កីឡាជាតិ
ជាតិ
​បុរស​ជនជាតិខ្មែរ ដឹកនាំ​ក្រុម​តេ​ក្វាន់​ដូ​អ៊ុយ​ក្រែ​ន ប្រជែង​មេដាយ​ពិភពលោក​នៅ​ប៊ុលហ្គារី​
24, Aug 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ប៊ុលហ្គារី​៖ លោក​អ៊ុក ចាន់​ដា​រា ជនជាតិខ្មែរ​រស់នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ប្រទេស​ប៊ុលហ្គារី នៃ​ព្រឹត្តិការណ៍​ពិភពលោក World ITF Taekwon-do Championship ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។


​គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់ដែល​ទៅ​រស់នៅ​អ៊ុយ​ក្រែ​ន​តាំងពី​ឆ្នាំ​១៩៨៥ រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ត្រូវ​ដឹកនាំ​កីឡាករ​របស់​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន​សម្រាប់​ការប្រកួត​នេះ ហើយក៏​ត្រូវ​ប្រឈមមុខ​ជាមួយ​កីឡាករ​កម្ពុជា​ផងដែរ​។ 
 

​ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​រប​ស់​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ជម្រើសជាតិ​កម្ពុជា​ចំនួន​១៧​នាក់​ផងដែរ ដោយមាន​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ជា​ប្រធាន​ប្រតិភូ​៕

© រក្សាសិទ្ធិដោយ thmeythmey.com