អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី​១៦ និង​ទី​១៧ ពី​ស្រា​បៀ​អាន់​ឆ័​រ​
23, Aug 2019 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ស្រា​បៀ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ​ចំនួន​ពីររូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 1,000 ដុល្លារ​ចំនួន 27 នាក់​ពី​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រាប​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
 
​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​បំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។ 


 
​លោក បូ​តាន់  មកពី​ខេត្តកំពត ដែលជា​អ្នកឈ្នះ​ទី​១៦  នៃ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ផឹកស្រា​បៀរ​អាន់​ឆ័​រ​ជា​ញឹកញាប់​។ ខ្ញុំ​ទៅ​ទិញ​ស្រា​បៀ​មួយ​កេស ហើយ​បានគាស់​ឃើញ​រង្វាន់ ១​ម៉ឺន​ដុល្លារ​។ ខ្ញុំ​ផឹក​ជាមួយ​ក្រុមការងារ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ ដែល​បានឈ្នះ​រង្វាន់​។ នៅពេលដែល​ខ្ញុំ​បានឈ្នះ​រង្វាន់​ភ្លាម ខ្ញុំ​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​។ ខ្ញុំ​មិនដែល​ឈ្នះ​រង្វាន់​នេះ​ទេ​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្ញុំ​បានឈ្នះ​រង្វាន់​។ ខ្ញុំ​នឹង​យកប្រាក់​នេះ ដើម្បី​កែលម្អ​ហាង​កាត់សក់​របស់ខ្ញុំ ហើយ​ចែករំលែក​ជាមួយ​សមាជិក​ក្រុម​របស់ខ្ញុំ ដែល​បាន​ផឹក​ជាមួយ​ខ្ញុំ​។ ខ្ញុំ​គិតថា​ប្រូ​ម៉ូ​សិន​ស្រា​បៀ​អាន់​ឆ័​រ​ល្អ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ពិសា​ស្រា​បៀ​អាន់​ឆ័​រ​។ ខ្ញុំ​សូមបញ្ជាក់ថា ស្រា​បៀ​អាន់​ឆ័​រ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន​»​។​
 
​ចំណែកឯ អ្នកស្រី យ៉ាន់ ស្រី​ពេជ្រ មកពី​រាជធានី​ភ្នំពេញ ដែលជា​អ្នកឈ្នះ​ទី​១៧ នៃ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ផឹកស្រា​បៀ​អាន់​ឆ័​រ​ពីរ ឬ​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ ខ្ញុំ​ទិញ​ស្រា​បៀ​មួយ​កេស ពី​ដេប៉ូ​ចែកចាយ ហើយ​បន្ទាប់មក​គាស់​ក៏​ឃើញ​រង្វាន់ ១ ម៉ឺន​ដុល្លារ​។ ខ្ញុំ​ផឹក​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​រីករាយ​ណាស់ ដែល​ត្រូវ​រង្វាន់​ធំ​។ ដំបូង ខ្ញុំ​បាន​ទៅទាក់ទង​ដេប៉ូ ហើយ​បន្ទាប់មក​ដេប៉ូ បាន​ប្រាប់​ខ្ញុំ​ឱ្យ​ទាក់ទង​ក្រុមហ៊ុន​ផ្ទាល់​។ ខ្ញុំ​ធ្លាប់​ឈ្នះ​មួយ​កំប៉ុង ១២ កំប៉ុង ពី​ស្រា​បៀ​អាន់​ឆ័​រ​។ លើក​នេះ ខ្ញុំ​ត្រូវ​រង្វាន់​ធំ​។



ខ្ញុំ​នឹង​យកប្រាក់​រង្វាន់​នេះ ទៅ​សង​គេ​ខ្លះ ជូន​ឪពុកម្តាយ​ខ្ញុំ​ខ្លះ ហើយ​ប្រាក់​នៅសល់ យកទៅ​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​គិតថា ប្រូ​ម៉ូ​សិន​ស្រា​បៀ​អាន់​ឆ័​រ ពិតជា​ពិសេស មិន​ធ្លាប់មាន​ពីមុនមក​»​។​
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ ចំនួន​ពីររូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ ចំនួន ២៧​នាក់​បានទទួល​រង្វាន់ ពី​ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ​។ 
 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង​, ១២​កំប៉ុង​, ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០(​មួយរយ​)​ដុល្លារ​, ១,០០០(​មួយ​ពាន់​ដុល្លារ និង​១០,០០០(​មួយ​ម៉ឺន​)​ដុល្លារ ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន នឹង​រៀបចំ​ពេលវេលា ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ រាល់​ខែ​។ អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!!! 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​រីករាយ​ស្រស់ថ្លា​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com