi ដ៏​ស្រស់ស្អាត ចំនួន 15 រង្វាន់ និង​កាដូ​ពិសេស​ចំនួន 15 រង្វាន់​ផ្សេងទៀត សរុប 55 រង្វាន់​។ ការចាប់​ឆ្នោត​ផ្សងសំណាង នឹង​ប្រព្រឹត្តទៅ​ចំនួន 3 លើក​៖
 
1. ការចាប់​រង្វាន់​លើក​ទី​1៖ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​5 ខែតុលា ឆ្នាំ​2019 (​ចំពោះ​ប្រតិបត្តិការ ឬ ការបង់​វិក្កយបត្រ គិត​ចាប់ពី​ថ្ងៃទី​1 ដល់ 30 ខែកញ្ញា ឆ្នាំ 2019)​។​
2. ការចាប់​រង្វាន់​លើក​ទី​2៖ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​5 ខែវិច្ឆិកា ឆ្នាំ​2019 (​ចំពោះ​ប្រតិបត្តិការ ឬ​ការបង់​វិក្កយបត្រ គិត​ចាប់ពី​ថ្ងៃទី​1 ដល់ 31 ខែតុលា ឆ្នាំ 2019)​។​
3. ការចាប់​រង្វាន់​ធំ លើក​ទី​3៖ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​5 ខែធ្នូ ឆ្នាំ​2019 (​ចំពោះ​ប្រតិបត្តិការ ឬ ការបង់​វិក្កយបត្រ គិត​ចាប់ពី​ថ្ងៃទី​1 ដល់ 30 ខែវិច្ឆិកា ឆ្នាំ 2019)​។​
 
​គួរ​បញ្ជាក់ថា កម្មវិធី «​បង់​វិក្កយបត្រ ឈ្នះ​រង្វាន់​» មាន​សុពលភាព​ចំពោះ​ទាំង​អតិថិជន តារា​ផេ ក៏ដូចជា​សាធារណជន​ទូទៅ មិន​ថា​អតិថិជន​ដែលមាន​គណនី E-Wallet តារា​ផេ ឬ ពុំទាន់​មាន​គណនី E-Wallet ឡើយ​។ តារា​ផេ សូម​រក្សា​សិទ្ធិ ក្នុងការ​បញ្ឈប់​ការចាប់​រង្វាន់ ឬ​ប្រូ​ម៉ូ​សិន​នានា ដោយ​មិនចាំបាច់​ជូនដំណឹង​ដល់​អតិថិជន​ជាមុន​ឡើយ ក្នុងករណី​ចាំបាច់​ណាមួយ​។ (​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​)
 
​សម្រាប់​ព័ត៌មាន​លម្អិត​ពី​លក្ខខណ្ឌ​ចូលរួម សូម​ចូលទៅ​កាន់​លីង​ខាងក្រោម​៖https://bit.ly/2L1Jo8M
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ផ្ញើ​សារ​ទៅកាន់​ប្រអប់​សារ​យើងខ្ញុំ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​តារា​ផេ ឬ ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 081 799 888​។​
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ តាម​លីង​ខាងក្រោម សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS៖
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com