មានមនុស្សជាច្រើនកំពុងតែស្វែងរកវិធីសាស្ត្រទាំងឡាយណាដែលអាចលុបបំបាត់ការគេងមិនលក់តាមបែបធម្មជាតិ។ ជាមួយគ្នានេះដែរ ក៏មានមនុស្សជាច្រើនកំពុងតែស្វែងរកមធ្យោបាយដើម្បីកុំឲ្យងងុយគេងជ្រុលពេកនៅពេលថ្ងៃ។ បើសិនជាអ្នកអញ្ចឹងដែរនោះ ពិតជារកអូសប្រទះចង្ក្រានហ្គាសហើយ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីយកឈ្នះភាពងងុយគេងខុសពេលខុសវេលាក្នុងពេលបំពេញការងារនៅពេលថ្ងៃនៅកន្លែងធ្វើការ ឬផ្ទះ។
គេងពេលយប់ឲ្យគ្រប់គ្រាន់
ហេតុផលដ៏ញឹកញាប់ដែលនាំឱ្យងងុយគេងនៅពេលថ្ងៃនោះគឺ មនុស្សយើងច្រើនតែគេងមិនបាន ៧ម៉ោងឡើយនៅពេលយប់។ ធម្មតា ទាំងចិត្ត និងរាងកាយនឹងចង់បានពេលវេលាខ្លះបន្ថែមដើម្បីលង់លក់ក្នុងសុបិន្តនៅថ្ងៃបន្ទាប់ជាមិនខាន។ ដូច្នេះចូរគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ ហើយអ្នកពិតជាលែងមានអាការៈងងុយគេងនៅពេលថ្ងៃទៀតហើយ។
គេងថ្ងៃ
ការគេងថ្ងៃដ៏ល្អមួយគឺមានរយៈពេលតែ ១០ ទៅ២០នាទីប៉ុណ្ណោះ។។ ថ្វីបើវាមានរយៈពេលខ្លីក៏ដោយ ក៏អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងវិញដែរ។
ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនដែលមានផលរំខានតិចតួចបំផុត
វាមិនមែនជាអាថ៌កំបាំងឡើយដែលថា ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ និងភេសជ្ជៈមានជាតិហ្គាសផ្តល់នូវការភ្ញោចច្រើនមិនខ្វល់ថាអ្នកមានអារម្មណ៍ងងុយគេងឡើយ។ អ្នកគ្រាន់តែប្រាកដថា អ្នកបានញ៉ាំភេសជ្ជៈមួយដែលមានផលរំខានតិចតួចបំផុតទៅបានហើយ។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
បើសិនជាអ្នកមិនចង់ញ៉ាំរបស់មានជាតិកាហ្វេអ៊ីនទេនោះ ចូរសាកល្បងញ៉ាំទឹកធម្មតាវិញទៅ។ ទឹកក៏មានសមាសធាតុជួយឱ្យមានកម្លាំងដែរ ជាពិសេសបើសិនជាវាមានលាយទឹកកកបន្ថែមទៀតនោះ។
ហាត់ប្រាណខ្លះ
ការធ្វើលំហាត់ប្រាណដោយពុតពែនខ្លួន លើកជើង ឬរត់យឺតៗក្នុងកន្លែងដែលអ្នកធ្វើការនឹងជួយពង្រឹងដល់របត់ឈាមរត់ ព្រមទាំងជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាលដែរ។ លើកក្រោយ នៅពេលមានអារម្មណ៍ងងុយគេងទៀត ចូរចំណាយពេលពីរបីនាទីហាត់ប្រាណខ្លះទៅ។ រឿងនេះក៏ជួយរំលាយជាតិខ្លាញ់ និងពង្រឹងដល់សាច់ដុំអ្នកផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh