អត្ថបទពាណិជ្ជកម្ម
អីយ៉ាស់ Nokia 4.2 ពណ៌ផ្កាឈូកខ្យូតមែនទេន! ពិសេសសម្រាប់នារីប្រើប្រាស់ ដែលមានលក់នៅកម្ពុជាហើយ
× Nokia 4.2 ដែលជាទូរសព្ទនាំចូលមកកម្ពុជាកាលពីប៉ុន្មានខែមុននេះ ឥឡូវមានលក់ពណ៌ផ្កាឈូកជាផ្លូវការហើយចាប់ពីថ្ងៃច័ន្ទទី ២៦ ខែសីហា ខាងមុខនេះតទៅ។ វត្តមានរបស់ Nokia 4.2 នៅលើទីផ្សារកម្ពុជាកាលប៉ុន្មានខែមុននេះឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ការមកដល់ Nokia 4.2 ពណ៌ផ្កាឈូកនេះក៏ភ្ជាប់ជាមួយការបញ្ចុះតម្លៃមកត្រឹមតែ ១៥៥ ដុល្លារប៉ុណ្ណោះ និងថែមជាមួយការដូអាវភ្លៀងមួយឈុតយ៉ាងស្រស់ស្អាត។នេះគឺជាដំណឹងដ៏ល្អសម្រាប់ហ្វេនរបស់ Nokia ទាំងអស់ ពិសេសសម្រាប់មិត្តៗនារី។
គួររំលឹកថា HMD GLOBAL បានផលិតស្មាតហ្វូននេះឡើង ដោយយកចិត្តទុកដាក់ខ្លាំងមែនទែន ដោយ Nokia 4.2 នេះបានរចនាឡើងជាមួយរូបរាងស្ដើងយ៉ាងស្រស់ស្អាត ដែលមានទម្ងន់ ១៦១ ក្រាម។ HMD GLOBAL បានរចនាផ្នែកខាងក្រោយរបស់ទូរសព្ទ Nokia 4.2 ដោយមានកាមេរ៉ា ២គ្រាប់ នៅខាងក្រោយជាមួយនឹង Flash មួយគ្រាប់ អមជាមួយ logo របស់ Nokia នៅចំកណ្ដាលទូរសព្ទផ្នែកខាងក្រាយយ៉ាងស្រស់ស្អាត។ ផ្នែកខាងស្ដាំ ភ្ជាប់មកជាមួយប៊ូតុងសំឡេង និងប៊ូតុងចាក់សោរ។ លើសពីនេះ Nokia 4.2 បានបំពាក់ប៊ូតុងជំនួយការ Google Assistant នៅផ្នែកខាងឆ្វេងរបស់វាសម្រាប់ជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់វា។ ផ្នែកខាងមុខរបស់ទូរសព្ទដែលមានតម្លៃក្រោម ២០០ ដុល្លារនេះ បានបំពាក់មកជាមួយនឹងអេក្រង់ IPS LCD ដែលមានទំហំ 5.71 អ៊ីង កម្រិតបង្ហាញរូបភាព 720 x 1520 pixels ជាមួយដង់ស៊ីតេ 295 ppi។
ទូរសព្ទដែលមានអេក្រង់បែបដំណក់ទឹកមួយនេះ ប្រតិបតិ្តការដោយប្រព័ន្ធ Android 9.0 (Pie) ជាមួយបន្ទះឈីប Qualcomm SDM439 Snapdragon, CPU Octa-core និង GPU Adreno 505។ ទូរសព្ទនេះ មាន RAM 3GB និងអង្គផ្ទុកទិន្ន័យ 32GB និងបំពាក់នូវថាមពលថ្ម 3000mAH។
Nokia 4.2 បានបំពាក់ជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ដោយមួយគ្រាប់មានទំហំ 13 MP និងកម្រិត f/2.2 និងមួយគ្រាប់ទៀត 2 MP និងកម្រិត f/1/3 អាចថតវីដេអូ 1080p@30fps។ កាមេរ៉ាផ្នែកខាងមុខទំហំ 8 MP កម្រិត f/2.0។
គួបញ្ជាក់ផងដែរថា គ្រប់ម៉ូឌែលស្មាតហ្វូនរបស់ទាំងអស់គឺ ក្រុមហ៊ុន Nokia តែងតែយកចិត្តទុដាក់ខ្លាំង នៅក្នុងការថែរក្សាសុវត្ថិភាព និងអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពបានជារៀងរាល់ខែ។
សម្រាប់ព័ត៌មានលម្អិត និងការកុម្មង់ទុក អាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com