ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ប៉េកាំង​
26, Aug 2019 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ យាង​ទៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែសីហា នេះ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​


 
​ព្រះរាជដំណើរ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេរ ធ្វើ​ឡើងជា​ទៀងទាត់​ទៅតាម​ការយាង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ចិន ដោយ​លើកដំបូង​ប្រចាំឆ្នាំ​២០១៩ ព្រះអង្គ​បាន​យាង​ទៅ​កាលពី​ខែ​មិនា​។​
 

​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ត្រូវបំពេញ​ភារកិច្ច​ជា​ប្រមុខរដ្ឋស្តីទី និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ទៅជូន​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com