ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សិល្បះ
«ភាសាខ្មែរ» រួមចំណែកសំខាន់ក្នុងការផលិតបទភ្លេង និងទំនុកច្រៀង
× ភ្នំពេញ៖ ក្រៅពីចេះឧបករណ៍តន្ត្រី ភាសាខ្មែរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតបទភ្លេង និងនិពន្ធទំនុកច្រៀងបានកាន់តែល្អ។ ប្រសិនបើ យើងមិនចេះភាសារខ្មែរច្បាស់លាស់ទេ យើងនឹងពិបាកសរសេរបទភ្លេង និងទំនុកច្រៀង ដោយប្រើពាក្យពេចន៍ដែលមានចំណាប់ចុងជួន និងពាក្យជួនមានឃ្លោងឃ្លាត្រូវនឹងសាច់រឿង។ ទាំងនេះជាខ្លឹមសាររួមរបស់លោក អ៊ុន សារៈខ័ន្ទ ដែលជាអ្នកនិពន្ធបទភ្លេង និងអ្នកនិពន្ធទំនុកច្រៀងឯករាជ្យមួយរូបនៅប្រទេសកម្ពុជា។
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញទស្សនាបទសម្ភាសរវាង លោក ប៉ាន់ បូនី អ្នកសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និងលោក អ៊ុន សារៈខ័ន្ទ ដូចតទៅ៖
សិល្បករវ័យ២៤ឆ្នាំ អ៊ុន សារៈខ័ន្ទ ដែលប្រឡូកក្នុងវិស័យផលិតបទចម្រៀងជិត៩ឆ្នាំមកនេះ ជួបរឿងរ៉ាវជោគជ័យ និងបរាជ័យនៅក្នុងអាជីពជាច្រើន។ ប៉ុន្តែ អ្វីដែលជំរុញឲ្យ សារៈខ័ន្ទ ខំប្រឹងបន្តទៀត គឺការលើកទឹកចិត្តពីគ្រួសារ និងអ្នកគ្រាំទ្ររបស់លោក ជាពិសេស ក្តីស្រឡាញ់ដែលកើតចេញពីរូបលោកផ្ទាល់។
«រាំវង់២K១៨» និង«សារ៉ាវ៉ានចាំស្នេហ៍» ជាបទចម្រៀងបែបប្រពៃណីខ្មែរ ដែលកូនអ្នករាជធានីភ្នំពេញ សារៈខ័ន្ទ ស្រឡាញ់ជាងគេ ក្នុងចំណោមបទចម្រៀងជាច្រើនទៀតដែលរូបលោកបាននិពន្ធ។ ក្នុងនាមជាអ្នកស្រឡាញ់សិល្បខ្មែរ សារៈខ័ន្ទ ចង់ឃើញកូនកាន់តែច្រើនបន្តផលិតបទចម្រៀងដែលជារបស់ខ្លួន (Original Song) ឲ្យបានកាន់តែច្រើន និងលើកទឹកចិត្តសម្រាប់អ្នកបរាជ័យឲ្យព្យាយាមបន្តការងារដែលខ្លួនស្រឡាញ់៕
Tag:
អក្សរសាស្ត្រខ្មែរ
និពន្ធបទភ្លេង
ទំនុកច្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com