អត្ថបទពាណិជ្ជកម្ម
ជ័យលាភី​ឆ្នើម​ទទួលបាន​ពានរង្វាន់​ក្នុង​កម្មវិធី SmartEdu (USDP) រដូវ​កាល​ទី​២
27, Aug 2019 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩៖ បន្ទាប់ពី​ដំណើរការ កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ SmartEdu (USDP) ជា​លើកដំបូង​យ៉ាង​ជោគជ័យ កាលពី​ឆ្នាំមុន កម្មវិធី USDP រដូវ​កាល​ទី​២ បានបញ្ចប់​កាលពី​ថ្ងៃទី ២៦ ខែសីហា​។
 
​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមនិស្សិត​ចំនួន​៨​នាក់ ដែល​បង្ហាញ​នូវ​ដំណោះស្រាយ​ច្នៃប្រឌិត​របស់​ពួកគេ សម្រាប់​ក្រុមហ៊ុន Thalias Hospitality Group  បានឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ ១,៨០០​ដុល្លារ និង​ពានរង្វាន់​ជ័យលាភី CEO Challenge បន្ទាប់ពី​បានបង្ហាញ​គំនិត ដែលជា​ដំណោះស្រាយ​របស់​ពួកគេ ទៅកាន់​ក្រុម​គណៈកម្មការ​វិនិច្ឆ័យ​រួមមាន លោកស្រី Kim Tol Am នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BIMA កម្ពុជា លោក Arnaud Darc នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thalias លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab កម្ពុជា និង​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata​។


 
​រង្វាន់​ផ្សេងទៀត ដែល​បាន​ប្រគល់ជូន​បេក្ខជន​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​រួមមាន ពានរង្វាន់​ក្រុម​ធ្វើ​បានល្អ​បំផុត​លេខ​រៀង​ទី​២ ដែល​ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន ១,០០០ ដុល្លា​ថ ហើយ​ក្រុម​ជ័យលាភី​នៃ​ក្រុម​ធ្វើ​បានល្អ​បំផុត ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន ១,៤០០ ដុល្លារ ដល់​ការប្ដេជ្ញាចិត្ត​យ៉ាង​ផ្ចិតផ្ចង់ កំឡុង​សិក្ខាសាលា​នៅ​សៀមរាប​។ លើសពីនេះ​ទៀត បេក្ខជន​ឆ្នើម​ចំនួន ៨​នាក់ នឹង​ទទួលបាន​ការហាត់​ការ ដែលមាន​ប្រាក់ឧបត្ថម្ភ រយៈពេល​២​ខែ នៅឯ​ក្រុមហ៊ុន​របស់ Axiata ក្នុងប្រទេស​ម៉ាឡេស៊ី​។​
 
​ឆ្នាំនេះ យើង​ក៏មាន បេក្ខជន​ឆ្នើម មកពី​សាកលវិទ្យាល័យ​អាជីវកម្ម​អន្ដរជាតិ Hult International Business School   នៅឯ​ទីក្រុង​ឡុង​ដ៍ ត្រូវបាន​ទទួលស្គាល់​ជា​ម្ចាស់​ជ័យលាភី​ឆ្នើម​បំផុត សម្រាប់​ការចូលរួម​យ៉ាងសកម្ម​ដ៏​ល្អ និង​បើ​យោងតាម​ការផ្ដល់​មតិយោបល់​ពី​មិត្ត​សិក្ខាកាម​ក្នុងកំឡុងពេល​សិក្ខាសាលា​នៅ​សៀមរាប​។​
 
​កែវ ពិ​ទូ បាន​និយាយថា​៖«​កម្មវិធី​សិក្ខាសាលា​បានផ្ដល់​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​។ កម្មវិធី​នេះ​គឺ​លំបាក ហើយ​យើង​ធ្វើការ​ឥតឈប់ឈរ ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់បាន​សង្វាតរៀន​សូត្រ​ច្រើន​ដល់​ម្លឹ​ង​នោះទេ ក្នុង​រយៈពេល​ដ៏​ខ្លី​បែបនេះ នៅក្នុង​ជីវិត​របស់ខ្ញុំ​ឡើយ​។  នេះ​ជា​បទពិសោធ​មួយ ដែល​ខ្ញុំ​នឹង​តែងតែ​ចងចាំ​ជានិច្ច ដោយមាន​ការរៀនសូត្រ​ពី​ជំនាញ​គ្រប់គ្រង​អារម្មណ៍ និង​ជំនាញ​ភាពជា​អ្នកដឹកនាំ ក៏ដូចជា​ជួប​មនុស្ស​ល្អៗ និង​អ្នកជំរុញ​ការបណ្ដុះ​គំនិត​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ត្រេកអ​រណាស់ ដែល​ត្រូវបាន​ជ្រើសរើស​ចូលរួម​កម្មវិធី​នេះ ហើយនឹង​ព្យាយាម​ប្រើប្រាស់​ជំនាញ​ដែល​ខ្ញុំ​បាន​រៀន​នៅពេល​អនាគត​»​។ 
 
