ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួង​អប់រំ ចំណាយ​១០០​លាន​ដុល្លារ ពង្រឹងគុណភាព​អប់រំ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា
25, Aug 2019 , 9:46 am        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​កំណែទម្រង់​ថ្នាក់មធ្យមសិក្សា​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​កំពុង​ពង្រឹងគុណភាព​អប់រំ នៅ​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ផងដែរ តាមរយៈ​គម្រោង​ថវិកា​១០០​លាន​ដុល្លារ ។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​


 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា ទឹកប្រាក់​១០០​លាន​ដុល្លារ​នេះ បាន​យកទៅអនុវត្ត​ពង្រឹងគុណភាព​អប់រំ​នៅ​សាកលវិទ្យាល័យ​ចំនួន​៥ ដំបូង​សិន ដោយ​ក្នុងនោះ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​បាត់ដំបង សាកលវិទ្យាល័យ​ស្វាយរៀង និង​វិទ្យាស្ថាន​បច្ចេកវិជ្ជា ជាដើម​។ រដ្ឋមន្ត្រី​អប់រំ​រូបនេះ ក៏​ទទួលស្គាល់ថា គុណភាព​អប់រំ​នៅ​ថ្នាក់​កម្រិត​ឧ​ត្ត​មសិ​ក្សា មិនទាន់​ល្អ​១០០​ភាគរយ​នៅឡើយ​ទេ​។ នោះ​ក៏​ព្រោះតែ​សាកលវិទ្យាល័យ​ខ្លះ បើក​ដំណើរការ​អាជីវកម្ម​អប់រំ​នេះ ក្នុងទិសដៅ​ជួយ​សម្រួល​លទ្ធភាព​កូនអ្នកក្រ តាមរយៈ​ការបង់ថ្លៃ​សិក្សា​សមរម្យ ។​ដូច្នេះ​សាកលវិទ្យាល័យ​នោះ ក៏មាន​ត្រឹម​សមត្ថភាព​ជួល​សាស្ត្រាចារ្យ​តាម​កម្រិត​មក​បង្រៀន​ដូចគ្នា​។ ចំណែក​សាលាបង្រៀន ដែល​តម្រូវឱ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ខ្ពស់ គឺមាន​គុណភាព​អប់រំ​ខ្ពស់ តាម​តម្លៃ​សិក្សា​ដែរ​។ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បាន​ដឹង​ពី​បញ្ហា​នេះ ដោយ​លោក​សន្យាថា ខ្លួន​នឹង​ប្រឹង​កែលម្អ​លើ​គុណភាព​អប់រំ​កម្រិត​ឧ​ត្ត​ម​សិក្សា​បន្ថែមទៀត​។​
 
​ជា​បន្ត​សូម​លោកអ្នក​នាង ស្ដាប់​ការបកស្រាយ​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ដល់​កិច្ច​សម្ភាស​ផ្ដាច់មុខ​ដល់​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖
 

 
​មិន​ត្រឹមតែ​កំណែទម្រង់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទេ ក្រសួង​ក៏​នឹង​កំណែទម្រង់ ជាពិសេស​រឹតបន្តឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ថ្នាក់​ទី​៩) ឱ្យ​ដូច​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ផងដែរ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន​៕
អត្ថបទទាក់ទង
 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប ២០១៩
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com