វត្ថុ​បុរាណ​៥​ប្រភេទ អាជ្ញាធរ​អប្សរា​ទទួលបាន​ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​
ជាតិ
សង្គមជាតិ
វត្ថុ​បុរាណ​៥​ប្រភេទ អាជ្ញាធរ​អប្សរា​ទទួលបាន​ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​
24, Aug 2019 , 10:14 am        
រូបភាព
ប្រភពរូប៖ អាជ្ញារធរជាតិអប្សរា
ប្រភពរូប៖ អាជ្ញារធរជាតិអប្សរា
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​និង​រក្សាទុក​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តប​ន់​អង្គរ កាលពី​ថ្ងៃទី​២១​សីហា ឆ្នាំ​២០១៩​។ វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នោះ​មាន បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប​, បំណែក​កញ្ចាំង​, បំណែក​ភ្នែន​ទេវរូប​, កុលាលភាជន៍ និង​កុលាលភាជន៍​។​

 
​អាជ្ញាធរ​អប្សរា​បាន​សរសេរ​រៀបរាប់​ពី​ទំហំ​និង​ប្រភេទ​ថ្ម​នៃ​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ​យ៉ាងច្បាស់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​ថ្ងៃទី​២១ សីហា ដូច្នេះ  វត្ថុ​បុរាណ​ទី​១​គឺជា​បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៦២​សង់ទីម៉ែត្រ ទទឹង​៣៨​សង់ទីម៉ែត្រ និង​កម្រាស់​១៨​។ 
  
 
២. បំណែក​កញ្ចាំង ធ្វើ​ពី​ថ្មភក់ ដែលមាន​កម្ពស់​៤៣​សង់ទីម៉ែត្រ ទទឹង​៣៤​សង់ទីម៉ែត្រ និង​កម្រាស់ ៣០ សង់ទីម៉ែត្រ​។ ៣. បំណែក​ភ្នែន​ទេវរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​១១​សង់ទីម៉ែត្រ ទទឹង​១១​សង់ទីម៉ែត្រ និង​កម្រាស់​៩​សង់ទីម៉ែត្រ​។ ៤.  កុលាលភាជន៍​(​ថូ​) ធ្វើ​ពី​ដី​ដុត កម្ពស់​២៥ សង់ទីម៉ែត្រ និង​ទទឹង​២០ សង់ទីម៉ែត្រ និង​កុលាលភាជន៍​(​ខួច​) ធ្វើ​ពី​ដី​ដុត កម្ពស់​៧,៥ សង់ទីម៉ែត្រ និង​ទទឹង​៨ សង់ទីម៉ែត្រ​។​
 
 
​បើតាម​អាជ្ញាធរ​អប្សរា​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ ត្រូវបាន​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​ទទួលបាន​តាមរ​យៈ​ប្រជាជន​ប្រទះឃើញ​ដោយ​ចៃដន្យ​ក្នុង​តំបន់​រស់នៅ​របស់ខ្លួន នៃ​បរិវេណ​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​យកមក​រក្សាទុក​។ 
 
​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ ត្រូវបាន​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ការិយាល័យ​នាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជី​ទៅតាម​បច្ចេកទេស និង​រៀបចំ​សំណើរ​សម្រាប់​យកទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​នរោត្តម សីហនុ អង្គរ​៕
 






Tag:
 វត្ថុ​បុរាណ​
  អប្សរា​
  បេតិកភណ្ឌ​
 ​អង្គរ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com