«​ភាសា​ខ្មែរ​» រួមចំណែក​សំខាន់​ក្នុងការ​ផលិត​បទ​ភ្លេង និង​ទំនុកច្រៀង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សិល្បះ
«​ភាសា​ខ្មែរ​» រួមចំណែក​សំខាន់​ក្នុងការ​ផលិត​បទ​ភ្លេង និង​ទំនុកច្រៀង​
25, Aug 2019 , 7:59 pm        
រូបភាព
 ភ្នំពេញ​៖ ក្រៅពី​ចេះ​ឧបករណ៍​តន្ត្រី ភាសាខ្មែរ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផលិត​បទ​ភ្លេង និង​និពន្ធ​ទំនុកច្រៀង​បាន​កាន់តែ​ល្អ​។ ប្រសិនបើ យើង​មិនចេះ​ភាសារ​ខ្មែរ​ច្បាស់លាស់​ទេ យើង​នឹង​ពិបាក​សរសេរ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​ប្រើ​ពាក្យពេចន៍​ដែលមាន​ចំណាប់​ចុង​ជួន និង​ពាក្យ​ជួន​មាន​ឃ្លោងឃ្លា​ត្រូវ​នឹង​សាច់រឿង​។ ទាំងនេះ​ជា​ខ្លឹមសារ​រួម​របស់លោក អ៊ុន សារៈ​ខ័​ន្ទ ដែលជា​អ្នកនិពន្ធ​បទ​ភ្លេង និង​អ្នកនិពន្ធ​ទំនុកច្រៀង​ឯករាជ្យ​មួយរូប​នៅ​ប្រទេស​កម្ពុជា​។ 

 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង​លោក អ៊ុន សារៈ​ខ័​ន្ទ ដូចតទៅ​៖
 
 
​សិល្បករ​វ័យ​២៤​ឆ្នាំ អ៊ុន សារៈ​ខ័​ន្ទ ដែល​ប្រឡូក​ក្នុង​វិស័យ​ផលិត​បទ​ចម្រៀង​ជិត​៩​ឆ្នាំ​មកនេះ ជួប​រឿងរ៉ាវ​ជោគជ័យ និង​បរាជ័យ​នៅក្នុង​អាជីព​ជាច្រើន​។ ប៉ុន្តែ អ្វីដែល​ជំរុញ​ឲ្យ សារៈ​ខ័​ន្ទ ខំប្រឹង​បន្តទៀត គឺ​ការលើកទឹកចិត្ត​ពី​គ្រួសារ និង​អ្នក​គ្រាំទ្រ​របស់លោក ជាពិសេស ក្តី​ស្រឡាញ់​ដែល​កើតចេញពី​រូបលោក​ផ្ទាល់​។​
 
«​រាំវង់​២K១៨» និង​«​សា​រ៉ា​វ៉ាន​ចាំស្នេហ៍​» ជា​បទ​ចម្រៀង​បែប​ប្រពៃណី​ខ្មែរ ដែល​កូន​អ្នក​រាជធានី​ភ្នំពេញ សារៈ​ខ័​ន្ទ ស្រឡាញ់​ជាងគេ ក្នុងចំណោម​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​រូបលោក​បាន​និពន្ធ​។ ក្នុងនាម​ជា​អ្នក​ស្រឡាញ់​សិល្ប​ខ្មែរ សារៈ​ខ័​ន្ទ ចង់ឃើញ​កូន​កាន់តែច្រើន​បន្ត​ផលិត​បទ​ចម្រៀង​ដែលជា​របស់ខ្លួន (Original Song) ឲ្យ​បាន​កាន់តែច្រើន និង​លើកទឹកចិត្ត​សម្រាប់​អ្នក​បរាជ័យ​ឲ្យ​ព្យាយាម​បន្តការងារ​ដែល​ខ្លួន​ស្រឡាញ់​៕

Tag:
 អក្សរសាស្ត្រ​ខ្មែរ​
  និពន្ធ​បទ​ភ្លេង​
 ​ទំនុកច្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com