ជាតិ
​ហេតុអ្វី​ត្រូវ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់​អន្តរជាតិ និង​ធុរកិច្ច​អន្តរជាតិ​នៅ RULE?
31, Aug 2019 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
និស្សិត​កម្ពុជា​ចំនួន​២៥​រូប​នឹងត្រូវ​បញ្ចប់​ការសិក្សា​នៅ​ចុង​រដូវក្តៅ​ខាងមុខនេះ ជាមួយនឹង​ការទទួលបាន​សញ្ញាបត្រ​ទ្វេរ ពោលគឺ​ពីសា​ល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា និង និស្សិត​ចំនួន​១៥​នាក់​នឹង ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ផ្នែក​នីតិ​ធុរកិច្ច​អន្តរជាតិ​ពីសា​កល​វិទ្យាល័យ ULB (​ប្រទេស​ប៊ែ​ល​ហ្សិ​ក​) ហើយ​និស្សិត​១០​នាក់​ផ្សេងទៀត​នឹង​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​នីតិសាធារណៈ ឯកទេស​នីតិ​អន្តរជាតិ និង​សហគម​អឺរ៉ុប​ពី​សាកលវិទ្យាល័យ​ប៉ារីស​៨ (​ប្រទេស​បារាំង​)​។​

 
​និស្សិត​ដែល​នឹង​បញ្ចប់​ការសិក្សា​នាពេល​ខាងមុខនេះ ពួកគាត់​មាន​សាវតា​ខុសៗ​គ្នា​រួមមាន​៖ មន្ត្រី​រដ្ឋាភិបាល ពាណិជ្ជករ បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​មេធាវី​ជាដើម​។ ពួកគាត់ ត្រូវបាន​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ដែលមាន សមត្ថភាព​ខ្ពស់ ព្រមទាំង​មកពី​បរទេស​ដើម្បី​មក​បង្រៀន​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​កម្មវិធី​ដែល​តែងតែ​ធ្វើ​បច្ចុប្បន្ន​ភាពជា រៀងរាល់ឆ្នាំ​។ អតីត​និស្សិត​ម្នាក់​ដែល​បានបញ្ចប់​ការសិក្សា​កាលពី​ឆ្នាំមុន​ពី​កម្មវិធី​បណ្តុះបណ្តាល​នេះ​បាន​លើកឡើងថា​« សាស្ត្រាចារ្យ​មាន​វិជ្ជាជីវៈ​ខ្ពស់​នៅក្នុង​អាជីព​ពួកគាត់ ហើយ​ពួកគាត់​បានផ្តល់​មុខវិជ្ជា​ដែល​ពាក់ព័ន្ធ​សំខាន់បំផុត​សម្រាប់​ទី ផ្សារ​ការងារ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​តែងតែ​ផ្ញើ​អ៊ីមែល​ទៅ​អតីត​សាស្ត្រាចារ្យ​របស់ខ្ញុំ​ដើម្បី​ស្វែងរក​គំនិត និង​ការ ណែនាំ​ផ្សេងៗ​។ ខ្ញុំ​តែងតែ​ទទួលបាន​ការឆ្លើយតប និង​ការជំរុញ​ទឹកចិត្ត​ដែលមាន​ន័យ​បំផុត​សម្រាប់​ខ្ញុំ​...»​។

បន្ថែម​ពីនេះ​ទៀត និស្សិត​ក៏​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ​ពី​ការធ្វើ​បាថ​កថា​សាធារណៈ​របស់​ភ្ញៀវកិត្តិយស ដែលជា​ឱកាស​ដ៏​ល្អ​មួយ ទៀត​សម្រាប់​ពួកគាត់​ដើម្បី​ជួប​សំណេះសំណាល និង​រៀន​ជំនាញ​ជាក់ស្តែង ព្រមទាំង​ចំណេះដឹង​ដែល​អាច​ប្រើ​បាន​ពី អ្នកជំនាញ​អន្តរជាតិ​ទាំងនោះ​។​
 
