វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ដើមឈើ​មិនមែនជា​អ្នក​ផលិត​អុកស៊ីសែន​ទាំងស្រុង​នោះទេ​
24, Aug 2019 , 9:39 pm        
រូបភាព
ដើមឈើ​បៃតង​ជា​សារពាង្គកាយ​ដែលមាន​នាទី​បញ្ចេញ​ឧស្ម័ន​អុកស៊ីសែន​ទៅកាន់​បរិយាកាស ដើម្បី​ឲ្យ​មនុស្ស និង​សត្វ​នានា​ដកដង្ហើម​។ រុក្ខជាតិ​បៃតង​ប្រើប្រាស់​ទឹក ពន្លឺព្រះអាទិត្យ និង​ឧស្ម័ន​កាបូនឌីអុកស៊ីត ក្នុងការ​ផលិត​ចេញ​ទៅជា​អុកស៊ីសែន និង​សារធាតុ​អាហារ​ដែល​ចិញ្ចឹម​ខ្លួន​វា​វិញ​។ សកម្មភាព​នេះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ខាង​រុក្ខជាតិ​ហៅថា​លំនាំ​«​រស្មី​សំយោគ​» ឬ Photosynthesis ។

 
​ប៉ុន្តែ​គេហទំព័រ earthsky.org បាន​ពន្យល់ថា នៅមាន​ក្រុម​សារពាង្គកាយ​មួយក្រុម​ធំ​ទៀត ដែលមាន​តួនាទី​ផលិត​អុកស៊ីសែន​យ៉ាងច្រើន តែ​មនុស្ស​ភាគច្រើន​មិនបាន​ស្គាល់​ពួកវា​ឲ្យ​ច្បាស់​នោះទេ​។ ក្រុម​សារពាង្គកាយ​នេះ​មាន​ឈ្មោះថា​«​ប្លង់តុង​» ឬ «Plankton» ជា​ភាសា​អង់គ្លេស​។ ប្លង់តុង​គឺជា​សារពាង្គកាយ​តូចៗ​ល្អិតៗ មិនអាច​មើល​ឃើញនឹងភ្នែក​ទទេ​។ វា​រស់នៅ​គ្រប់​ទីកន្លែង​ដែលមាន​ប្រភពទឹក​។ ទាំង​នៅក្នុង​សមុទ្រ ទន្លេ បឹង ឬ ស្ទឹង​ជាដើម​។ ប្លង់តុង​មាន​ពីរ​ប្រភេទ​ធំៗ​គឺ​«​ប្លង់តុង​សត្វ​» ឬ «Zooplankton» នឹង «​ប្លង់តុង​រុក្ខជាតិ​» ឬ «Phytoplankton»​។ ប្លង់តុង​រុក្ខជាតិ​គឺជា​អ្នក​ផលិត​អុកស៊ីសែន មិនមែន​ប្លង់តុង​សត្វ​ទេ​។ 
 
​ទោះបីជា​រា​ង្គ​កាយ​របស់​ពួកវា​មាន​រាង​តូច មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​មែន តែ​ចំនួន​ដ៏​ច្រើន​លើសលុប​របស់​ពួកវា​នៅក្នុង​បរិស្ថាន អាចធ្វើ​ឲ្យ​ប្លង់តុង​រុក្ខជាតិ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​សម្របសម្រួល​ប​រិ​មាណ​អុកស៊ីសែន​ក្នុង​បរិយាកាស​។ អ្នកស្រាវជ្រាវ​បានកំណត់​ថា អុកស៊ីសែន​ដែលមាន​សរុប​ក្នុង​បរិ​យាស ចាប់ពី​៥០​ទៅ​៨៥​ភាគរយ​ត្រូវបាន​ផលិត​ដោយ​ប្លង់តុង​រុក្ខជាតិ​។ 
 
​សារពាង្គកាយ​មួយ​នេះ​មិន​បង្ក​ទុក្ខទោស​ដល់​សុខភាព​មនុស្ស​អ្វី​នេះ​ទេ​។ ពួកវា​គ្រាន់តែ​ជា​ក្រុម​ប្លង់តុង​ដែល​រសាត់​តាម​ទឹកតែ​ប៉ុណ្ណោះ​។ ភាគច្រើន ពួកវា​មាន​សកម្ម​ភាពខ្លាំង​នៅ​រដូវ​ដែលមាន​ពន្លឺព្រះអាទិត្យ​ខ្ពស់ ដោយសារតែ​ពួកវា​អណ្តែត​តាម​ផ្ទៃ​ខាងលើ​នៃ​ប្រភពទឹក​៕ 

Tag:
 អុកស៊ីសែន​
  ដើមឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com