ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ការពារ​កុំ​ឲ្យ​រាក ទាល់តែ​បង្ការ​មូលហេតុ​របស់​វា​ផង​
28, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីរុស Norovirus គឺជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​រាក​បង្កឡើង​ដោយ​ចំណីអាហារ​មាន​មេរោគ ហើយ​វា​ក៏បង្ក​ជាការ​ក្អួត​ផងដែរ​។ អ្នកជំងឺ​ដែល​ក្អួត និង​រាក​បង្កឡើង​ដោយ​វីរុស Norovirus ប្រហែលជា​មិន​ស្រួលខ្លួន​រយៈពេល​ច្រើន​ថ្ងៃមុន​ពេល​ជា​វិញ​។


​ដូច្នេះ​ដើម្បី​បង្ការ​វីរុស​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​៖
 
•​ ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ និង​ទឹក​
•​ ​ចូរ​លាង​សម្អាត​ផ្លែឈើ និង​បន្លែ​ដោយ​ប្រុងប្រយ័ត្ន​មុនពេល​ញ៉ាំ​
•​ ​ចូរ​ចម្អិន​អយ​ស្ទើ និង​ពពួកសត្វ​មាន​សំបក ឲ្យ​ស្អាត​សិន​មុននឹង​ទទួលទាន​
•​ ​មិនត្រូវ​រៀបចំ​អាហារ ឬ​ថែទាំ​នរណា​ផ្សេង​នៅពេល​អ្នក​កំពុង​តែមាន​ជំងឺ​ឡើយ​
•​ ​ចូរ​លាង​សម្អាត និង​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​អ្នកត្រូវការ​ប៉ះពាល់​ជា​ទៀងទាត់​
 
​ជា​អកុសល សព្វថ្ងៃនេះ​មិនទាន់មាន​វ៉ាក់សាំង​បង្ការ​វីរុស Norovirus នៅឡើយ​ទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com