កីឡាជាតិ
ជាតិ
ភារធារី​ទូត​កម្ពុជា​នៅ​ប៊ុលហ្គារី​ទៅ​លើកទឹកចិត្ត​ជម្រើសជាតិ​តេ​ក្វាន់​ដូ ITF ដល់​កន្លែង​ប្រកួត​
26, Aug 2019 , 3:28 pm        
រូបភាព
លោក ប៉ូល សេងគី (ទី៤រាប់ពីស្តាំ)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំកីឡាកម្ពុជា
លោក ប៉ូល សេងគី (ទី៤រាប់ពីស្តាំ)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំកីឡាកម្ពុជា
​ប៊ុលហ្គារី​៖ លោក ប៉ូល សេង​គី ភារធារី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ុលហ្គារី បានមក​សួរសុខទុក្ខ និង​លើកទឹកចិត្ត​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដល់ទី​លាន​ប្រកួត​ជើងឯក​ពិភពលោក World ITF Taekwon-do Champioship ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។ ក្នុងអំឡុងពេល​មកលើ​ក​ទឹកចិត្ត​នេះ លោក ក៏បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​ប្រតិភូ​កីឡា​កម្ពុជា​ផងដែរ​។ សម្រាប់​ការប្រកួត​ដែល​ព្រឹ​ត្ត​ទៅ​ចាប់ពី​ថ្ងៃទី​២៤-៣០ ខែសីហា មួយ​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១៧​រូប​(​ស្រី​២​រូប​)​ចូលរួម​។​

 
​ការចូលរួម​លើកទឹកចិត្ត​កីឡាករ​កីឡាការិនី​កម្ពុជា​ដល់​កន្លែង​ប្រកួត គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​ស្នូល​របស់​ស្ថានទូត​កម្ពុជា ហើយ ក៏​ដើម្បី​ការពារ​និង​លើក​មុខមាត់​ប្រទេសជាតិ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ លោក ប៉ូល សេង​គី ភារធារី​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ប៊ុលហ្គារី ក្នុងអំឡុងពេល​លោក​ទៅ​លើក​ចិត្ត និង​នាំ​ថវិកា​មួយចំនួន​ប្រគល់ជូន​ប្រតិភូ​កីឡា​កម្ពុជា ដែល​កំពុង​ចូលរួម​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ទីនោះ​។ 


លោក ប៉ូល សេងគី (ទី២រាប់ពីស្តាំ)ប្រគល់លុយឲ្យលោក បួនហ៊ីង សុធីយ៉ា ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា
 
«​ការ​មក​លើកទឹកចិត្ត​កីឡាករ ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចការងារ​ស្នូល​របស់​ស្ថា​ត​ទូត​កម្ពុជា​ដែរ ដែល​មក​ក្នុងនាម​ដើម្បី​ការពារ​កិត្តិយស​ជាតិ លើកស្ទួយ​កិត្តិយស​ជាតិ និង​គាំពារ​កិត្តិយស​ជាតិខ្មែរ​។ ដូច្នេះ​វា​ផ្នែក​មួយ​ដែល​ខ្ញុំ​ចាំបាច់​ត្រូវតែ​មក​ចូលរួម និង​លើក​កិត្តិយស​ជាតិ​ទាំងអស់គ្នា​»​។ លោក ប៉ូល សេង​គី លើកឡើង​បែបនេះ​ពេល​ផ្តល់​បទ​សម្ភាស​ផ្ទាល់​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ប៊ុលហ្គារី​។  
 
​ភា​រី​ធា​រី​រូបនេះ បានបង្ហាញ​ការជឿជាក់​ខ្ពស់​លើ​សមត្ថភាព​កីឡាករ​កម្ពុជា​ថា ពួកគេ​នឹង​អាច​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍ ដែលមាន​កីឡាករ​មកពី​៦៩​ប្រទេស​ចូលរួម​មួយ​នេះ ជូន​ជាតិ​មាតុភូមិ​។ លោក​បង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​បានឃើញ​វត្តមាន​របស់​កីឡាករ​កីឡាការិនី​យ៉ាងច្រើន ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​នេះ​។​
 
​សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)៕  


























 

Tag:
 តេ​ក្វាន់​ដូ ITF
  World ITF Taekwon-do Championship
  ប៊ុលហ្គារី
© រក្សាសិទ្ធិដោយ thmeythmey.com