អត្ថបទពាណិជ្ជកម្ម
RMA(Cambodia)​ជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួល​សិទ្ធ​ផ្ដាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក​«Ford» និង​«Ford & Device»
26, Aug 2019 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធ​ផ្ដាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ​លើ​រថយន្ត និង​គ្រឿងបន្លាស់​គ្រប់​ប្រភេទ រថយន្ត​ម៉ាក “Ford” និង “Ford & Device” ក្នុង​ទូទាំងប្រទេស​កម្ពុជា ពី​ក្រុមហ៊ុន​ធំ Ford Motor Company ដែលមាន​ទីតាំង​នៅឯ​សហរដ្ឋ​អា​មិ​ក​។ ការទទួលបាន​សិទ្ធ​ផ្ដាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ​លើ​រថយន្ត និង​គ្រឿងបន្លាស់​គ្រប់​ប្រភេទ​នូវ​រថយន្ត​ម៉ាក «Ford»​និង​«Ford & Device» ក្នុង​ទូទាំងប្រទេស​កម្ពុជា ពី​ក្រុមហ៊ុន​ធំ Ford Motor Company គឺ​ត្រូវបាន​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម តាម​លិខិត​លេខ ២៨៩៣ ព​.​ណ ក​សប​ចុះ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩​។​
 
​ដូច្នេះ​បើសិន​ជាមាន​ក្រុមហ៊ុន ឃ្លាំង​លក់​រថយន្ត ឬ​បុគ្គល​ណា នាំចូល​ឬ​ចែកចាយ​នូវ​ផលិតផល និង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក “Ford” និង “Ford & Device” ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន RMA (Cambodia) Co.,Ltd ទេនោះ ក្រុមហ៊ុន RMA នឹង​ចាត់ទុកថា ក្រុមហ៊ុន ឬ​បុគ្គល​ទាំងនោះ​មាន​ចេតនា នាំចូល ឬ​ចែកចាយ​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក “Ford” និង “Ford & Device” ដោយ​បំពាន​ច្បាប់ ស្ដីអំពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ហើយ និង​រំលោភ​លើ​សេចក្ដីសម្រេចចិត្ត​របស់​ក្រៃ​សួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង​។ នេះ​បើតាម​លិខិត​ប្រកាស របស់​របស់​ការិយាល័យ​មេធាវី LDR លេខ ៣៥ ល​ផណ​/១៩ ធ្វើ​នៅ​ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ នៅ​រាជធានី​ភ្នំពេញ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com