ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិននឹងស្មានសោះថា គ្រាន់តែស្រូបផ្សែងបារីពីគេ អាចប្រឈមមុខដល់ម្លឹងសោះ!!!
× ការស្រូបផ្សែងបារីពីគេ គឺជាការប្រឈមមុខមួយដែលមានលក្ខណៈមិនខុសគ្នានឹងអ្នកជក់ឡើយ ព្រោះអ្នកនឹងត្រូវបឺតស្រូបសារធាតុគីមីគ្រោះថ្នាក់ដូចគ្នាដែរ។ អ្នកមិនជក់បារី តែរស់នៅដកដង្ហើមស្រូបផ្សែងបារីពីគេ មានន័យថាពួកគេបានស្រូបបញ្ចូលក្នុងសួតនូវសារធាតុនីកូទីន និងជាតិពុល ហើយក៏ប្រឈមខ្ពស់នឹងមហារីកផងដែរ។
ជំងឺមហារីកមិនគ្រាន់តែជាជំងឺមួយបង្កឡើងដោយការស្រូបផ្សែងបារីពីគេឡើយ តែវាក៏អាចប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងជក់បារីផងដែរលើអ្នកមិនជក់បារី។ ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់ ឬស្ថិតក្នុងស្ថានភាពស្រូបផ្សែងបារីពីគេ អាចងាយនឹងឈឺជាញឹកញាប់ ហើយច្រើនតែមានការបង្ករោគនៅសួត និងក្អកជាងក្មេងដទៃ ព្រមទាំងដកដង្ហើមឮដូចហួច ឬដង្ហក់ជាញឹកញាប់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com