ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោង​សង់ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទៀត នៅលើ​មហាវិថី​ម៉ៅ​សេទុង
24, Aug 2019 , 12:13 pm        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ រដ្ឋាភិបាល​នឹង​សង់ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទៀត នៅលើ​មហាវិថី​ម៉ៅ​សេទុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ​។​

 
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​និយាយថា ទីតាំង​សាងសង់​ស្ពាន​អាកាស​ទាំងពីរ​នេះ គឺ​ស្ថិតនៅ​ខាងកើត​សាលាបឋមសិក្សា​សន្ធរម៉ុក និង​នៅ​ខាងលិច​ផ្សារ​ដើម​គរ​។ បើតាម​លោក ភក្តី ការដាក់ចេញ​នូវ​គម្រោង​នេះ ក្រោយ​សិក្សា​ឃើញថា​ទីតាំង​នេះ មាន​តម្រូវការ​ប្រើប្រាស់​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​និយាយថា​៖ «​យើង​ចង់​ឲ្យ​គម្រោង​យើង​នេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ទើប​យើង​បាន​បង្ហោះ​អំពី​គំនូស​ប្លង់ សម្រាប់​ដាក់ជូន​បងប្អូន​យើង​បាន​ជ្រាប​លើ​ករណី​ហ្នឹង ។​បើ​ពលរដ្ឋ​ពេញចិត្ត​ហើយ​យើង​នឹង​ចាប់ផ្ដើម​ការ​សាង​សាង់​នៅ​កំឡុងពេល​ខែក្រោយ ឬ​ខែក្រោយ​មួយទៀត​។ ប៉ុន្តែ​បើ​មាន​ករណី​ពលរដ្ឋ​យើង​មួយចំនួនធំ​លោក​មាន​យោបល់​ថា វា​មិនទាន់​ស្អាត យើង​នឹងធ្វើ​ការកែតម្រូវ ការ​រចនា ឬ​បញ្ហារ​ផ្សេងៗ​បន្ថែមទៀត គឺ​ធ្វើយ៉ាងណា​ពេល​ដាក់​គម្រោង​យើង​ទៅ មានការ​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​»​។​
 
​គម្រោង​សង់ស្ពាន​អាកាស​នេះ អាច​លេចចេញ​ជា​រូបរាង​ឡើង នៅ​ខែកញ្ញា​ខាងមុខនេះ បើសិនជា​មិនមាន​ការជំទាស់​ពី​ប្រជាពលរដ្ឋ​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉េ​ត មាស​ភក្តី​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា គម្រោង​សាងសង់​នេះ ស្ថិតក្រោម​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនទាន់​កំណត់​ការចំណាយ​ថវិកា​នៅឡើយ​ទេ​។ បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ មាន​គម្រោង​ស្ពាន​ថ្មើរជើង ២ ចំនួន​ពីរ​កន្លែង​ហើយ ដែល​គម្រោង​ទី​១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ និង​គម្រោង​ទី​២ នៅ​រង្វង់​មូល​នាង​គ​ង្ហី​ង​៕ 
 
 

Tag:
 ម៉េ​ត មាស​ភក្តី​
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com