អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ផ្ដល់​កម្ចី​គ្មាន​ទ្រព្យ​ធានា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​
26, Aug 2019 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បង្កើត​កម្ចី​មួយ​ប្រភេទ​ដែល​មិន​ទាមទារ​ទ្រព្យ​ដាក់​ធានា ដោយ​អតិថិជន​អាច​ខ្ចី​បាន​រហូតដល់ ៦ លាន​រៀល ឬ ១,៥០០​ដុល្លារ​អាមេរិក រយៈពេល​រហូតដល់ ៣៦ ខែ ដើម្បី​បម្រើ​ដល់​សេចក្ដី​រីកចម្រើន​របស់ អតិថិជន​។​
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖«​កម្ចី​គ្មាន​ទ្រព្យ​ធានា​នេះ ផ្ដល់ជូន​ចំពោះ​អតិថិជន​កម្ចី​ខ្នាតតូច និង​កម្ចី​ជា​ក្រុម​។ កម្ចី​នេះ ផ្ដល់​ភាពងាយស្រួល​យ៉ាងខ្លាំង ព្រោះ​អតិថិជន​មិនចាំបាច់​មានទ្រព្យ​មក​ដាក់​ធានា​ឡើយ​។ រីឯ​អត្រា​ការប្រាក់​សមរម្យ ឯកសារ​មិន​ស្មុគស្មាញ និង​មាន​ភាពបត់បែន​ក្នុង​ការសង​ត្រលប់​»​។​


 
​លោក សូ​នី ក៏បាន​គូសបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ដែល​ប្រកាន់ខ្ជាប់​តាម​ក្រម ស្ដីពី​ការផ្ដល់​ឥណទាន​ប្រកបដោយ​ក្រមសីលធម៌ និង​គោលការណ៍​ការពារ​អតិថិជន​។ ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន ដែល​រួមចំណែក​យ៉ាងខ្លាំង​ក្លា ក្នុងការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដល់​ប្រជាជន​កម្ពុជា ពិសេស​នៅតាម​ទីជនបទ​។ លោក សូ​នី បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ និង​ផ្តល់​អនុសាសន៍​ល្អៗ និង​ជាពិសេស​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ដែល​បាន និង​បន្ត​ការប្រើប្រាស់​សេវា​របស់​ប្រា​សាក់ និង​សូម​ជូនពរជ័យ​ដល់​អតិថិជន​ទាំងអស់ ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​បន្ត​រីកចម្រើន​ជាមួយគ្នា​ប្រកបដោយ​និរន្តរភាព​»​។​
 
​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩​នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប ច្រើនជាង ២,៨០០  លាន​ដុល្លារ​អាមេរិក សំពាធ​ឥណទាន​ច្រើនជាង ២,៣៧០ លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី ៤១០ ពាន់​នាក់ បណ្តាញ​ការិយាល័យ ១៧៧ ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹម ១២៩ និង​បុគ្គលិក​ជិត ៨,២០០​នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន ៤០ នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.prasac.com.kh ។​
 
​សម្រាប់​តម្រូវការ ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់ សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទូរស័ព្ទ​មក​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com