ជាតិ
សង្គមជាតិ
ស​.​ស​.​យ​.​ក ផ្ដល់​អាហារូបករណ៍ ៣០០​កន្លែង សម្រាប់​និស្សិត​
25, Aug 2019 , 12:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៣០០​កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែសីហា​។​


​ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា និង​ចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រកាស​ផ្ដល់​អាហារូបករណ៍​ឥតគិតថ្លៃ​ចំនួន ៣០០​កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង​, បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ ក្នុងនោះ​មាន​សាកលវិទ្យាល័យ​កម្ពុជា ចំនួន ២០​កន្លែង​, វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ចំនួន ២៣០​កន្លែង និង​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ចំនួន ៥០​កន្លែង​។ 
 
​សិស្ស​និស្សិត​ដែលមាន​បំណង​ចង់​ចូលរៀន ត្រូវមាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ធ្លាក់​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​។​
 
​អាហារូបករណ៍ មាននៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​វិថី​វិចិត្រសិល្បៈ​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​៕
 
​ទូរស័ព្ទ​ទាក់ទង​លេខ ០១៦ ៨៣១ ៣៩៧, ០១២ ៩០៦ ០០៦ 

​ដោយ​៖ ហួ ឆេង​ស៊ីម 

Tag:
 អាហារូបករណ៍​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com