អត្ថបទពាណិជ្ជកម្ម
ក្រៅតែពី RAM ធំ តើ​ត្រូវ​មើល​លើ​ចំណុច​អ្វី​ទៀត​ពេល​ទិញ​ទូរ​សព្ទ​?
26, Aug 2019 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោកអ្នក​យល់ឃើញ​យ៉ាងដូចម្តេច​ដែរ នៅពេលដែល RAM ទូរស័ព្ទ​មាន​ទំហំ​ធំ​តែ​ម្យ៉ាង​? ហើយ​វា​ពិតជា​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់លោក​អ្នក ដើរ​លឿន និង​អាចមាន​សមត្ថភាព​លេង​ហ្គេម​ធំៗ បាន​ដោយ​រលូន​មែន​ឬទេ​? នេះ​គឺជា​អ្វីដែល​មនុស្ស​ភាគច្រើន តែងតែ​យល់​ច្រ​លំ ប៉ុន្តែ​វា​ក៏​ត្រឹមត្រូវ​មួយផ្នែក​ដែរ​។ ការជ្រើសរើស​ទូរស័ព្ទ​មួយគ្រឿង សម្រាប់​អ្នក​ដែល​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​កម្មវិធី​ធំៗ និង​លេង​ហ្គេម​Online ដើម្បី​កម្សាន្ត​អារម្មណ៍ ច្បាស់​ណាស់​ដែល​តម្រូវ​ចាំបាច់ និង​ផ្តោត​សំខាន់​លើ​កម្លាំង​ម៉ាស៊ីន​កាន់តែខ្លាំង​។ ហើយ​សមត្ថភាព​ដ៏​ខ្លាំង ហើយ​ទំនងជា​ត្រូវការ​ចំណាយ​ថវិកា​កាន់តែ​ច្រើនឡើង​ដូចគ្នា​។ ហើយ​ចំណុច​ដែល​លោកអ្នក​គួរតែ​យកចិត្តទុកដាក់ រួមមាន​ដូចជា​៖ CPU, RAM, ROM, ... ហើយ​ចំណុច​ទាំងអស់នេះ​គឺ​វា​មាន​លក្ខណៈពិសេស​ខុសៗ​គ្នា​ផងដែរ​។
 
​រហូតមកដល់​ពេលនេះ មាន​ប្រភេទ​ទូរស័ព្ទដៃ​កំពូលៗ​ជាច្រើន បានបង្ហាញ​វត្តមាន​របស់ខ្លួន តាមរយៈ​ការស្វែងរក​ដៃគូ​សហកា​រ ដើម្បី​ជំរុញ​ទូរស័ព្ទ​របស់​ពួកគេ​កាន់តែខ្លាំង និង​កាន់តែ​មានតម្លៃ​។ មកដល់ពេលនេះ ការបំពាក់​ជាមួយនឹង Chipset Snapdragon 855 ដែលជា​ជំនាន់​ចុងក្រោយ របស់​ក្រុមហ៊ុន Qualcomm គឺជា​កត្តា​ដែល​មនុស្ស​គ្រប់គ្នា បាន​យកចិត្តទុកដាក់ នៅក្នុង​ឲ្យ​ទូរស័ព្ទ​របស់​ពួកគេ ព្រោះ​វា​គឺជា​ផល​លាភ​ដែល​គួបផ្សំ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ពួកគេ កាន់​មានតម្លៃ​ថ្លៃ​ខ្ពស់ និង​ផ្តល់​ភាពជឿជាក់​ដល់​អ្នកប្រើប្រាស់ លើ​ល្បឿន​លឿន​ឈានមុខ​គេ​។ 


 
​ក្នុងនោះដែរ​ទូរស័ព្ទ​កំពូល​ឆ្នាំ​២០១៩  គឺ OPPO Reno 10X Hybrid Zoom (60X Digital Zoom) ដោយ​វា​បាន​បំពាក់ Chipset Snapdragon 855  ដែល​វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត ទៅលើ​ដំណើការ​លឿន​។ វា​មាន​ល្បឿន​លឿន​ជាង​មុន 45% និង​មាន AI Engine ជំនាន់​ទី​បួន ព្រ​មាំ​ង​អាច​ដំណើរការ​កាន់តែ​រលូន ហើយ​ការប្រើប្រាស់​កម្មវិធី​ឬ​ហ្គេម​ធំៗ​ក៏​គ្មាន​បញ្ហា​រាំងស្ទះ​អ្វី​ទាំងអស់ សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉​ឌែ​ល​នេះ​។ ក្នុង Chipset មួយ​មាន CPU, NPU.. ជាដើម ហើយ​ពាក្យ​ពេញ​របស់ CPU គឺ Central Processing Unit ដែល​មានន័យថា វា​ហាក់បីដូចជា​ខួរក្បាល ឬក៏​បេះដូង​របស់​ស្មា​ត​ហ្វូ​ន​ដូច្នេះ​ដែរ​។​


 
​វា​មិន​ខុស​អ្វី​ពី​មនុស្ស​ដែលមាន​ភាព​វៃឆ្លាត​ខ្លាំង និង​មនុស្ស​មិនសូវ​ឆ្លាត ឬក៏​អាច​ប្រៀបបាន​ទៅនឹង​កម្រិត IQ របស់​មនុស្ស​ទូទៅ​នោះទេ​។ មនុស្ស​ដែលមាន IQ ខ្ពស់ តែងតែ​ឆ្លាត​ជាង និង​មាន​ការគិត​លឿន​ជាង​មនុស្ស​ធម្មតា​។ ក្រៅពីនេះ ក៏មាន​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែរ ដែល​បាន​បំពាក់​មក​ជាមួយនឹង Chipset Snapdragon 855 ដូចជា OPPO Reno 10x Zoom, One Plus 7Pro, Xiaomi, Redmi K20 Pro និង Samsung S10+ ជាដើម​។ ដូច្នេះ វា​ពិតជា​ស័ក្ក​សម​ខ្លាំងណាស់​សម្រាប់​ត​ម្លៃ​របស់​ពួកគេ ៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com