អត្ថបទពាណិជ្ជកម្ម
Smart Axiata ចាប់​ដៃគូ​ជាមួយ Liger Leadership Academy រៀបចំ​សាកល្បង​ការប្រកួត​កីឡា​Frisbee នារី​លើកដំបូង​បង្អស់​នៅ​កម្ពុជា​
26, Aug 2019 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩៖   Liger Leadership Academy ក្នុង​ភាពជា​ដៃគូ​ជាមួយ Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ការប្រកួត​ក្របខណ្ឌ​លី​គ​កីឡា​ហ្វ្រី​សស​ប៊ី (Frisbee) នារី​ដំបូងបង្អស់​នៅ​កម្ពុជា ដែលជា​កម្មវិធី​សាកល្បង​មួយ ដែលមាន​គោលបំណង​លើកទឹកចិត្ត​នារី ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​។​
 
​កម្មវិធី​សាកល្បង​រយៈពេល ៣ ខែ​នេះ មាន​គោលបំណង​បង្ហាញ​ពី​សមភាព​យេនឌ័រ ក្នុង​កីឡា​ដ៏​ពេញនិយម​មួយ​នេះ ដែលជា​ទូទៅ​ជា​កីឡា​សម្រាប់តែ​បុរសៗ​។ ការប្រកួត​ក្របខណ្ឌ​លី​គ​កីឡា​ហ្វ្រី​ស​ប៊ី​(Frisbee) នេះ មានការ​ចូលរួម​ពី​សិស្សានុសិស្ស​ជានា​រី​មកពី​សាលា​ចំនួន ៤ នៅតាម​បទ​ជន នា​ក្នុង​ខេត្តកំពង់ស្ពឺ និង​មកពី​អង្គការ Liger ដែល​ការបង្ហាត់បង្រៀន ព្រមទាំង​រៀបចំឡើង​ដោយ​សិស្ស​មកពី Liger​។​


 
​មុនពេល​ការប្រកួត​ក្របខណ្ឌ​លី​គនេះ​ចាប់ផ្តើម អង្គការ Liger បាន​បង្វឹក​សិស្សានុសិស្ស​ច្រើនជាង ៦០ នាក់ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៩ មក ដើម្បី​ផ្ដល់​ការយល់ដឹង និង​ការ​បង្កើតជា​ក្រុម​សម្រាប់​ការប្រកួត ក្នុង​យុទ្ធនាការ​កីឡា​នេះ​។  ក្រុម​មកពី Liger ក៏បាន​ស្ទង់​មតិ ជាមួយ​សហគមន៍​នៅតាម​មូលដ្ឋាន​ផងដែរ ដើម្បី​វាយតម្លៃ​លើ​ផលប៉ះពាល់​ផ្សេងៗ និង​បាន​បង្កើត​គំរូ​នៃ​ការ​ហ្វឹក​ហ្វា​ត់​មួយ ដែល​អាច​ត្រូវបាន​រៀបចំឡើង​វិញ​ដោយ​អ្នកពាក់ព័ន្ធ ដែលមាន​ចំណាប់អារម្មណ៍​ផ្សេងទៀត ដែលមាន​បំណង​ពង្រឹង​កីឡា​នេះ នាពេល​អនាគត​។​
 
​លោក Dominic Sharpe ដែលជា​នាយក Liger Leadership Academy បាន​មានប្រសាសន៍ថា​៖ «​ស្ត្រី និង​ក្មេងស្រី​គ្រប់​វ័យ​ទាំងអស់ សម​នឹង​ទទួលបាន​ឱកាស​ចូលរួម​ក្នុង​រាល់​កីឡា​ទាំងអស់​។ នៅ Liger យើង​ផ្តល់​ការអប់រំ​គំរូ​មួយ ដែលមាន​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត ហើយ​លទ្ធផល​ទទួលបាន រួមទាំង​សមិទ្ធផល​ការសិក្សា សមិទ្ធផល​កីឡា និង​សមិទ្ធផល​ផ្ទាល់ខ្លួន​។



