សម្ដេច ហ៊ុន សែន ​ចរចា​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ពី​រឿង​កងទ័ព​នៅ​តំបន់​ព្រំដែន​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ​ចរចា​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ពី​រឿង​កងទ័ព​នៅ​តំបន់​ព្រំដែន​
24, Aug 2019 , 2:14 pm        
រូបភាព
នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ តាម​ទូរ​សព្ទ ដោយ​ស្នើ​សុំឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​តំបន់​ព្រំដែន​ស្ថិតនៅ​មុំ​បី ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

 
​តាមរយៈ​ការចរចា​គ្នា​នោះ​សម្ដេច ហ៊ុន សែន បានស្នើ​ឱ្យ​ភាគី​ឡាវ ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី​នោះ ហើយ​កម្ពុជា​ក៏​ដក​កម្លាំង​ចេញ​ដូចគ្នា​ដែរ ដើម្បី​ទុកពេល​ចរចា​បន្តទៀត​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ស្ថានភាព​នៅ​តំបន់​ព្រំដែន​នោះ គ្មាន​ភាព​តានតឹង​ឡើយ​។​
 
​តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News ដែល​បាន​ស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា​៖««​នៅ​ព្រឹក​មិញ​វេលា​ម៉ោង​៩ ខ្ញុំ​បាន​ជួប​ផ្ទាល់​ទូរស័ព្ទ ជាមួយ​នាយករដ្ឋមន្ត្រី ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត ដោយមាន​ការចរចា​ល្អ និយាយ​ជាមួយគ្នា​ដោយ​រីករាយ ហើយ​សម្រេច​ឲ្យ​កងទ័ព នៃ​ប្រទេស​ទាំង​២ ដក​ចេញពី​តំបន់​មុំ​បី ដែល​មិនទាន់​ដោះស្រាយ​ចប់ និង​បន្ត​ជួបចរចា​គ្នា​ទៀត ហើយ​រហូតមក​ដល់ពេលនេះ មិនមាន​ភាព​តានតឹង​នោះទេ ដោយ​កងទ័ព​របស់​យើង​ទាំង​២ នៅ​ជាមួយគ្នា ស៊ី​បាយ​ជាមួយគ្នា ។​ដូច្នេះ​សូម​ប្រជាពលរដ្ឋ របស់​យើង​ទាំងអស់ កុំ​មានការ​បារម្ភ​ឲ្យ​សោះ​»​។​
 
​កងទ័ព​ឡាវ​បាននាំគ្នា​ចូលមក​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេរពៅ​នេះ ក្នុង​តំបន់​មុំ​បី​នៃ ស្រុក​ឆែប ខេត្តព្រះវិហារ តាំងពី​ថ្ងៃទី​១៤ ខែសីហា​មកម្ល៉េះ ដោយ​ពួកគេ​សំអាងថា តំបន់​នោះ​ជា​ទឹកដី​របស់គេ​។ នេះ​បើតាម​អ្នកនាំពាក្យ​កងទ័ពជើងគោក លោក ម៉ៅ ផល្លារ ដែល​បានប្រាប់សារព័ត៌មានថ្មីៗ​បន្ថែមថា ភាគី​កម្ពុជា និង​ឡាវ កំពុង​ដោះស្រាយ​បញ្ហា​នេះ​៕
 
 

Tag:
 ហ៊ុន សែន​
  ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com