អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LDI ENTERPRISE LTD និង​ក្រុមហ៊ុន​នាឡិកា CASIO ប្រកាស​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា និង​ណែនាំ​ទូត​សុច្ឆន្ទៈ​ថ្មី ២​រូប​ទៀត​
26, Aug 2019 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុន LDI ENTERPRISE LTD បានរៀបចំ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ សម្រាប់​ដៃគូ​ចែកចាយ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ភាព​រីករាយ និង​បង្ហាញ​នូវ​គម្រោង​កាន់តែ​ធំ នៅក្នុង​ការនាំ​មុខ​សម្រាប់​នាឡិកា​ម៉ាក​CASIO លើ​ទីផ្សារ​កម្ពុជា​។ ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​នេះ ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី លី គាវ អគ្គនាយិកា​ក្រុមហ៊ុន LDI ENTERPRISELTD និង​លោកស្រី តូច ណាវី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និង​អ្នកនាង Asami Sagara អ្នកតំណាង​ពី​ប្រទេស​ជប៉ុន នៃ​នាឡិកា​ម៉ាក CASIO​។
 
​នៅក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន LDI ENTERPRISE LTD បាន​ណែនាំ និង​ប្រកាស​ជា​ផ្លូវការ​ទូត​សុច្ឆន្ទៈ ចំនួន​២​រូប​បន្ថែមទៀត គឺ​លោក ធា​រី ចន្ថា​ប៊ី​ន តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាក G-SHOCK CASIO ផ្នែក​កីឡា និង​កញ្ញា នី​គឺ នី​គឺ តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាក BABY-G ដែល​ស្ថិតនៅក្រោម​ម៉ាក​សញ្ញា​នាឡិកា CASIO របស់​ជប៉ុន​។​


 
​តាម​ការបញ្ជាក់​របស់ ក្រុមហ៊ុន LDI ENTERPRISE LTD គោលបំណង​នៃ​ការរៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​អ្នកលក់​នាឡិកា CASIO នេះ  គឺ​ដើម្បី​បង្ហាញ​ភាពជោគជ័យ និង​គម្រោង​ថ្មីៗ​បន្ថែមទៀត បន្ទាប់ពី​ម៉ាក​នាឡិកា​ដ៏​ល្បី​របស់​ជប៉ុន​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន​កម្ពុជា​។ ក្នុងនោះ​ក្រុមហ៊ុន LDI ENTERPRISE LTD ក៏មាន​គម្រោង​កាន់តែ​ធំ​ក្នុងការ​ពង្រីក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដើម្បី​បំពេញតម្រូវការ និង​ភាព​រីកចម្រើន​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថែម​ទៀតផង​។​
 
លោកស្រី គួច ណាវី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស និង​ជប៉ុន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន CASIO កំពុង​ទទួល​បានការ​គាំទ្រ​ជាខ្លាំង​ក្នុងប្រទេស​កម្ពុជា ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច​ជាតិ​កំពុងមាន​ការរីកចម្រើន និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ រស់នៅ​ជាមួយ​ភាពទាន់សម័យ​។ លោកស្រី​បាន​រំពឹងថា នៅ​ថ្ងៃ​អនាគត CASIO នឹងមាន​ការប្រើប្រាស់​កា​ន់​តែ​ច្រើន ជាមួយ​ការជឿជាក់​លើ​គុណភាព និង​តម្លៃ​របស់​នាឡិកា​ដ៏​ទំនើប​របស់​ជប៉ុន​មួយ​នេះ​។ លោកស្រី តូច ណាវី បាន​បន្ថែមថា ក្រុមហ៊ុន LDI Enterprise LTD មាន​គម្រោង​ពង្រីក​សាខា​ចំនួន ៥ កន្លែង​បន្ថែមទៀត ស្ថិតនៅ​ទីតាំង​ដូចជា THE BRIDGE, OLYMPIA MALL, FURI SIHAKNUVILLE, EXCHANGE SQUARE, Sa CHIPMONG NORO MALL ។​


 
​លោក Atsushi Yamaoka ដែលជា​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CASIO បាន​លើកឡើងថា បន្ទាប់ពី​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា បាន​ជំរុញ​ឲ្យ CASIO កាន់តែ​ល្បី​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​នាឡិកា​ទំនើប​ម៉ាក​ល្បី G-SHOCK ដែលមាន​ការពេញនិយម​ខ្លាំង គិត​ត្រឹម​ឆ្នាំ​២០១៩ លក់បាន​ជាង ១០០ លាន​គ្រឿង​ឯណោះ​។​
 
​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ G-SHOCK នឹងមាន​បង្ហាញ​វត្តមាន​ផលិតផល​ថ្មីៗ​បន្ថែមទៀត ដែល​កាន់តែ​អស្ចារ្យ ជាមួយនឹង​មុខងារ​ផ្សេងៗ​កាន់តែច្រើន ពិសេស​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ក្នុងការ​កំណត់ពេល​វេលា ដូចជា​អ្នកលេង​កីឡា​ជាដើម​។​
 
​លោក​រំពឹងថា ដោយសារ​ការរស់នៅ​ប្រកបដោយ​សុខសន្តិភាព និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ នឹង​គាំទ្រ​ផលិត​ខ្លួន កាន់តែច្រើន​បន្ថែមទៀត​៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com