ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ​ដកតំណែង​លោក សេង សុវណ្ណ​រ៉ា ពី​ក្រសួងយុត្តិធម៌​
24, Aug 2019 , 4:47 pm        
រូបភាព
រូបភាពពី ហ្វេសប៉ុក លោក សេង សុវណ្ណារ៉ា
រូបភាពពី ហ្វេសប៉ុក លោក សេង សុវណ្ណារ៉ា
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​លោក សេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នា​ថ្ងៃទី ២៤ ខែសីហា នេះ​។

 
​ព្រះរាជក្រឹត្យ​ដកតំណែង​នេះ ធ្វើឡើង​តាម​សំណើ​របស់​សម្តេចនាយករដ្ឋមន្ត្រី ​ហ៊ុន សែន  ក្រោយ​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​រូបនេះ ត្រូវបាន​គេ​ដឹងថា ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ 
 
​កាលពីពេល​ថ្មីៗ​នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ដក​លោក សេង សុវណ្ណារ៉ា ចេញពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តមណ្ឌលគិរី ហើយ​ដាក់ជំនួស​មកវិញ​ដោយ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី​ផងដែរ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com