ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានចូលរួមសហការជាមួយនឹងអង្គការ Orbis និងមន្ទីរពេទ្យថែទាំភ្នែកចល័ត Flying Eye (FEH) ដើម្បីគាំទ្រដល់សេវាកម្មថែរក្សាភ្នែក ក្នុងប្រទេសវៀតណាម។ ដោយមានបំណងជួយដល់មនុស្សច្រើនជាង២លាននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេលវែងមួយ ឈ្មោះថា «Bright eyes for Vietnamese (ពន្លឺភ្នែកដ៏ត្រចះត្រចង់ សម្រាប់ប្រជាជនវៀតណាម)» ជាមួយនឹងអង្គការ Orbis កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
ក្នុងអនុស្សារណៈនេះ ក្រុមហ៊ុនVietjet នឹងបណ្តាក់ទុនក្នុងទឹកប្រាក់ចំនួន ១លានដុល្លារអាមេ រិក លើគម្រោងនេះ ដោយចាប់ផ្តើមពីការសាងសង់មជ្ឈមណ្ឌលព្យាបាលភ្នែក សម្រាប់ទារកកើតមិនគ្រប់ខែ នៅខេត្ត Dak Lak និង Thanh Hoa ក្នុងប្រទេសវៀតណាម។ Vietjet ក៏នឹងចាប់ដៃគូជាមួយអង្គការ Orbis ដើម្បីផ្សព្វផ្សាយកម្មវិធីអប់រំ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង លើការការពារទូទាំងប្រទេស។
អង្គការ Orbis បានជួយគាំទ្រសេវាថែទាំភ្នែករបស់វៀតណាម អស់រយៈពេល១៧ឆ្នាំមកហើយ ហើយមន្ទីរពេទ្យ ចល័ត Flying Eye ដែលជាកម្មវិធីរបស់អង្គការមួយនេះ បានជួយគាំទ្រអស់ រយៈពេល១០ឆ្នាំ។ ក្នុងគម្រោងរយៈពេលវែងមួយនេះ ក្រុមហ៊ុន Vietjet និងអង្គការ Orbis រំពឹង ថា នឹងសម្រេចបាននូវសមិទ្ធផលទ្វេដង បើធៀបទៅនឹងសមិទ្ធផលកាលពីមុនរបស់ Orbis នៅប្រទេសវៀតណាម ក្នុងការសហការដែលកំពុងបន្ត ដើម្បីបង្ការភាពខ្វាក់ និងជំងឺភ្នែក។
កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យភ្នែកចល័ត Flying Eye បានចុះចតនៅទីក្រុងបុរាណ Hue នៅភាគកណ្តាលប្រទេសវៀតណាម និងទទួលបានជំនួយពីអ្នកបើកបរយន្តហោះ និងបុគ្គលិកលើយន្តហោះរបស់ Vietjet ដើម្បីជួយអ្នកជំងឺ អំឡុងពេលនៃការត្រួតពិនិត្យភ្នែក និងការវះកាត់របស់ពួកគេ ដែលត្រូវបានប្រតិបត្តិនៅលើយន្តហោះដ៏ទំនើប ជាមួយនឹងឧបករណ៍ដ៏ទាន់សម័យ។
យន្តហោះរបស់មន្ទីរពេទ្យ Flying Eye មានប្រវែងពីស្លាបម្ខាងទៅម្ខាងទៀត ចំនួន ៥០ម៉ែត្រ កម្ពស់ ១៧,៨ម៉ែត្រ និងប្រវែង ៥៥,៣ម៉ែត្រ។ កាប៊ីន មានទំហំ ៦១០ម៉ែត្រការ៉េ និងត្រូវបានរចនា ជាមន្ទីរពេទ្យខ្នាតតូចមួយ។ ចាប់ពីបន្ទប់វះកាត់ កាវះកាត់ភ្នែកបែប 3D នឹងត្រូវផ្សាយទៅកាន់មន្ទីរបណ្តុះបណ្តាល ទូទាំងពិភពលោក។
មន្ទីរពេទ្យចល័ត Flying Eye បានធ្វើដំណើរទូទាំងពិភពលោក ដើម្បីផ្លាស់ប្តូរចំណេះដឹង និងជួយដល់កន្លែងដែលមានវិបត្តិ។ មន្ទីរពេទ្យចល័តមួយនេះ បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ១០លើករួចមកហើយ និងចុះចតក្នុងទីក្រុង និងខេត្តចំនួន ៦កន្លែង ក្នុងនោះរាប់បញ្ចូលទាំងទីក្រុងហូជីមិញ ហាណូយ ដាណាំង បីញឌីញ កាន់ធ័រ និង Thua Thien Hue។
ក្រៅពីការធ្វើឲ្យសុបិននៃការហោះហើរ ក្លាយជាការពិតសម្រាប់អតិថិជនរាប់លាននាក់ ក្រុមហ៊ុន Vietjet ផ្តោតទៅលើការនាំយកការថែទាំកាន់តែប្រសើរ ដល់សង្គម។ Vietjet មានបទពិសោធន៍រយៈពេល១០ឆ្នាំ លើការជួយដល់មូលនិធិការពារគ្រោះមហន្តរាយសហគមន៍ ជួយ «សម្រេចក្តីសុបិន» សម្រាប់ក្មេងៗ នៅតាមខេត្តភាគខាងត្បូងរបស់វៀតណាម ក៏ដូចជាទៅ ទស្សនកិច្ច នៅតាមភូមិនានាដែលកុមារៗ ដែលកំពុងរងគ្រោះ ដើម្បីចូលរួមជួយផ្នែកមនុស្សធម៌ដ៏មានអត្ថន័យ៕
(អត្ថបទពាណិជ្ជកម្ម)