អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន MINDSMITHS GLOBAL ប្តេជ្ញា​គាំទ្រ​ភាព​រីកចម្រើន​នៃ​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា​
26, Aug 2019 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Mindsmiths Global បាន​បើកសម្ពោធ​ជា​ផ្លូវការ ការិយាល័យ​តំណាង​ប្រចាំ​តំបន់​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ​។ ក្នុងនាម​ជា​អ្នកឯកទេស ខាង​ប្រឹក្សា​យោបល់​សាជីវកម្ម ប្រឹក្សា​អាជីវកម្ម និង​ការកសាង​សមត្ថភាព​ធនធានមនុស្ស ក្រុមហ៊ុន Mindsmiths Global មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ធុរកិច្ច និង​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា នៅពេលដែល​ប្រទេស​នេះ កំពុង​ដើរ​លើ​មាគ៌ា​រីកចម្រើន​ប្រកបដោយ​ភាពស្វាហាប់​។​
 
​កម្ពុជា ជាទី​ផ្សារ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក ប្រចាំឆ្នាំ ៧ -៧.៥ ភាគរយ (​ប្រភព​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​) រួម​ជាមួយនឹង​បដិវត្ត​ឧស្សាហកម្ម ៤.0 (IR4.0) យើង​រំពឹងថា យុទ្ធសាស្ត្រ​ជំនួញ​របស់​អង្គភាព​ដែល​សមស្រប​នឹង​អនាគត ផ្តោតលើ​ការកសាង​ចំណេះដឹង និង​ការបណ្តុះបណ្តាល​មូលធន​មនុស្ស ជាមួយនឹង​សមត្ថភាព​ត្រឹមត្រូវ ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​នៃ​ទីផ្សារ​ពិភពលោក​។​


 
​ក្នុងឱកាស​នេះ លោក Evan Ngow នាយក​គ្រប់គ្រង​ក្រុមហ៊ុន Mindsmiths Global Co. Ltd. បានបង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុមហ៊ុន Mindsmiths Global តាមរយៈ​ការប្រឹក្សា​អាជីវកម្ម​ជា​យុទ្ធសាស្ត្រ ការប្រឹក្សា​គម្រោង ការបណ្តុះបណ្តាល ការហ្វឹកហាត់ និង​បទពិសោធន៍​លើ​ការបណ្តុះបណ្តាល​នៅក្នុង​តំបន់​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ នឹង​អាច​រៀបចំ​អ្នកដឹកនាំ​អាជីវកម្ម និង​បណ្តុះបណ្តាល​សមត្ថភាព​ឱ្យ​លូតលាស់ និង​បង្ហាញ​ពី​សមត្ថភាព​នៃ​ការយល់ដឹង​ដែលមាន​ប្រសិទ្ធិភាព​។ 
 
​លោក​ពន្យល់​បន្ថែមទៀត​ថា​៖ ភាពជា​អ្នកដឹកនាំ​នៅលើ​ពិភពលោក​សព្វថ្ងៃនេះ មិន​ត្រឹមតែ​ផ្តោតលើ​សមត្ថភាព ក្នុងការ​ផ្តល់​ផលប៉ះពាល់ ឬ​ជះឥទ្ធិពល​ដល់​អង្គភាព និង​អ្នកពាក់ព័ន្ធ​ក្នុងការ​ឆ្ពោះទៅ​សម្រេច​គោលដៅ និង​គោលបំណង​របស់​អង្គការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តោតទៅលើ​សមត្ថភាព​ចង្អុល​បង្ហាញផ្លូវ និង​បង្ហាញ​ពី​សមត្ថភាព​នៃ​អ្នកដឹកនាំ​ជំនាន់​ក្រោយ ប្រកបដោយ​ប្រសិទ្ធភាព ដូចជា​ការយល់ដឹង ជំនាញ​ក្នុងការ​ត្រៀមខ្លួន​, ការ​ត្រិះរិះ​ពិចារណា​, ភាពរហ័សរហួន យុទ្ធសាស្ត្រ និង​សមត្ថ​ស្វែងយល់​ពី​សង្គម រួមទាំង​ការយល់​ចិត្ត និង​ការគ្រប់គ្រង​ទំនាក់ទំនង​»​។​


 
​ក្រុមហ៊ុន Mindsmiths Global មាន​គោលបំណង​ធ្វើជា​កាតាលីករ សម្រាប់​ការផ្លាស់ប្តូរ​ក្នុង​ការកសាង​សមត្ថភាព​ទាំងនេះ សម្រាប់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ពួកគេ​ស្វែងរក​ឱកាស និង​ជា​ផ្នែក​មួយ​នៃ​ឥ​ទិ្ធ​ពល​ដែល​ឆ្លុះបញ្ចាំង ពី​បដិវត្ត​ឧស្សាហកម្ម​៤.០ ទៅ​អនាគត​ដែល​ភ្លឺស្វាង និង​រស់​រវើក​សម្រាប់​ប្រទេស​កម្ពុជា​។​
 
​លោក Evan Ngow បន្ថែម​ឲ្យ​ដឹង​ទៀត​ដូច្នេះ​៖«​ដើម្បី​សំរេចបាន​នូវ​បំណង​នេះ យើង​សង្ឃឹមថា នឹង​បាន​ចូលរួមចំណែក​ក្នុងការ​បណ្តុះបណ្តាល អ្នកដឹកនាំ​ជំនាន់​ថ្មី​នៅ​កម្ពុជា ដែល​អាច​អភិវឌ្ឍ​ទស្សនៈ​ដ៏​ទូលំទូលាយ និង​ចែករំលែក​ជាទូទៅ អំពី​របៀប​ដែល​ជំនាញ និង​បច្ចេកវិទ្យា​នាពេល​អនាគត អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់ និ​យោ​ជិ​ករ​បស់​ពួកគេ និង​ក្នុង​កម្រិត​ម៉ាក្រូ​នៃ​ការផ្លាស់ប្តូរ​បរិបទ​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​មនុស្ស នៅក្នុង​ប្រទេស​កម្ពុជា​»៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com