​ដោយត្រូវបាន​ចោទសួរ​ទៅកាន់​និស្សិត​ម្នាក់ ដើម្បី​ផ្តល់នូវ​សេចក្តីសន្និដ្ឋាន​អំពី​ការសិក្សារ​រយៈពេល​២​ឆ្នាំ ក្នុង​ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់​នេះ លោក  ណែន ចាន់​សាមុត ដែល​សព្វថ្ងៃនេះ កំពុង​បំរើកា​រងារ​ជា​អនុប្រធាន​អ្នកសម្របសម្រួល និង​ជា​អ្នក គ្រប់គ្រង​នៅ​មជ្ឈមណ្ឌល Sai នៅ​កម្ពុជា​បាន​គូសបញ្ជាក់ថា​៖ «​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នេះ​គឺជា​កំណប់​នៃ​ជំនាញ របស់​យើង រួម​ជាមួយនឹង​ការផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​មាំ​ដល់​អាជីព​ការងារ​របស់ខ្ញុំ​។ ការទទួលបាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ នេះ​វា ពិតជា​ផ្តល់នូវ​ការជឿទុកចិត្ត​ពី​ថ្នាក់​គ្រប់គ្រង និង​មិត្ត​រួម​ការងារ​របស់ខ្ញុំ​នៅ​កន្លែងធ្វើការ​របស់ខ្ញុំ​។ ឥឡូវនេះ​ខ្ញុំ​អាច​ទទួល ខុសត្រូវ​យ៉ាង​ពេញលេញ​ក្នុង​ការងារ​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​ជាង​មុន​នៅពេល​ធ្វើការ​ជាពិសេស​ការបង្ហាញ ឬ​ផ្លាស់ប្តូរ​ទស្សនៈ និង​គំនិត​ជាមួយ​មិត្ត​រួមការ​ងារ​។ ខ្ញុំ​អាច​ប្រើប្រាស់​នូវ​ចំណេះដឹង​ដែល​ខ្ញុំ​ទទួលបាន​ពី​ការសិក្សា​ដើម្បី យកទៅអនុវត្ត​ពិតប្រាកដ​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ជីវិត​ពិត​ជាក់ស្តែង​។​»។
 
​បើទោះបីជា​មានមតិ​វិជ្ជមាន​ជុំវិញ​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​ក៏ដោយ និស្សិត​ភាគច្រើន​សារភាពថា​សម្រាប់ ការសិក្សា​រយៈពេល​ពីរ​ឆ្នាំ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដែលមាន​កំរិតស្តង់ដារ​អឺរ៉ុប​នេះ​គឺ​តម្រូវអោយមាន​ភាព​ម៉ត់ចត់ កិច្ច​ខិត ខំប្រឹងប្រែង​ខ្លាំង លះបង់​ពេលវេលា និង​ត្រូវ​ឈរលើ​ការ​ឧស្សាហ៍​ព្យាយាម​ផងដែរ​។​
 
​ត្រង់ចំណុច​នេះ លោក ណែន ចាន់​សាមុត បាន​រំឭក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នៅចាំ​បាន​សម្តី​សាស្ត្រាចារ្យ​ម្នាក់​លើកឡើងថា ការងារ​ច្បាប់​មិន​ងាយស្រួល​នោះទេ​។ ការសរសេរ​និក្ខេបបទ វារឹតតែ​ពិបាក​ទៅទៀត​។ វា​ចាំបាច់​ណាស់​ក្នុងការ​មាន​ពេលវេលា​គ្រប់គ្រាន់ កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​ក្នុង​ការអាន និង​ផ្តោតលើ​ប្រធានបទ​ដែល យើង​កំពុងធ្វើការ​លើ​វា​” ។​


 
​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ មាន​និស្សិត​ប្រមាណ​៣៥% បាន​បោះបង់​ការសិក្សា​ក្នុង កំឡុង​ឆ្នាំ​សិក្សា​នោះ​ដោយសារ​ពួកគេ​មិនអាច​ទប់ទល់​នឹង​ការទាមទារ​លើ​ការងារ​លើ​មុខវិជ្ជា​សិក្សា​។​
 
