ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ម៉េច​ទៅ​ពេល​កំពុងតែធ្វើការ​?
26, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបន្ថយ​ស្ត្រេ​ស កន្លែងធ្វើការ​ដែលមាន​ការគាំទ្រ គឺជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បុគ្គលិក​ធ្វើការ​គ្រប់គ្នា​។ បុគ្គលិក​ធ្វើការ​ដែល​ស្ត្រេ​ស​ច្រើន និង​ធ្វើការ​លើស​កំណត់​ច្រើន​តែមាន​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព​ទេ ហើយក៏​មាន​ពេល​ហាត់ប្រាណ​បាន​តិច ព្រមទាំង​របប​អាហារ​មិនបាន​ត្រឹមត្រូវ​ថែមទៀត​។



ដូច្នេះ​ដើម្បី​ចៀសវាង​ទម្លាប់​មិន​ផ្តល់​សុខភាព​នៅ​កន្លែងធ្វើការ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ទាំង​ស្ត្រេ​ស​
•​ ​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​អាហារសម្រន់​ដែល​ប្រៃៗ​
•​ ​ចូរ​យក​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​ពី​ផ្ទះ​ទុក​ញ៉ាំ​
•​ ​ចូរ​ឈរ​ពេល​កំពុងធ្វើការ​ឲ្យ​បាន​ច្រើន​បំផុត​បើសិនជា​អាចធ្វើ​ទៅបាន​
•​ ​ចូរ​ដើរ​ចុះឡើង និង​ជ្រើសរើស​ការឡើង​ជណ្តើ​រកាំ​ចៀសវាង​ការឡើង​ជណ្តើរយន្ត​
•​ ​ចូរ​បង្កើន​បរិយាកាស​សប្បាយៗ​ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​ជាប់ទាក់ទង​នឹង​សុខភាព​បេះដូង​សរសៃឈាម​កាន់តែ​ល្អ​ជាង​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com