អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង និង​ក្រុមហ៊ុន​ធំៗ នឹងចូលរួម​តាំង​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩
27, Aug 2019 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
​គេហទំព័រ​អចលនទ្រព្យ ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​កម្ពុជា បានប្រកាស​រៀបចំ​តាំងពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ក្នុង​រាជធានី​ភ្នំពេញ​។ រៀបចំឡើង​ដោយ Realestate.com.kh  ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩​នេះ នឹងធ្វើ​នៅ​ថ្ងៃទី ៤ និង​ទី ៥ ខែតុលា​ខាងមុខនេះ​។​
 
​ក្នុង​ពិព័រណ៍​ប្រចាំឆ្នាំ​កន្លងមក លំនៅដ្ឋាន​រាប់រយ​យូ​នី​ត​ត្រូវបាន​លក់​នៅនឹងកន្លែង គិត​ជា​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ​។ ក្នុងនោះ​ទឹកប្រាក់​ជាង ៣០ លាន​ដុល្លារ ត្រូវបាន​ប្រតិបត្តិការ​ក្នុង​ព្រឹត្តិការណ៍​ភ្លាមៗ នៅក្នុង​ពិព័រណ៍​ឆ្នាំ​២០១៨​។ នេះ​គឺជា​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​វេទិកា​គម្រូ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​សម្រាប់​ឆ្នាំនេះ ព្រឹត្តិការណ៍​នេះ អាច​ដំណើរការ​ទៅបាន​ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ  ZTO Express ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ នៅក្នុង​ប្រទេស​ចិន​។ ក្រៅពីនេះ មាន​គម្រោង​ធំៗ ទាំង​បុរី ខុន​ដូ ដី​ឡូ​តិ៍ ក្រុមហ៊ុន​ច្បាប់ ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទះ​នឹងចូលរួម​តាំង​បង្ហាញ​គម្រោង និង​សេវាកម្ម​ជាច្រើន​របស់​ពួកគេ​។ 
 
​ក្រុមហ៊ុន និង​គម្រោង​ជាច្រើន​នឹងចូលរួម​ក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ​ក្នុងនោះ​មានដូចជា​៖ 
 
​ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន CPZY Development ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International  ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន R&F Cambodia ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន​MAA Architecture & Design ក្រុមហ៊ុន Unicom Science Plastic (Cambodia)  ​រីឯ​គម្រោង​ធំៗ​មានដូចជា​៖  Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark ម​ជ្ឈ​ម​មណ្ឌល TCC គម្រោង Toul Kork Lane គម្រោង Urban Village និង​គម្រោង Victory Bay​។​
 
​ហេតុអ្វី​ចូលរួម​ចូលរួម​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩? 
 
•​ ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា នឹង​នាំយក​អ្នកទិញ​អចលនទ្រព្យ​ទាំង​អ្នកស្រុក និង​វិនិយោគិន​អន្តរជាតិ​រាប់ពាន់នាក់ ឲ្យ​ចូលរួម​នៅក្នុង​វេទិកា​នេះ​។ 
•​ ​ម្ចាស់​គម្រោង នឹង​ប្រមូលបាន​ទិន្នន័យ​នៃ​អ្នក​ចង់​ទិញ​អចលនទ្រព្យ (leads) ហើយ​តាមរយៈ​ទិន្នន័យ​នេះ ពួកគេ​រំពឹងថា នឹង​អាច​បិទ​ការលក់​បន្ថែមទៀត បន្ទាប់ពី​ពិ​ព័រ​ណ៌​បានបញ្ចប់​។ 
•​ ​ធ្វើ​ទីផ្សារ ផ្សព្វផ្សាយ​ពី​យីហោ​ក្រុមហ៊ុន និង​គម្រោង​។ នេះ​គឺជា​ហេតុផល​សំខាន់​មួយទៀត ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ 
 
​គម្រោង​ទាំងអស់​ដែល​ដាក់​បង្ហាញ គឺ​បាន​ចូលរួមចំណែក​ដាក់តាំង​បង្ហាញ ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ ហើយ​គម្រោង​នីមួយៗ ក៏​នឹង​ត្រូវបានគេទទួលស្គាល់​ថា ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​។ ជា​ការពិត​កម្មវិធី​នេះ នឹង​នាំមក​នូវ​ឱកាស និង​ការបង្កើត​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​។ 
 
​ដៃគូ​ផ្សព្វផ្សាយ​៖ 
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាន​សហការ​ជា​ដៃគូ​ផ្សព្វផ្សាយ​សម្រាប់​ព្រឹត្តិការណ៍​នេះ​។ ក្នុង​យុទ្ធនាការ​ទីផ្សារ​ដ៏​ធំ​របស់ខ្លួន Realestate.com.kh បានជ្រើសរើស​យកដៃ​គូ​ធំៗ ដើម្បី​ជួយ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នេះ​។ 
 
​គេហទំព័រ​ដ៏​ធំ​របស់​ចិន​រួមមាន 58.com និង Fang.com គឺជា​ដៃគូ​ដើម្បី​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​រាប់ពាន់នាក់ ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ 
 
​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ស្រូបយក​ជនបរទេស និង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់ ដើម្បី​ឲ្យ​មក​ចូលរួម និង​ទិញ​អចលនទ្រព្យ​នៅក្នុង​វេទិកា​នេះ​រួមមាន​៖ សារព័ត៌មាន Thmey Thmey, អង្គភាព Fresh News Asia, EuroCham, គេហទំព័រ Biz Khmer សារ កាសែត The Cambodia China Times គេហទំព័រ Forward Asia កាសែត Khmer Times គេហទំព័រ Gold Zone Media គេហទំព័រ Business Cambodia គេហទំព័រ Grep Tech គេហទំព័រ B2B Cambodia គេហទំព័រ Property Area Asia គេហទំព័រ Angkor Today គេហទំព័រ Khmer Load និង ទូរទស្សន៍ Nice TV និង CTN  My TV​។​
 
​ចាប់​អា​ម្មណ៍​ចូលរួម​តាំង​បង្ហាញ​គម្រោង ធ្វើជា​ម្ចាស់​ឧបត្ថម្ភ ឬ​ចូលរួម​ផ្សព្វផ្សាយ សូម​ប្រញាប់​ទាក់ទង​៖
 
•​ ​ភាសា​ខ្មែរ និង​ចិន​៖ .kh  ឬ​ទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣​។ 
•​ ​អង់គ្លេស​៖ .kh  ឬ​ទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩​។​
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com