សិស្សានុសិស្ស​នៅ​អង្គការ Liger ទទួលបាន​ឱកាស​ស្មើៗ​គ្នា​ទាំងអស់ ដើម្បី​បន្ត​ក្ដី​ស្រមៃ​របស់​ពួ​គេ ហើយ​យើង​ជឿជាក់ថា សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំងអស់ គួរតែ​ទទួលបាន​ឱកាស​បែប​នោះ​ដូចគ្នា​»​។​
 
​ចាប់តាំងពី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ មក Liger Leadership Academy ផ្តល់​អាហារ​រូបករណ៍​ដល់​សិស្សានុសិស្ស​ជាង ១០០ នាក់ ដែល​ខ្វះខាត​ផ្នែក​សេដ្ឋកិច្ច ក្នុងនោះ​រួមមាន​ការបង់ថ្លៃ​សិក្សា កន្លែង​ស្នាក់នៅ សម្លៀកបំពាក់ ការធានារ៉ាប់រង និង​ការ​ថែ​រទាំ​សុខភាព សម្ភារ​សិក្សា ហើយក៏​ផ្ដល់​ការចំណាយ លើ​ការធ្វើដំណើរ​ផងដែរ​។ តាមរយៈ​កម្មវិធី​កីឡា​សាកល្បង​នេះ ការបណ្តុះបណ្តាល​លើ​បំ​និ​ន​ជីវិត​សំខាន់ៗ​ដូចជា ភាពស្មោះត្រង់ ភាពជា​អ្នកដឹកនាំ ភាពជឿជាក់ និង​អាហារូបត្ថម្ភ ក៏​ត្រូវបាន​ផ្តល់ជូន​ដល់​អ្នកចូលរួម ក្នុង​សិក្ខាសាលា និង​កម្មវិធី​ហ្វឹក​ហ្វា​ត់​ផងដែរ​។​
 
​លោក Jonathan Yap ជា​ប្រធាន​ផ្នែក​និយ័ត​ករ និង​កិច្ចការ​សាធារណៈ នៃ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន Smart ត្រូវបាន​ជំរុញ​ទឹកចិត្ត​យ៉ាងខ្លាំង ដោយ​មិន​ត្រឹមតែ​អំពី​លទ្ធផល​នៃ​កម្មវិធី​សាកល្បង​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទៅលើ​កម្រិត​សមត្ថភាព​ចម្រុះ ដែល​ក្រុម​សិស្សានុសិស្ស​វ័យក្មេង មកពី Liger ដែល​បានរៀបចំ​កម្មវិធី​នេះ​ផងដែរ​។​


 
​បើតាម​លោក Jonathan Yap ការប្រកួត​ក្របខណ្ឌ​លី​គនេះ ពិតជា​បាន​លើកកម្ពស់​លើ​ការផ្តល់អំណាច​ដល់​ស្ត្រី ខណៈពេលដែល​ក្មេងស្រីៗ ក៏​ត្រូវបាន​លើកទឹកចិត្ត ឲ្យ​បង្កើន​សមត្ថភាព​ក្នុង​ស័​យ​កីឡា ជឿជាក់​លើ​ខ្លួនឯង និង​នាំយក​របៀប​រស់នៅ​ប្រកបដោយ​ភា​សុខភាព​។​
 
​កីឡា​សហគមន៍ គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ នៃ​កម្មវិធី​ទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន Smart ដែលមាន​បំណង​លើកកម្ពស់​របៀប​រស់នៅ​សកម្ម ដែល​ប្រកបដោយ​សុខភាព ក៏ដូចជា​សុចរិត​ភាព ក្នុង​វិស័យ​កីឡា ដូចជា​កិច្ចសហប្រតិបត្តិការ ការគោរព ការប្តេជ្ញាចិត្ត និង​ការធ្វើការ​ជា​ក្រុម​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​សាកល្បង​នេះ សូម​ចូលរួម​តាមដាន​បណ្ដាញ​សង្គម Facebook របស់ «Cambodia Female Frisbee League» និង បណ្ដាញ​សង្គម «Smart for Cambodia»៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com