​ទន្ទឹមនឹងនេះ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​នីតិសាស្ត្រ​រយៈពេល​២​ឆ្នាំ​(​សិក្សា​ភាសា​អង់គ្លេស​) មាន​លក្ខណៈ​ទាន់សម័យ និង​ក្លាយជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ផ្តល់ឱ្យ​និស្សិត​នូវ​ចំណេះដឹង និង​ជំនាញ​ដ៏​ចាំបាច់​ផ្សេងៗ​ដើម្បី​ជាការ​តម្រង់ទិស​ទៅរក ទីផ្សារ​ពិភពលោក​៖  «​ភាព​រីករាយ​បំផុត​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​គឺថា នៅពេលដែល​អ្នក​បញ្ចប់​សេចក្តីព្រាង លើក​ទី ១ ទី ២ និង​ទី ៣ នៃ​និក្ខេបបទ​របស់​យើង​ហើយ​ដាក់ជូនទៅ​អ្នកត្រួតពិនិត្យ​របស់​អ្នក​ដើម្បី​ពិនិត្យ​។ អ្នក​ត្រួត ពិនិត្យ​របស់ខ្ញុំ​ពិតជា​ជួយ​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ខ្លាំងណាស់ ទោះបីជា​គាត់​រវល់ ខ្លាំង​យ៉ាងណាក៏ដោយ​គាត់​បាន​ធានា ថា​ខ្ញុំ​ដើរ​លើផ្លូវ​ត្រូវ​។ ខ្ញុំ​យល់ថា​រាល់​មតិយោបល់​របស់គាត់​គឺ​ធានាថា​ការសរសេរ​របស់ខ្ញុំ​នឹង​ត្រឹមត្រូវ​និង​បញ្ចប់ទៅ ដោយ មានតម្លៃ​ដែល​វា​អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម​។ សរុបមក ការសិក្សា​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ មិន​ត្រឹមតែ បាន​បង្រៀន​យើងទាំងអស់គ្នា​ឲ្យ​ចេះ​តម្រង់ទិស​ដល់​ខ្លួនឯង​នោះទេ វា​ក៏បាន​បង្រៀន​យើង​ផងដែរ ពី​វិធីសាស្ត្រ​គិ​តិ​យុត្ត ក្នុងការ​សរសេរ និង​ការវិភាគ​បែប​គិ​តិ​យុ​ត្តិ ព្រមទាំង​គំនិត​ផ្សេងៗ​ជា​ភាសា​អង់គ្លេស​ផងដែរ​»​។​
 
​ដើម្បី​ធានាបាន​នូវ​ចំណេះដឹង​ពេញលេញ​អំពី​ច្បាប់​អន្តរជាតិ (​ទាំង​ច្បាប់សាធារណៈ និង​ឯកជន​) និស្សិត​ត្រូវបំពេញ​នូវ កម្មវិធីសិក្សា​សំខាន់ៗ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ចំនួន ៥ ក្នុង​ភាពជា​ដៃគូ​៖ សាកលវិទ្យាល័យ RULE សាកលវិទ្យាល័យ​ប្រ៊ុ​ច​សែ​ល (​យូ​អិ​ល​ប៊ី​) សាកលវិទ្យាល័យ​ប៉ារីស Fribourg និង​ម៉ុង​ត្រេ​អាល់​។ ចំពោះ​លក្ខខណ្ឌ​ចូល រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ គឺ​ត្រូវបាន​អនុញ្ញាត​ទាំង​និស្សិត ដែល​បញ្ចប់​ការ សិក្សា​ផ្នែក​ច្បាប់ និង​មិនមែន​ផ្នែក​ច្បាប់ ព្រមទាំង​និស្សិត​ដែល​ត្រូវការ​ចំណេះដឹង​ផ្នែក​ច្បាប់​សម្រាប់​តួនាទី​របស់​ពួកគេ​។​
 
​ចំពោះ​និស្សិត​ដែល​អាច​និយាយបានថា​នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​ដោយ​ជោគជ័យ​នោះ នឹង​អាច ដឹងបាន​នៅ​ដើមខែ​តុលា​នេះ ពីព្រោះថា នាយក​កម្មវិធី​នៅ​ពី ULB លោក​សាស្ត្រាចារ្យ​បណ្ឌិត Erik Van den Haute នឹង អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ការការពារ​និក្ខេបបទ ហើយនឹង​ប្រកាស​លទ្ធផល​ក្នុងអំឡុងពេល​ពិធី​បញ្ចប់ ការសិក្សា​ដែល​បានគ្រោង​ធ្វើ​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​។​
 
​សូម​ស្វែងរក​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធីសិក្សា​នេះ​នៅលើ​គេហទំព័រ RULE: https://im-rule.com និង​ព័ត៌មាន​ទាក់ទង​នឹង​ដំណើរការ​ដាក់ពាក្យ  ទម្រង់​ពាក្យសុំ​ក៏ដូចជា​លក្ខខណ្ឌ​ផ្សេងៗ​និង​ថ្លៃ​សិក្សា​អាច​រក បាន​នៅទីនេះ​៖ https://im -rule.com/category/prospective-students/
 
 ថ្ងៃ​ផុតកំណត់​៖ ខែកញ្ញា​ឆ្នាំ ២០១៩ ។​
  +៨៥៥ (០) ៦៩ ៩៩០ ១៩៧ / [email protected]


 

© រក្សាសិទ្ធិដោយ thmeythmey.com