​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​២ និង​ពិធី​ប្រគល់​រង្វាន់​កាលពី​ថ្ងៃទី​២៦ ខែសីហា ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, លោក Edleen Husaini Mohd. Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​។ គំនិត​ដំណោះស្រាយ​របស់​ក្រុម​ទាំងអស់ ទទួល​បានការ​ស្ងើច​ស​សើរ និង​ជូនពរ​ឲ្យ​ពួក​មាន​សំណាងល្អ​ពី​ភ្ញៀវកិត្តិយស​ទាំងអស់​។​


 
​បេក្ខជន ដែល​ត្រូវបាន​ជ្រើសរើស​ពី​សាកលវិទ្យាល័យ​ចំនួន​១៦ នៅ​ទូទាំងប្រទេស​កម្ពុជា និង​ក្រៅប្រទេស រួម​ជាមួយនឹង​និស្សិត​កម្ពុជា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤៨ នាក់​។ ដំបូង​ឡើយ​ពួកគេ ត្រូវបាន​ចែកជា​៨​ក្រុម ដើម្បី​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្តសៀមរាប​។ ពួកគេ​ទទួលបាន​ការបំពាក់​បំប៉ន​ជំនាញ​ទំនាក់ទំនង  គំនិត​ច្នៃប្រឌិត និង​ជំនាញ​ត្រិះរិះ​ពិចារណា និង​ជំនាញ​គ្រប់គ្រង​អារម្មណ៍​។ បេក្ខជន​ទាំងអស់ បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ទាក់ទង​ទៅនឹង​អាជីវកម្ម​បែប​ឌីជីថល សិក្ខាសាលា និង​ការពិសោធ​ន៏​ជាច្រើន ដោយ​ពួកគេ​ត្រូវបាន​ជំរុញ​ឲ្យ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ និង​ផ្ដល់​មតិយោបល់​ដល់​គ្នា​ទៅវិញទៅមក​។​
 
​ក្នុង​សុន្ទរកថា​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានបង្ហាញ​ពី​របៀប​ដែល​កម្មវិធី SmartEdu USDP សមស្រប​ទៅនឹង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ក្នុងការ​ផ្ដល់​ជំនាញ​ដល់​អនាគត​អ្នកដឹកនាំ និង​អ្នកមាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​។ 
 
​លោក​បាន​មានប្រសាសន៍ថា​៖ «​សិក្ខាសាលា​នៃ​កម្មវិធី SmartEdu USDP  ផ្តល់នូវ​ឱកាស​ជាច្រើន​ដល់​និស្សិត​តាម​សាកលវិទ្យាល័យ​នៅ​កម្ពុជា ឲ្យ​ទទួលយក​តួនាទី​ភាពជា​អ្នកដឹកនាំ ក្នុង​បរិយាកាស​ដែល​ត្រូវ​បានរៀបចំ​ឲ្យ​។  កម្មវិធី​នេះ ផ្ដល់​ជំនាញ​ដោះស្រាយ​បញ្ហា​ផ្ទាល់ និង​បញ្ហា​ជីវិត​ពិត​។ ខ្ញុំ​ពិតជា​មិនអាច​មិន​កោតសរសើរ ពី​គំនិត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​បានទេ​។ យើង​មាន​មោទនភាព ដែល​បាន​ជួយ​ដល់​អ្នកមាន​ទេពកោសល្យ​ទាំងនេះ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​មើល អ្វីដែល​ពួកគេ​នឹង​ទទួលបាន នៅក្នុង​ពិភព​ឌីជីថល​នាពេល​អនាគត​»​។​


 
​កម្មវិធី SmartEdu USDP ត្រូវបាន​ដាក់​ឲ្យ​ដំណើការ កាលពី​ខែតុលា ឆ្នាំ​២០១៨ ជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ដោយ​ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​វិនិយោគ​ទឹកប្រាក់​ចំនួន ១​លាន ៥​សែន​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ ទៅក្នុង​កម្មវិធី​ចំនួន​២ នៃ SmartEdu រួមមាន កម្មវិធី​អាហារូបករណ៍ SmartEdu និង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សកលវិទ្យា​ល័យ SmartEdu (USDP)​។​
 
​កម្មវិធី SmartEdu USDP រំពឹងថា នឹង​អភិវឌ្ឍ​គំនិត​អាជីវកម្ម​ឌីជីថល​ល្អ​បំផុត របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត ជាមួយនឹង​ឧបករណ៍ ក៏ដូចជា​ជំនាញ​ដើម្បី​ជួយ​ជំរុញ​ដល់​បច្ចេកវិទ្យា​ក្នុងប្រទេស​ផងដែរ​។ ចំណែក​មួយ​នៃ​ប្រាក់​ការវិនិយោគ ១​លាន ៥​សែន​ដុល្លារ ត្រូវបាន​ចែករំលែក​ពី​ប្រាក់​រួម​វិ     ភាគទាន​របស់​ក្រុមហ៊ុន Smart ដល់​កម្មវិធី​មូលនិធិ​កសាង​សមត្ថភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ https://www.smartedu.com.kh ៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com