អត្ថបទពាណិជ្ជកម្ម
My Boy ចូលរួម​លើកកម្ពស់​កម្មវិធី «​ការប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់ជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩»
26, Aug 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ My Boy បាន​ចូលរួម​ធ្វើជា​ម្ចាស់​ឧបត្ថម្ភ (Diamond Sponsor) ក្នុងចំណោម​ម្ចាស់​ឧបត្ថម្ភ​ផ្សេងទៀត កម្មវិធី​«​ការប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់ជាតិ “Cambodia National Barista Championship 2019”»​។ កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប អ៊ី​អន​១ ជាន់​ផ្ទាល់​ដី ដើម្បី​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​ឧស្សាហកម្ម​កាហ្វេ​នៅ​កម្ពុជា​។​

 
​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ រវាង​បេក្ខជន​ទាំង​៦​រូប បន្ទាប់ពី​ប្រកួត​ជ្រើសរើស​ពី​បេក្ខជន​សរុប​ចំនួន​៣០​នាក់ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ក្នុងការ​ស្វែងរក​ម្ចាស់​ជ័យលាភី​ចំនួន​៣​រូប​។ នៅក្នុង​កម្មវិធី​នេះ មានការ​ពិនិត្យ និង​ដាក់ពិន្ទុ​យ៉ាង​ម៉ត់ចត់ ពី​គណកម្មាធិការ​ជាតិ និង​អន្តរជាតិ ចំនួន​៩​រូប មកពី​បណ្ដា​ប្រទេស​នានា ដូចជា អូស្ដ្រាលី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ក៏ដូចជា​អ្នកជំនាញ​ក្នុងស្រុក ក្រោម​វត្តមាន​ចូលរួម​លើកទឹកចិត្ត​ពី​ក្រសួងទេសចរណ៍ សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា ក្រុមហ៊ុន​ឯកជន ទស្សនិកជន​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​។​


 
​លោក Thanadech Tachayun ប្រធាន​ផ្នែក​លក់​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​FrieslandCampina បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ My Boy មាន​មោទកភាព ដែល​បាន​ចូលរួមចំណែក ជាមួយ​ក្រសួងទេសចរណ៍ ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង ក្នុងន័យ​លើកស្ទួយ​អាជីព​ជា​អ្នក​ឆុង​កាហ្វេ​ជំនាញ ដើម្បី​ឲ្យ​ពួកគេ​បានបង្ហាញ​ពី​ថ្វីដៃ ក៏ដូចជា​ផ្តល់ឱកាស​ដល់​ម្ចាស់​ហាង​កាហ្វេ និង​ភេសជ្ជៈ​នានា​» ​ក្នុងនោះដែរ ក្រុមហ៊ុន My Boy ដែល​បាន​ធ្វើជា​អ្នក​ឧបត្ថម្ភ (Diamond Sponsor)​មួយរូប ក៏បាន​ដាក់​បង្ហាញ​ពី​ផលិតផល​ទឹកដោះគោ​ខាប់ My Boy និង​កញ្ចប់​ថ្មី ២​គីឡូក្រាម ដែល​ទើបនឹង​ដាក់លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​រក្សាទុក​នូវរស​ជាតិ​ដើម​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា សម្រាប់​អតិថិជន ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា ដែល​នឹង​ទទួលបាន​បរិមាណ​ទឹក​ដោះ​គោ​ខាប់​ច្រើនជាង​មុន ហើយ​អាច​សន្សំ​បាន​១០% នៃ​តម្លៃ​។​
 
​គួរ​បញ្ជាក់ថា កម្មវិធី​ប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់ជាតិ ឆ្នាំ​២០១៩​នេះ ត្រូវបាន​ប្រា​ព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ចាប់តាំងពី​ឆ្នាំ ២០១០ ដោយ​ក្រុមហ៊ុន ខូ​ហ្វី KOFI Co,.Ltd និង​វិទ្យាស្ថាន ខូ​ហ្វី KOFI Academy ក្រោម​កិច្ចសហការ​ពី​ក្រសួងទេសចរណ៍ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ព្រមទាំង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com